ក្រុមហ៊ុន Speed Power Holding ចិន គ្រោងវិនិយោគអំពូលភ្លើងLEDបំភ្លឺផ្លូវសាធារណៈនៅរាជធានីភ្នំពេញ

0

ភ្នំពេញ៖ ក្រុមហ៊ុនSpeed Power Holdingរបស់ចិនLED មានគម្រោងវិនិយោគ បំភ្លឺភ្លើងផ្លូវសាធារណៈប្រើដោយភ្លើងអំពូលLED ដើម្បីសន្សំ សំចៃថវិកា ក្នុងការចំណាយថ្លៃភ្លើង នៅរាជធានីភ្នំពេញ រយៈពេល៨ឆ្នាំដោយមិនយកប្រាក់ ក្នុងការតំឡើងថ្មី និងការផ្លាស់ប្ដូរអំពូលz4នានានៅក្នុងរាជធានីភ្នំពេញ ហើយក្រោយ៨ឆ្នាំកន្លងផុតទៅក្រុមហ៊ុន នឹងប្រគល់ឲ្យរដ្ឋគ្រប់គ្រងវិញម្តង។ ប៉ុន្តែក្នុងរយៈពេលនេះ ប្រាក់ចំណេញដែលបានមកពីការសន្សំសំចៃភ្លើងនេះ ក្រុមហ៊ុន និងរដ្ឋាភិបាល នឹងចែកគ្នាក្នុងចំណែកណាមួយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក តំណាងក្រុមហ៊ុន Speed Power Holdingចិន ក្នុងឱកាសចូលជួប ពិភាក្សាការងារ ជាមួយលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០១៥ ។ ក្នុងជំនួបនេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រុមហ៊ុនSpeed Power Holdingចិន ត្រូវបន្ដការសិក្សាគម្រោងមួយនេះឲ្យបានច្បាស់លាស់ដោយហេតុថា កន្លងមកមានក្រុមហ៊ុនច្រើនណាស់បានចាប់ អារម្មរណ៍ ក្នុងការវិយោគបំភ្លឺផ្ហូវសាធារណៈ នៅរាជធានីភ្នំពេញ រួចហើយក៍ដក់ខ្លួនទៅវិញ ដោយមិនដឹងមូលហេតុ កន្លងមកនេះមានក្រុមហ៊ុន របស់z3ប្រទេសបារាំង វៀតណាម និងចិនជាផងដែរ ។ មានន័យថាបើក្រុមហ៊ុនណាល្អអាចទទួលយកបាន សាលារាជធានីភ្នំពេញ នឹងចាប់យកធ្វើដៃគូតែម្តង។បច្ចុប្បន្ននេះសាលារាជធានីភ្នំពេញ និងផ្ដល់លទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈ នៅរាជធានីភ្នំពេញ ទៅឲ្យដៃគូក្រុមហ៊ុន ណាដែលមានបំណងចង់ វិនិយោគទុនលើបណ្ដាញភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយមាន ប្រសិទ្ធភាព និងគុណភាព ប្រើដោយបច្ចេកទេសទំនើប សន្សំសម្ចៃ ថវិកា ក្នុងចំណាយទាប់ ។ លោកបន្ដថា សាលារាជធានីភ្នំពេញ និងទទួលយកក្រុមហ៊ុន Speed Power Holdingចិនធ្វើជាដៃគូរ ក្នុងការវិនិយោគភ្លើង បំភ្លឺផ្លូវសាធារណៈនៅរាជធានីភ្នំពេញ ព្រោះក្រុមហ៊ុនមួយនេះ មានបទពិសោធខ្ពស់ និងប្រើដោយបច្ចេក វិទ្យាទំនើបទាន់ស័យ ហើយប្រើប្រាស់ថវិកាតិច តែលោកសូមឲ្យក្រុមហ៊ុនSpeed Power Holdingចិន ត្រូវបន្ដការសិក្សាឲ្យបានល្អិតល្អន់ និងស៊ីជម្រៅជាមុនសិន ទើបអាជ្ញាធររាជធានីភ្នំពេញពិនិត្យនិងសម្រេចជាក្រោយ ដើម្បីជៀសវាង ការសម្រេចចិត្ដវាខុសនិងគោលបំណងទៅថ្ងៃក្រោម ៕z2 z1