ប្រារព្វទិវាខួបលើកទី៦៦នៃទិវាកុមាអន្តរជាតិ១មិថុនាខួបលើកទី១៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ

0

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥នៅសាលាបឋមសិក្សារហាត់ទឹក នៅភូមិថ្នាល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រារព្វទិវាខួបលើកទ៦៦នៃទិវាកុមារអន្តរជាតិ១មិថុនាខួបលើកទី១៤ទិវាពិភពលោកប្រឆាំងនិងពលកម្មimage (1)  កុមារ។ទិវានេះមានការចូលរួម លោក អិុត សំហេងរដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវះ លោកស្រី សុើងសរសុចិត្រារដ្ឋលេខាធិការក្រសួងការងារ លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកគ្រូនិងអ្នកគ្រូសិស្ស ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ទៀតបានចូលរួមផងដែរ។លោកស្រី សុើងសរសុចិត្ត្រាបានមានប្រសាសន៍ថាថ្ងៃនេះអ្នកស្រីមានកិត្តិយសបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៤ទិវាពិភពលោកប្រឆាំងនិងកុមារ១២មិថុនានិងទិវាកុមារកម្ពុជាក្រោមប្រធានបទ លើកកម្ពស់អាហាររូបបត្ថម្ភប្រកបដោយគុណភាពដើម្បីអភិវឌ្ឈកុមារនិងគ្មានពលកម្មកុមារផ្តល់ការអប់រំដែលមានគុណភាព។លោកស្រីបានបន្តថាកុមារសព្វថ្ងៃនេះនៅតែមានបញ្ហាប្រឈមទាក់ទិននិងកង្វះអាហាររូបបត្ថម្ភនិងសុវត្តិភាពកុមារ និងកេងប្រវញ្ច័ពលកម្មកុមារជាដើម។លោកស្រីបានបន្តទៀតថាកុមារកំពុងតែប្រឈមនិងគ្រោះថ្នាក់ដែលពួកគេប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលគេប្រើសារធាតុគីមី កង្វះទឹកស្អាតនៅតាមសហគមន៍និងនៅសារៀននៅមានបញ្ហាកុមារខ្លះហូបចុកមិនគ្រប់គ្រាន់FB_IMG_1434880274870ដោយជីវភាពក្រីក្រដើម្បីបញ្ហាពលកម្មកុមារ កុមាអនាថា ការជួញដូរមនុស្ស កុមាប្រើប្រាស់សារធាតុគ្រឿងញៀន អំពើហឹង្សាលើកុមារគ្រប់ប្រភេទ។លោកអិុត សំហេងបានមានប្រសាសន៍ដែរថាដើម្បីឆ្លើយតបទៅនិងបញ្ហាខាងលើនេះរាជរដ្ឋាភិបាលបានពង្រឹងនូវកម្មពិធីផ្តល់អាហាររូបបត្ថម្ភដល់កុមារនិងបង្កើនការផ្សព្វផ្សាយនិងចុះត្រួតពិនិត្យ គុណភាពនិងសុវត្តិភាពចំណីអាហាឲ្យបានរឹងមាំនៅសាលារៀននិងនៅតាមសហគមន៍ឲ្យបានជាប្រចាំ។ត្រូវផ្តល់ទឹតស្អាតតាមរយះធុងទឹកច្រោះដល់សហគមន៍ និងនៅសាលារៀន។ក្រសួងសុខាភិបាលត្រូវចុះពិនិត្យជាប្រចាំដល់សិស្សសាលានៅតាមសហគមន៍និងនៅតាមសាលារៀនពិសេសគឺនៅតាមតំបន់ដាច់ស្រយាល។លោកបានបន្តទៀតថាត្រូវអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពដើម្បីកាត់បន្ថយកាតគេងប្រវ័ញ្ចកម្លាំងពលកម្មកុមារនិងឈានទៅលុបបំបាត់ទម្រង់ធ្ងន់ធ្ងនៃពលកម្មកុមារ។ហើយរាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយអំពីផល់ប៉ះពាល់លើកុមារឲ្យមានការយល់ដឹងទូលំទូលាយនិងបង្កើតច្បាប់ស្តីពីកុមារបំរើការងារនៅតាមផ្ទះជាដើម៕image (3) image (2)