នារី​ម្នា​ក់បាន​លេបថ្នាំ​សំលាប់ខ្លួន​ដោយសារ​មាន​វិប្បត្តិ​ក្នុង​រឿង​ស្នេហា​អស់​ចំនួន​៣៩​គ្រាប់​

0

ខេត្ត​កំពត​៖​នារី​ម្នា​ក់បាន​លេបថ្នាំ​សំលាប់ខ្លួន​ដោយសារ​មាន​វិប្បត្តិ​ក្នុង​រឿង​ស្នេហា​​អស់​ចំនួន​៣៩​គ្រាប់ ហេតុការនេះកើតឡើងកាលពី​វេលា​ម៉ោង​១ ថ្ងៃត្រង់ ថ្ងៃទី​០៧ ខែ កក្កដា ឆ្នាំ​២០១៥ នារី​រងគ្រោះ​មានឈ្មោះ ង៉ែត ចាន់​ធា អាយុ ២២ ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុកIMG-20150707-WA0144​ទឹកឈូរ មានមុខ​រប​មិន​ពិតប្រាកដ ។​បន្ទាប់មក​សមត្ថកិច្ច​រ​បាន​ចុះ​ទៅដល់​កន្លែង​កើ​ត​ហេតុ​រកឃើញ​ថ្នាំ​ងងុយដេក​នៅក្នុង​បន្ទប់​របស់​នារី​រងគ្រោះ​ចំនួន​៤​បន្ទះ​ស្មើ​នឹង ៤០​គ្រាប់ សល់​១​គ្រាប់ ​បើតាម​សំដី​សាក្សី​ដែលជា​ម្ចាស់ផ្ទះ កើ​ត​ហេតុ​បាន​ប្រាប់​អ្នកយកព័ត៌មាន អោយដឹងថា​÷​នៅ​ពេលបាយ​ថ្ងៃត្រង់​រួច​លោក​ឃើញ​នារី​រងគ្រោះ​នោះ​មាន​សភាព​ខុសពី​ធម្មតា (​ដូច​មនុស្ស​ស្រវឹងស្រា​) បាន​ដើរចូល​ទៅក្នុង​បន្ទប់ដេក​របស់ខ្លួន​។ លុះដល់​ម៉ោង​ប្រហែលជា​៥​ល្ងាច​លោក​មានការ​សង្ស័យ​ក៏បាន​ទៅ​បើកទ្វា​មើ​ល​ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​មាន​អាកា​រះ​ដេក​ក្អួតចង្អោរ​។​នៅពេល​ឃើញ​សភាព​បែបនេះ​លោក​ក៏​ដឹក​នារី​រងគ្រោះ​តាម​ម៉ូតូ​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពត​ទើប​ដឹងថា​នាង​លេបថ្នាំ​សម្លាប់ខ្លួន​៕IMG-20150707-WA0145