​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់​និង​កញ្ឆា​១​កញ្ចប់​តូច

0

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ក្រុង​និង​ខេត្តកំពង់ឆ្នាំង​សហការគ្នា​ធ្វើការ​ចាប់ខ្លួនបាន នៅ​ម៉ោង ១១​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ក្នុង​បន្ទប់​ផ្ទះ សំ ណាក់​មួយ នៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ករណី​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន និង​កញ្ឆា​ក្រៀម រួមទាំង​សម្ភារៈ​មួយចំនួនទៀត ។​​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថាៈ ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន​៖ ១​ឈ្មោះ ថន សុធា​រិ​ទ្ឋ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ជា​​កូន​មន្ត្រី​សាលាខេត្ត​ម្នាក់ ២​ឈ្មោះ ប៊ុន ចាន់​ធី ហៅ​ស្វិត អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​៣ ឈ្មោះ លន ដាំ ហៅ​ដាលីន អាយុ​២០​ឆ្នាំ ជា​ស្រី​ខារ៉ាអូខេ ពន្លឺ​ពេជ្រ ។​សមត្ថកិច្ច​បានបញ្ជាក់​ថាៈ ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​គឺ​ខណៈដែល​ក្រុម​សមត្ថកិច្ច​ចេញ​ល្បាត ឆែកឆេរ​តាម​ផ្ទះសំណាក់ រកមុខ​សញ្ញា​ជនសង្ស័យ ទើប​ឈានដល់​ការចាប់ខ្លួន​បន្ទាប់ពី​បានឃើញ​ថ្នាំញៀន ចំនូ​ន​២​កញ្ចប់ ។​DSC07399វត្ថុតាង​ក្រៅពី​ថ្នាំញៀន​២​កញ្ចប់​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បា​ន​កញ្ឆា​ក្រៀម​មួយកញ្ចប់​តូច វិទ្យុទាក់ទង​១​គ្រឿង ទូរស័ព្ទដៃ​៥​គ្រឿង ម៉ូតូ​ម៉ាក​ស្មាស់​រី​វ៉ូ ១​គ្រឿង ប្រាក់​ដុល្លា​ក្លែងក្លាយ​១០​ដុល្លា​១​សន្លឹក ប្រាក់​ខ្មែរ ២​ម៉ឺន​រៀល និង​កាត​គ្រី​ម៉ូតូ​១ ។​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត កសាង​សំណុំរឿង ដោយ​ចោទប្រកាន់​ពីបទ​ចែកចាយ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ហើយ​បាន​បញ្ជូន​ខ្លួន​និង​វត្ថុ តាង ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕DSC07397