​សមត្ថកិច្ច​បន្ទាយមានជ័យ​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​មនុស្ស​៥​នាក់​កាំភ្លើង​១​ដើម​

0

បន្ទាយមានជ័យ : ជនសង្ស័យ​៥​នាក់​ត្រូវបាន សមត្ថកិច្ច​ប៉ូលិស​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួន​ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ព្រមទាំង​រក្សាទុក​អាវុធ​ខុសច្បាប់ កាលពី​ថ្ងៃទី​០៣ កក្កដា ២០១៥ ត្រង់ចំនុច ភូមិ​សុ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​
លោក ធិ​ន សិ​ុ​ន​ដេ​ត នាយ​កា​ិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​សំណាក់​លោក ចាប សុ​ផា​រិ​ទ្ធ ស្នងការរង​ប្រឆាំង​បទល្មើស និង​ដោយ​អនុវត្តតាម​ផែនការ​តឹងរឹង​លើ​ការបង្ក្រាប​បទល្មើស​រប​ស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត កំ​លាំ​របស់លោក​បានធ្វើការ​ស្រាវជ្រាវ​IMG_4443រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ខាងលើ​រួមមាន ១.​ឈ្មោះ សយ ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ២.​ឈ្មោះ ឆេង គឹម​លាំង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ អ្នក​ទាំងពីរ​នេះ​ត្រូវ​ចោត​ពីបទ​ជួញដូរ​គ្រឿងញៀន និង​អ្នកប្រើប្រាស់​៣​នាក់​ទៀត​មាន ១.​ឈ្មោះ សាម ចាន់​រ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ២.​ឈ្មោះ លីន ម៉េង​លៀង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ៣.​ឈ្មោះ អឹ​ុ​ង រតនា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ។ ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន ៣ កូន​ថង់ ស្មើរ​និង​០,៧ ក្រាម ទូរស័ព្ទ​ចំនួន ៤ គ្រឿង អា​វុ​ុ​ធ​វែង​AK47 គ្មាន​បង់​និង​គ្រាប់​១​ដើម កាំបិត​១ រួម​និង​សម្ភារ​:​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។
លោក​បន្តថា បច្ចុប្បន្ន​ជន​ទាំង​៥​នាក់​ត្រូវបាន​កំលាំង​ជំនាញ​ធ្វើការ​សាកសួរ និង​សាង​សំនុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ដោយឡែក​ចំពោះ អា​វុ​ុ​ធ​វែង​AK47 គ្មាន​បង់​និង​គ្រាប់ នោះ សមត្ថកិច្ច​នឹងធ្វើ​ការ​ស្រាវជ្រាវ​បន្ត ៕IMG_4445