លោក រស់ សុគុន្ធ អតីតប្រធានភូមិបាលស្រុកស្ទឹងហាវធ្វើរបងថ្មចំកណ្តាលអូររូចហើយចាក់ដី លុបបំពេញវាទីយកធ្វើជាកម្មសិទ្ធ កំពង់រងការិះគន់ពីរសំណាក់ប្រជាពលរដ្ឋ

0

ខេត្តព្រះសីហនុ៖វាជារឿងគូរឲ្យចាប់អារម្មបំផុតនៅពេលគេបានដឹងថាអ្នកដែលចាក់ដីលុបវាទីយកដីអូរដោយខុសច្បាប់គឺជា លោក រស់ សុគុន្ធ អតីតៈប្រធានភូមិបាលស្រុកស្ទឹងហាវខេត្តព្រះសីហនុពីព្រោះថា គាត់ជាមនុស្សដែលមានការយល់ដឹងច្បាស់ពីរច្បាប់ភូមិបាលផ្ទុយពីរប្រជាពលរដ្ឋទូទៅប៉ុន្តែរបែបជាគាត់ចេះតែព្យាយាមម្តងហើយម្តងទៀតចាក់ដីរំលោភយកដីអូររហូតបានសម្រេចធ្វើឲ្យទំហំអូរតំបន់នោះរូមតូចចង្អៀតបង្ករឲ្យមានការកកស្ធះទឹកជនលិចលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយម៉ាតអូរជាប្រចាំនៅពេលមានភ្លៀងធ្លាក់។អ៊ុំប្រុសឈ្មោះ សុធី ដែលជាមនុស្សចាស់ទុំរស់នៅតំបន់ខាងលើបាននិយាយរៀបរាប់ប្រាប់ឲ្យ ដឹងថាលោក រស់ សុគុន្ធ ដំបូងឡើយគេឃើញគាត់បានជូលកម្មករសំណង់ជាច្រើននាក់ចុះធ្វើការរៀប របងថ្មចាក់គ្រិះយ៉ាងរឹងមាំនៅចំពាក់កណ្តាលដីអូរតែម្តងក្នុងគោលដៅវាទីយកដីអូរនោះធ្វើជាកម្មសិទ្ធីផ្ទាល់ខ្លូន។ប៉ុន្តែរក្រោយមកធ្វើបានបន្តិចក៍ត្រូវលោក ជិនសារិន អភិបាលក្រុងព្រះសីហនុបញ្ជារឲ្យមន្រ្តី ក្រោមឧវាទចុះទៅធ្វើការហាមឃាត់បញ្ឈប់សកម្មភាពការសាងសង់មិនអនុញាត្តិឲ្យមានការសាងសង់បន្តនោះឡើយ។ប៉ុន្តែរក្រោយមកសំណង់របងថ្មដ៍ដែលនោះក៍ចាប់ផ្តើមធ្វើការសាងសង់ឡើយវិញយ៉ាងរលូនរហូតបានសម្រេចជាស្ថាពរនិងថែមទាំងបានដឹកដីរាប់រយឡានចាក់លុបបំពេញយ៉ាងរលូនIMG-20150617-WA0017 IMG-20150617-WA0020រំលោភយកទាំងស្រុងតែម្តងដោយសកម្មភាពនេះគេមិនបានឃើញមានមន្រ្តីពាក់ពន្ធ័ណាម្នាក់ចុះមកពនិត្យឬធ្វើការហាមឃាត់ដូចពេលមុនៗនោះឡើយ។ទង្វើបែបនេះត្រូវាបានគេសង្ស័យថាជាអំពើឃុបឃិតគ្នាប្រព្រត្តិអំពើពុករលូយយ៉ាងពិតប្រាកដពីសំណាក់មន្រ្តីថ្នាក់ដឹកក្រុងព្រះសីហនុទើបបានជាសកម្មភាពនេះអាចដំណើរការបាន។លោក លី វ៉ានដា អភិបាលរងក្រុងព្រះសីហនុជុំវិញបញ្ហារខាងលើនេះលោកបានទទូលស្គាល់ថា កន្លងមករូបលោកពិតជាធ្លាប់បានដឹកនាំកំលាំងជំនាញចុះទៅធ្វើការហាមឃាត់នៅរបងថ្មដែលសាងសង់ខុសច្បាប់នៅចំណុចអូរខាងលើនេះប្រាកដមែនដោយមិនអនុញាត្តិឲ្យធ្វើនោះឡើយ។ប៉ុន្តែក្រោយមកបែបជាមានការលូចសាងសង់ឡើងវិញដោយអាជ្ញាធរក្រុងមិនបានដឹងនោះទេ។.លោក ឈិត សុខុន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុ លោកបានមានប្រតិកម្មយ៉ាង ខ្លាំង បន្ទាប់ពីរលោកទទូលបានពត៏មាននែការចាក់ដីចូលអូរខាងលើនេះ ដោយលោកបានមាន IMG-20150617-WA0021 IMG-20150616-WA0004ប្រសាសន៍ ថាលោក និងបញ្ជារឲ្យមន្រ្តីជំនាញពាក់ពន្ធ័ចុះ ទៅពិនិត្យ មើលជាក់ស្តែងនិងចាប់គ្រឿងចក្រ (ដូចជារថយន្តដឹកដីនិងអាប៊ុលឈុសដី)ដែលកំពង់ធ្វើសកម្មភាពយកមករក្សាទុកដើម្បីមានវិធានការតាមផ្លូវច្បាប់។ហើយចំពោះប្លង់ដីនៅចំណុចខាងលើនេះបើមន្រ្តីជំនាញពិនិត្យឃើញថាគឺជាប្លង់ដែលគេធ្វើឡើងមានភាពមិនប្រក្រតីរំលោភបំពាននិងប៉ះពាល់លើដីអូរឬដីចំណីអូរអាជ្ញាធរខេត្តនិងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសូមមោគភាពបណ្ណ័កម្មសិទ្ធិនោះចោលដើម្បីរក្សារផ្ទៃអូរឲ្យនៅក្នុងសភាពដើមវិញដោយគ្នានការយោគយល់។ដោយឡែកសំរាប់ លោក ហេង សំអាន អភិបាលរងខេត្តព្រះសីហនុក៍បានធ្វើការបញ្ជាក់ផង ដែរថាសកម្មភាពចាក់ដីលុបអូរខាងលើនេះលោកបានចុះទៅធ្វើការហាមឃាត់រូចហើយមិនអនុញាត្តិឲ្យធ្វើសកម្មភាពតទៅទៀតទេ។ហើយចំពោះការអនុវត្តន៍ច្បាប់បន្តលោកនិងធ្វើការកោះហៅម្ចាស់ទីតាំងដីខាងលើនេះឲ្យចូលមកសាលាខេត្តដើម្បីធ្វើការពនិត្យរាល់ឯកសារពាក់ពន្ធ័ទីតាំងដីខាងលើ។ហើយបើពនិត្យឃើញថាមានភាពមិនប្រក្រតីលោកនិងធ្វើរបាការណ៍លំអិតដាក់ជូនទៅលោកអភិបាលខេត្តដើម្បីសម្រេចនិងមានវិធានការតាមផ្លូវច្បាប់។គូរបញ្ជាក់ផងដែរថាផ្ទៃដីអូរចំណុចខាងលើនេះបើតាមការអះអាងរបស់មន្រ្តីជំនាញភូមិបាលក្រុងបានធ្វើការបញ្ជាក់ថាអូរនេះមានទំហំទទឹងកន្លែងខ្លះ១៤ម៉ែត្រ.កន្លែងខ្លះ១០ម៉ែត្រនិងកន្លែងខ្លះតូចបំផុតក៍ទំហំពីរ៨ទៅ៩ម៉ែត្រដែរ នេះមិនទាន់គីតពីរដីចំណីអូរដែលមានគំន្លាតពីរអូរសងខាងម្ខាងៗពី១០ ទៅ១៥ម៉ែត្រផងទេ។សរុបសេចក្តីមកទំហំអូរចំណុចនេះបើគីតជារូមទាំងផ្ទៃអូរនិងដីចំណីរអូរមានទំហំមិនតិចជាង២៥ម៉ែត្រទៅ៣០ម៉ែត្រនោះទេប៉ុន្តែរគូរឲ្យសោកស្តាយIMG-20150616-WA0002 downloadបច្ចុប្បន្នដីអូរតំបន់នេះបានរូញនៅសល់តែផ្ទៃអូរទំហំប្រមាណ៤ទៅ៥ម៉ែត្រតែប៉ុណ្ណុះហើយអ្នកដែលពាក់ពន្ធ័ចាក់ដីរំលោភយកអូរនេះក្រៅពីរលោក រស់ សុគុន្ធ ក៍នៅមានក្រុមហ៊ុន(BS)និងបុគ្គល់ម្នាក់ឈ្មោះញ៉ក់គឹមតុងផងដែរគឺពូកគេសុទ្ធ សឹង បាន ចាក់ ដីរំលោភយកអូរម្នាក់ៗចាក់ចូលអូរមិនក្រោម១០ទៅ១៥ម៉ែត្រនោះទេ។ហើយជុំវិញបញ្ហារនេះកន្លងមកត្រូវបានប្រជាពលរដ្ឋធ្វើប្តឹងទៅអាជ្ញាធរក្រុងឲ្យជូយដោះស្រាយដែរប៉ុន្តែរលទ្ធផលគឺសូន្យជាក់ស្តែងដូចជាករណីលោក រស់សុគន្ធ ខាងលើនេះអញ្ជឹងអាជ្ញាធរក្រុងម្នាក់ៗសុទ្ធតែបានដឹងទាំងអស់ តែបែរជានាំគ្នាធ្វើមិនដឹងមិនឮហើយផ្ទុយទៅវីញបែរជាបណ្តែបណ្តោយឲ្យ លោក រស់សូគុន្ធ ធ្វើរបង ថ្ម វាទី រំលោភយកដីអូរទាល់តែបានសម្រេចទើបមកនាំគ្នាធ្វើការឆោឡោហើយម្នាក់ៗឆ្លើយយករូចខ្លូនគូរឲ្យ អាម៉ាស់បំផុត។ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅតំបន់ខាងលើរងចាំមើលនិងសង្ឃឹមថាអាជ្ញាធរក្រុងក៍ដូចជាអាជ្ញាធរខេត្តព្រះសីហនុនិងមានវិធានការតាមផ្លូវច្បាប់ចំពោះជនដែលពាក់ពន្ធ័ចាក់ដីរំលោភយកដីអូរដីចំណីខាងលើដូចជាបុគ្គល់ឈ្មោះញ៉ក់គឹមតុង.ក្រុមហ៊ុនសាងសង់ផ្ទះល្វែងលក់(BS)ជាពិសេសគឺលោក រស់ សុគន្ធអតីតៈ ប្រធានភូមិស្រុកស្ទឹងហាវតែម្តងពីរព្រោះគាត់ជាមនុស្សយល់ដឹងពីរច្បាប់ច្រើនជាងគេ ដើម្បីធ្វើជាគំរូព្រមានទៅដល់ជនខិលខូចដ៍ទៃទៀត៕