សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ឃាត់​រថយ្ត​កុងតឺន័រ​ចំនួន​៣​គ្រឿង​សង្ស័យ​មាន​ដឹកជញ្ជូន ឈើ​ដោយ​ខុសច្បាប់​

​កំពង់ស្ពឺ ៖ រថយន្ត​កុងតឺន័រ​ចំនួន​៣​គ្រឿង ត្រូវបាន​សមត្ថកិច្ច រដ្ឋបាល​ព្រៃឈើ​ចំរុះ​សហការគ្នា​មាន ផ្នែក សង្កាត់ ខណ្ឌ និង​អធិកាដ្ឋាន​ខាងត្បូង បឹង​ទន្លេសាប ធ្វើការ​ឃាត់​បាន​ជា​បន្ត​បន្ទាប់​គ្នា កាលពី​វេលា​ម៉ោង​២២​នាទី​យប់ ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៤ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ក្នុង​

សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសង្ស័យថា មាន​លួច​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់ ។​
​លោក​យ៉ុន យុ​វ​រិទ្ធ នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​កំពង់ស្ពឺ បាន​ប្រាប់​ឱ្យដឹងថា សកម្មភាព​ឃាត់​រថយន្ត​កុងតឺន័​រទាំង​៣​គ្រឿង​នេះ ដោយសារតែ​សមត្ថកិច្ច​ជំនាញ​មាន​ការសង្ស័យថា មាន​ដឹកឈើ ។ លោក​បន្តថា ក្នុង​ការចុះ​បង្ក្រាប​នោះ​មាន​ការសហការ​គ្នា​រវៀង មេព្រៃ​ផ្នែក​កំពង់ស្ពឺ សង្កាត់​សំរោង​ទង ខណ្ឌ​កណ្តាល និង​អធិការដ្ឋាន​ខាងត្បូង​បឹង​ទន្លេសាប មានការ​បញ្ជារ​ផ្ទាល់​ដោយ លោក​បណ្ឌិត​ឆេង គឹម​ស៊ុន ប្រតិភូរ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន រដ្ឋបាល​ព្រៃឈើ ។​
​លោក​នាយផ្នែក​បាន​បន្ត​ថា រថយន្ត​កុងតឺន័រ​នោះ ទី​១​ម៉ាក​FREIGHLINER ពណ៌​ខៀវ ពាកើ​ស្លាក​លេខ ភ្នំពេញ 2B.8006 ទី​២​ម៉ាក​VOLVO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C.3325 និង​ទី​៣​ម៉ាក​HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A.5674  ។ លោក​បន្តថា ក្នុង​ចាប់​រថយន្ត​កុងតឺន័រ​នោះ​ឃាត់ខ្លួន​បាន​អ្នកបើកបរ និង​ព្រូឡាន​បាន​ចំនួន​២​នាក់ មានឈ្មោះ​ចាន់ មុន្នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្តពាំង​ខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ  រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​ហឿន ពុត​ធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងប្រិយ ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ។​
​លោក​យ៉ុន យុ​វរិ​ទ្ធនាយ​ផ្នែក មេព្រៃ​កំពង់ស្ពឺ បានបញ្ជាក់​ថា ការចាប់​រថយន្ត​កុងតឺន័រ​មាន​ការសង្ស័យ​ដឹង​ឈើ​នោះ មានការ​បញ្ជារ​ផ្ទាល់ ដោយ​លោក​បណ្ឌិត​ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល ទួល​បន្ទុក​ប្រធាន រដ្ឋបាល​ព្រៃឈើ ។ លោក​បន្តថា មុខ​ពេល​ឈានដល់​ការបង្ក្រាប​រថយន្ត​ទាំង​៣​គ្រឿង​គឺ​បើក​ចេញពី​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​មួយ​កន្លែង​ក្នុងស្រុក​អង្គ​ឈ្នួល ហើយ​ត្រូវបាន​សមត្ថកិច្ច រដ្ឋបាល​ព្រៃឈើ​ដាក់​ការសង្ស័យ​ដឹកឈើ​កែឆ្នៃ​នាំចេញ តាម​ច្រក​កំពង់ផែ​កំពង់សោម​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ ត្រឹមត្រូវ ។ បន្ទាប់​ឃាត់​បាន​សមត្ថកិច្ច​បាន​នាំមក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល ព្រៃឈើ​កំពង់ស្ពឺ ដើម្បី​រងចាំ​បង្កើត​គណៈកម្មការ​ចំរុះ​ធ្វើការ​កាត់​ស៊ៀ​ល​ឆែកឆេ​ទូរ​កុងតឺន័រ​ទាំងនោះ ។​
​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ទី មុនី្ន​ន ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្ត​កំពង់ស្ពឺ បានធ្វើការ​កាត់​ស៊ៀ​ល​ទូរ​កុងតឺន័​រទាំង​៣​គ្រឿង ប្រទះ​ឃើញ​មាន​ឈើប្រណិត​ជ្រុងៗ ផ្ទុក​ពេញ​រថយន្ត​ទាំងនោះ​តែ​ម្តង ក៍​ប៉ុន្តែ​មិនទាន់​បាន​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុងតែ​រក​វិធី​ទំលាក់​ឈើ​ចេញពី​កុងតឺន័រ ។
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានបញ្ជាក់​ថា រថយន្ត​កុងតឺន័​រទាំង​៣​គ្រឿង​នោះ រហូតដល់​ពេល​នេះ មិនទាន់​មាន​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​កុងតឺន័រ ឬ​ថៅកែ​ឈើ​ណា​ម្នាក់​ចេញ​មុខ​មក​ទទួលខុស​ត្រូវ​បញ្ហា​ដឹកឈើ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះឡើយ ។ ប្រភព​បន្តថា កន្លង​មក​សកម្មភាព​ដឹក​ឈើ​បែប​នេះ មិន​ដែល​បង្ក្រាប​បាន​ឡើយ ហើយ​ថៅកែ​ឈើ​ប្រហែលជា​មាន​ខ្នងបង្អែក​ក្រាស់​ណាស់​ជួយ​ការពារ មិន​តែ​ប៉ុណ្ណោះ​មិន​ពួក​ឈ្មួញ​ទំនង​ជា​លួច​ដឹកជញ្ជូន​ឈើ​ដូច្នេះ​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ​ដែរ ។​
​បន្ទាប់​ពី​ធ្វើការ​កាត់​ស្វៀ​លរួច​រាល់ សមត្ថកិច្ច​បាន​ជួយ​កំលាំង​កម្មក មក​ទំលាក់​ពី​លើ​រថយន្ត ដើម្បី​ធ្វើការ​វាស់វែង​ចំនួន​ពិតប្រាកដ នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ  ៕​

DSC00055 DSC00058 DSC00062