​បុរស​ម្នាក់​ដេកស្លាប់​យ៉ាង​អាណោច​អាធ​ម​ដោយ​មិនដឹង​មូលហេតុ​

0

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់​ក្រោយពី​បានឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​យ៉ាង​អាណោច​អាធ​ម ដោយ​មិនដឹង​មូលហេតុ កាលពី​វេលា​ម៉ោង​១៨​និង​១០​នាទី ថ្ងៃទី​២០ ខែមេសា​ឆ្នាំ​២០១៤ នៅ​ចេ​តី​យ៍ ក្នុង​វត្ត អង្គ​តា​មិញ ស្តិ​ត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​តាម​ប្រភពព័ត៌មាន​ពី​លោក​អុំ​នៅ​វត្ត អង្គ​តា​មិញ​បានអោយដឹងថា បុរស់​ដែល​ស្លាប់​នោះ​មាន​វ័យ​ប្រមាណ​៣០​ឆ្នាំ

(​មិនមាន​អត្តសញ្ញាណ​ជាប់​ខ្លួន​ទេ​) ហើយ​ទើប​តែម​កនៅ​វត្ត​អង្គ​តា​មិញ ទាំង​មាន​អាកា​រៈ​ជំងឺ​ជាប់​ខ្លួន​ធ្ងន់ធ្ង​ផងដែរ កំឡុងពេល​ចូលឆ្នាំ​ខ្មែរ​។ គាត់​បាន​បន្តថា បុរស់​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ត្រូវបាន​អ្នករសនៅ​ម្តុំ ពោធិ៍ចិនតុង​ឌុប​មក ទំលាក់​នៅ​វត្ត​អង្គ​តា​មិញ​នេះ​ដោយ​មិនដឹង​មូលហេតុ ។​ ​

បច្ចុប្បន្ន សព​ត្រូវ​គណកម្មការ​វត្ត​បាន​ទំ​ទាក់ទង​ជាមួយ​សមត្ថកិច្ច​អោយមក​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​ព្យាយាម​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​ដើម្បី​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ 02 01