ពិភពលោក​ចាប់​អា​រណ៍​ទៅលើ​បរិស្ថាន​និង​ជម្រុញ​ឲ្យ​មានការ​ចូលរួម​គ្រប់​ម​ជ្ឈ​ដ្ឋា​ន​

0

កំពង់ធំៈ ឯកឧត្តម ឈុន ឈន់​បាន​អាន​សារ​ស្ដីពី បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ០៥​មិថុនា ២០១៥ របស់​សម្ដេច​អគ្គម​ហាប​តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃរះរាជាណាចក្រ​កម្ពុជា ដោយមាន​ខ្លឹមសារ ក្រោម​ប្រធានបទ <<​ប្រាំពីរ​ពាន់​លាន​សុបិន ភពផែនដី​តែមួយ ការIMG_7631រស់នៅ​ដោយ​ចីរភាព >>​និង​មាន​បណ្ដា​ប្រទេស​ជាង​១០០​នៅលើ​សកលលោក កំពុង​ប្រារព្ធ​ទិវា​បរិស្ថាន​ដ៏​មាន​សា​រះ​សំខាន់​នេះ ត្រូវបាន​រដ្ឋាភិបាល​និង​បណ្ដា​ប្រទេស​ប្រជាជាតិ​លើ​ពិភពលោក​ប្រា​រព​ធ្វើជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង់​ផ្សព្វផ្សាយ​និង​ប​ញ្ច្រា​ប​ចំណេះដឹង​អំពី​ភាពចាំបាច់​និង​សា​រះ​ប្រយោជន៍​នៃ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជី​វះ​ចម្រុះ ការប្រើប្រាស់​ធនធានធម្មជាតិ​អោយបាន​សមស្រប​សំដៅ​ប្រែក្លាយ​ផ្នត់គំនិត​និង​ឥរិយាបទ​របស់​មហាជន​គ្រប់​មជ្ឈដ្ឋាន​អោយទៅជា​កំលាំងចលករ​ដើម្បី​រួមចំណែក ដល់​ការលើក​កំពស់​ប្រសិទ្ធិភាព​ការងារ​គ្រប់​គ្រោង​ធនធានធម្មជាតិ​និង​បរិស្ថាន​នៅលើ​ពិភពលោក ពិធី​នេះ​ត្រូវបាន​ប្រារព្វ​ឡើង នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៥ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​។​IMG_7625
លោក តុ​បក​ក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បាន​បញ្ជាក់ថា ធនធានធម្មជាតិ ដូចជា​បញ្ហា​ព្រៃឈើ និង​ការទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​ក្នុងពេល​បច្ចុប្បន្ន​ទោះពី រាជរដ្ឋាភិបាល​មាន​វិធានការ​តឹងរឹង លើ​ការកាប់បំផ្លាញ​ព្រៃឈើ ការរាន​ព្រៃ​យក​ដី​ធ្វើ​ស្រែចំការ​ឬ​ជា​កម្ម​សិទ្ធ​និង​ការអនុវត្តន៍​ផែនការ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី របស់​សម្ដេច​តេ​ជោ​បានបញ្ចប់​ហើយ យ៉ាងណាក៏ដោយ​ក៏​នៅតែ​កើតមាន​មិនចេះចប់ ដោយសារតែ ការសាងសង​លំនៅដ្ឋាន ការធ្វើ​ស្រែចំការ ប្រជា​ពល​រដ្ន​ចេះតែ​កើនឡើង ជីវភាព ទំនាប់​ទំលាប ការរៀបចំ​សហគមន៍ ក្រុមIMG_7621ហ៊ុន​វិនិយោគ ការកែប្រែ​ដីព្រៃ​ធម្មជាតិ​រិចរឹល ការនេសាទ ការជីក​យក​រ៉ែ ថ្ម គ្រួស ខ្សាច់ ពាក់ព័ន្ធ​ទៅ​និង​បរិស្ថាន ២=​ការបំពុល​បរិស្ថាន​កើនឡើង​ខ្ពស់​ធ្វើអោយ​គុណភាព​ជីវិត​ចេះតែ​ថយចុះ​ប្រសិនបើ​គ្មាន​ការ​គ្រប់​គ្រោង​មិនបាន​ល្អ ការប្រើប្រាស់​សារជាតិ​គីមី​លើ​ដំណាំ លើ​ម្អូ​ប​អាហារ ធ្វើអោយ គ្រោះថ្នាក់​ដល់​សុខភាព មាន​ជំងឺ​គ្រប់បែបយ៉ាង ហើយ​សារធាតុ​គីមី​នេះ​មាន​លក់​នៅ​ទីផ្សារ​គ្រប់​ទីកន្លែង និង ការ​គ្រប់​គ្រោង​កាកសំណល់​រឹង​និង​សំណល់​រាវ នៅតាម​ទីប្រជុំជន ទី​សា​ធា​រណះ​មិន​បានល្អ​ប៉ះពាល​សុខភាព​និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​IMG_7624
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន ផ្ដាំផ្ញើរ ដល់​សិស្ស និ​សិ​ត្ស ប្រជា​ពល​រដ្ន និង​ប្អូនៗ​ជំនាន់​ក្រោយ អោយ​ចេះ​ស្រលាញ​ធនធានធម្មជាតិ រក្សា​ការពារ ព្រៃឈើ ជួយ​គ្នា​ការពារ​បរិស្ថាន និង​ត្រូវខិតខំ​រៀនសូត្រ​យកចំណេះ​វិជ្ជា ព្រោះ​ប្រទេសជាតិ​កំពុងតែ​ត្រូវការ​ធនធានមនុស្ស ខាង​ចំណេះដឹង​ដើម្បី​រួមចំណែក​កសាង​ប្រទេស​អោយមាន​ភាព​រីកចំរើន ម្យ៉ាង​ក្នុង​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក ៥​មិថុនា មានតែ​មួយថ្ងៃ​តែប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​ដែល​អាចជួយ​ធ្វើការ​រំលឹក ដាស់តឿន ពញ្ញាក់​ស្មារតី អោយ​អារម្មណ៍​មនុស្ស​គ្រប់រូប មានការ​ចង់ចាំ​និង​យកចិត្តទុកដាក់​គិតគូរ​ពី​ហា​នី​ភ័យ បរិស្ថាន​នានា​ដែល​កើ់តមាន​នៅលើ​ផែនដី បន្ទាប់​កម​ក៏មាន​កម្មវិធី​សួរ សំនួរ​និង​ឆ្លើយ ពាក់ព័ន្ធ​ទៅ​និង​បរិស្ថាន​ដោយមាន រង្វាន់ កង់​៦​គ្រឿង និង​ការដូ​ផ្សេងៗ​ទៀត និង​មាន​ការដាំ​កូនឈើ​ជា​តំណាងអោយ​ពល​រដ្ន​ទាំងអស់ ព្រមទាំង​មនុស្ស​ជំនាន់​ក្រោយ​ជួយ​គ្នា​ដាំ​ដើមឈើ​និង​ស្រលាញ់​បរិស្ថាន​៕
ប៊ុន រដ្ឋាIMG_7623