គ្រួសារមន្រ្តីនគរបាលនិងជាអ្នកចំការមួយត្រូវបានអគ្គីភ័យឆាប់ឆេះលំនៅដ្ឋានអស់មួយខ្នងផ្ទះរួមទាំងសម្ភារះប្រើប្រាស់ក្នុងផ្ទះរួមទាំងឧបករណ៍សម្រាប់ធ្វើចំការបានប្រែក្លាយទៅជាផេះផង់ ដោយមូលហេតុឧពុកម្ដាយដាំបាយទុកចោលរូចទៅធ្វើចំការ

0

ពោធ៏សាត់ ៖ លោក អ៊ុន ហូ នាយប៉ុស្ត៍នគរបាលយុត្តិធម៏សង្កាត់រលាបបានប្រាប់អ្នកយកព័ត៍មានយើងឲ្យបានដឹងថា ផ្ទះមួយខ្នងទំហ៊ំ ៤គុណ៥ ដំបូលប្រក់ស្លឹកជញ្ជាំងនិងក្រាលក្ដា រួមទាំងសម្ភារះនៅលើផ្ទះរួមមាន : មា៉សីុនកាត់ដំឡូងមី០១គ្រឿងអាគុយ០១គ្រឿងប្រដាប់បាញ់image (2)ដំឡូង០១គ្រឿងកង់០១គ្រឿងទូរទ័ស្ស០១ អង្ករ៥០គីឡូក្រាមផ្លង់ដី០២ច្បាប់អត្តសញ្ញាណប័ន៤សន្លឹក សៀវភៅអត្រាកូលដ្ឋានសៀវភៅគ្រួសារ រួមទាំងសម្ភារះប្រើប្រាស់និងសម្លៀកបំពាក់ ត្រូវបានអគ្គីភ័យឆាបឆេះសល់តែកំទេចផេះ ។លោកនាយប៉ុស្ត៍បន្តថា ឧប្បហេតុនេះបានកើតឡើងកាលពីវេលាមោ៉ង១០និង៣០នាទីព្រឹកថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៥ ស្ថិតត្រង់ចំនុចជើងភ្នំត្រប់ក្នុងភួមិព្រៃឧមា៉ល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយអាណាព្យាបាលដាំបាយទុកចោលហើយទៅធ្វើចំកាបាត់ទុកតែក្មេងៗនៅផ្ទះ។image (1)

លោកហូឲ្យដឹងទៀតថាម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះអស់គ្មានសល់នេះឈ្មោះ ជា ប៉ុន អាយុ៤៥ឆ្នាំភេទប្រុសបំរើការងារជាមន្រ្តីនគរបាលក្រុងពោធិ៍សាត់ដែលមានទីលំនៅភួមិកើតហេតុខាងលើនិងឆ្លៀតពេលពីការងារទៅជួយធ្វើចំការដាំដំឡូងមីជាមួយប្រពន្ធ។លោក ជា ប៉ុន ជាជនរងគ្រោះបានពណ៍នាថា មុនពេលកើតហែតុនោះរូបលោកនិងភរិយាបានដាក់ដាំបាយទុកចោលនៅលើផ្ទះ ដោយផ្ងំទុកចោល រូចហើយនាំប្រពន្ធទៅធ្វើចំកាបាត់ទុកតែកូនតូចៗនៅចាំផ្ទះ ស្រាប់តែនៅមោ៉ងជាង១០ព្រឹកក៍មានគេរត់ទៅប្រាប់រូបលោកថា ផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆាប់ឆេះអស់ហើយដោយសាតែភ្លើងចង្រ្កានបាយ ដែលគាត់ដាំទុកចោលនោះវាត្រូវរាលបង្កាត់ទៅជាអណ្តាតភ្លើងហើរទៅប៉ះនិងដំបូលផ្ទះឆាប់ឆេះសល់តែផេះផងអស់តែម្ដង ដោយក្មេងៗពុំមានគ្រោះថ្នាក់ឡើយ។
លោក ហូ នាយប៉ុស្ត៍នគរបាលក៍បានអំពាវនាវផងដែរថា សួមឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ននៃអគ្គីភ័យនេះផងផង មុនចាកចេញពីផ្ទះសម្បែងត្រូវតែពិនិត្យកុងតាក់ភ្លើង ឬភ្លើងធូបទាននិងភ្លើងចង្រ្កានផ្ទះដាក់ដាំបាយត្រូវតែពន្លត់ឲ្យអស់សុំចាកចេញ ព្រោះវាងាយនិងគ្រោះថ្នាក់ខ្លាំងណាស់នៅឧប្បហេតុអគ្គីភ័យកើតឡើងជាយថហេតុបែបនេះ។image (2)