​បុរស​ម្នាក់​ដេកស្លាប់​ដោយ​មិន​មូលហេតុ​នៅ​ជិត​វត្ត​តាំងក្រសាំង​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅ​សាលាឆទាន​ច្រកចូល​វត្ត​តាំងក្រសាំង កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​មានការ​ភ្ញាក់ផ្អើល​ខាងលើនេះ​ប្រជាពលរដ្ឋ​ប្រទះឃើញ​បុរស​ដែល​ស្លាប់បាត់​បង់ជីវិត​បាន​ដើរ​សុំ​ទឹក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​យកមក​ហូប​។​

ហើយ​ក្រោយពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ទឹក​សុទ្ធ​មួយ​ដប​ទៅ​រួប​គេ​រួចមក​ជនរងគ្រោះ​ក៍បាន​ដើរមក​អង្គុយ​ផឹកទឹក​នៅត្រង់​ចំណុចកើតហេតុ​តែម្នាក់ឯង​រហូតដល់​ម៉ោង​កើតហេតុ​មិនដឹងថា​បុរស​ម្នាក់​នោះ​កើត​ជុំងឺ​អ្វី​នោះទេ​បានជា​ដេកស្លាប់​នៅក្រោម​ដំបូល​ក្នុង​សាលាឆទាន​យ៉ាង​អានោច​អាធ​ម៍​តែម្តងទៅ​។​ ​

​ប្រភព​ដដែល​បន្តថា ក្រោយពី​ប្រទះឃើញ​សព​ខាងលើនេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ឲ្យ​ចុះមក​ពិនិត្យ​ជាក់ស្តែង​ដឹង​ច្បាស់​ថា​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​។​ប៉ុន្តែ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​បែប​នោះ​សមត្ថកិច្ច​ហាក់បីដូច​មិន​អើពើ​ទំនង​គិតថា​គ្មាន​ប្រយោជន៍​ដល់​ពូកគេ​ព្រោះ​សព​ខាងលើ​ជា​ជនអនាថា​។

​ជុំវិញ​ហេតុ​ការ​នេះ​ប្រជាពលរដ្ឋ​បាន​សន្និដ្ឋានថា​ស្លាប់​ដោយសារ​ខ្យល់គរ​អត់​អាហា​បរិភោគ​។​គួ​បញ្ចាក់​ថា​សព​បុរស​រងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រៃអង្គាស​លុយ​គ្នា​ដើម្បី​ដឹក​យកទៅ​បូជា​នៅក្នុង​វត្ត​អារ​រាម​នៅ​ជិត​ចំណុចកើតហេតុ​៕​01