​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​រយះពេល​បី​ថ្ងៃ​ចប់ ពលករ​សម្រុក​វិលត្រឡប់​ចូល​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​ដូច​ទឹកបាក់​ទំនប់

0

បន្ទាយ​មាន​ជ័​យះ ជា​ទម្លាប់​ក្រុម​ពលករ​ខ្មែរ​ចំណាកស្រុក មុន​រដូវចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​គឺ​នាំគ្នា​សម្រុក​ចូលមក​ស្រុកកំណើត​ហើយ​បន្ទាប់ពី​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​បានបញ្ចប់ គេ​សង្កេតឃើញ ក្រុម​ពលករ​ចំណាកស្រុក​មាន​ស្រី​មាន​ប្រុស ដោយ​ភ្ជាប់​មកជា​មួយ​កាបូប ខោអាវ រយីងរយោង ក្នុង​មួយថ្ងៃៗ​មាន​រាប់រយ​នាក់ បាននាំគ្នា​ជិះ​រថយន្ត​តាក់ស៊ី និង​រថយន្តក្រុង​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ឆ្ពោះ ចូលមក​ទឹកដី ជាយដែន កម្ពុជា​-​ថៃ ក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​សម្រាក និង​ត្រៀម​ឆ្លងដែន​ទៅ​ទឹកដី​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​លួច​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​ខុសច្បាប់​មួយចំនួន​នៅក្នុង​តំបន់ ក្នុង​គោលបំណង​ចេញ​ទៅរក​ការងារ​ធ្វើ​នៅ​ទីនោះ ដើម្បី​រកប្រាក់​ចិ​ញ្ចិ​ម​ក្រពះ​របស់គេ​ផងដែរ​។​ ​

សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​តំបន់​ជាយដែន​កម្ពុជា​-​ថៃ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នេះ​គឺ​គេ​សង្កេតឃើញ​ក្រុម​ពលករ មាន​ស្រី​មាន​ប្រុស ធ្វើ​ចំណាកស្រុក​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ជា​ទម្លាប់​ទៅហើយ ។​ ​តាម​ប្រភពពី​ពលក​លករ​ចំណាកស្រុក​ទាំងនោះ​បានឱ្យ​ដឹងថា ការចេញ​ឆ្លងដែន​ទៅរក​ការ​ការធ្វើ​នៅ​ប្រទេស​ថៃ​ជា​ទម្លាប់​នោះ​គឺមាន​បី​ប្រភេទ ៖ ទី​១.​ឆ្លងតាម​ច្រក​ត្រង់​តាមរយះ​ក្រុមហ៊ុន​នាំ​ពលករ​ទៅរក​ការធ្វើ​នៅ​ប្រទេស​ថៃ​ស្របច្បាប់​។

ទី​២.​លួច​ឆ្លងតាម​ច្រករបៀង​ដោយ​ពឹងផ្អែក​ទៅលើ​មេខ្យល់​ជា​អ្នក​នាំ​ផ្លូវ និង​នាំទៅរក​ការងារ​ធ្វើ ។​ហើយ​ក្រុម​ពលករ​ទាំង​នោះបាន​ប្រាប់​ថាបើ​ទៅតាម​រយះ​មេខ្យល់​គឺ​ចំណាយ​ឱ្យ​មេខ្យល់​ក្នុង​ម្នាក់ ២៥០០​បាត​ទៅ​៣០០០​បាត​ប្រាក់​ថៃ​ជា​ថ្នូរ​ទើប​ការ​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ទី​នោះបាន​យ៉ាង​រលូន ។ ចំណែក​ទី​៣.​មាន​ក្រុម​ពលករ​ខ្លះ​ចេញ​ទៅរក​ការ​ការធ្វើ​ដោយ​ខ្លួនឯង ប៉ុន្តែ​ពួកគាត់​បញ្ចា​ក់ថា​ការធ្វើដំណើរ​តាម​ប្រភេទ​ទី​បី​នេះ​មាន​តិចតួច​បំផុត ។​

ក្នុង​ការធ្វើ​ចំនាកស្រុក​របស់​ពលក​រ​ខ្មែរ​នេះ លោក ឡេង ហុង​លាង មេបញ្ជាការ​សឹក​រង​ក្រុង​ប៉ោយប៉ែត បាន​សហការ​ណ៏​ជាមួយ​កងទ័ពជើងគោក​ខេត្តបន្ទាយមានជ័យ ចុះ​ធ្វើការ​ទប់ស្កាត់ និង​បាន​អប់រំ ពី​ការលំបាក​និង​គ្រោះថ្នាក់​នៅ​ប្រ​តេស​ថៃ​ផងដែរ ។ លោក​មេបញ្ជាការ បាន​បន្តថា ការឃាត់​អប់រំ​នេះ គឹ​លោក​ធ្វើ​និង​ទប់​បានតែ​ច្រក​មួយចំនួន របស់​ទា​ហ៊ាន​លោក​ឈរ ជើង​តែ ប៉ុណ្ណោះ ចេញពី​ច្រក​របស់​ទា​ហ៊ាន​លោក​គ្រប់គ្រង ត្រង់​ថា​ទៅ​ចេញ​នៅ​ច្រក​ណា​ក៏​លោក​មិនដឹង ប៉ុន្តែ​នៅ ច្រក​មួយចំនួន​ជាង​៤០​ច្រក​តាម​បន្តា​ត់​ព្រម​ដែន​ខ្លះ គេ​មិនបាន​គិតពី​ការគ្រោះថ្នាក់​ដល់​ពលករ​ខ្មែរ​នោះទេ គេ​គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៏ ដែល​បានមកពី​ការចម្លង​ពលករ​ឆ្លងដែន​តែប៉ុណ្ណោះ ។​IMG_9353 IMG_9352