កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ទួលគោក ចាប់​បាន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០៨​នាក់

​ភ្នំពេញ ៖ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨ នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌទួលគោក​ឃាត់ខ្លួន​ឆែកឆេរ​ភ្លាមៗ​រកឃើញ ថ្នាំញៀន​០៣ កញ្ចប់ ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​បំពេញ​ភារកិច្ច​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​

ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៤ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ និង​សង្កាត់​ទឹក​ល្អក់​ទី​២  ខណ្ឌ​ទួលគោក​។​


 តាម​ការ​ឲ្យដឹង​ពី​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​អោយដឹង​ថា ជនសង្ស័យ​ទី​១​ឈ្មោះ ឌី​ម៉ៅ  អាយុ ១៧ ឆ្នាំ​ភេទ​ប្រុស​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ផ្សារ​ដេប៉​១ ខណ្ឌ​ទួលគោក ទី​២​ឈ្មោះ ឌី​ម៉ង  អាយុ​២៥​ឆ្នាំ​ភេទ​ប្រុស មុខរបរ​កម្មករ ស្នាក់នៅ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ទី​៣​ឈ្មោះ ឡេង រតនា  អាយុ​៣១​ឆ្នាំ​ភេទ​ប្រុស មុខរបរ​មិន​ពិត​ប្រាក់ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ទី​៤​ឈ្មោះ យ៉ាន ស្នា អាយុ ២៣ ឆ្នាំ​ភេទ​ប្រុស​  មុខរបរ​មិន​ពិត​ប្រាក់ ស្នាក់នៅ ភូមិ​ព្រែកលាប

សង្កាត់​ព្រែកលាប  ខណ្ឌ​ឬ​ស្សី​កែវ  ទី​៥​ឈ្មោះ សម​ឌឿ​ន  អាយុ​២៤ ឆ្នាំ ភេទ​ប្រុស មុខរបរ​មិន​ពិត​ប្រាក់  ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ទី​៦​ឈ្មោះ ពា​ន មី​នី​ឡេង អាយុ ១៨ ឆ្នាំ​ភេទ​ប្រុស​  មុខរបរ​មិន​ពិត​ប្រាក់ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ទី​៧​ឈ្មោះ លឹម​ឆៃ​ហេង អាយុ​២០ ឆ្នាំ​ភេទ​ប្រុស​  មុខរបរ​មិន​ពិត​ប្រាក់ ស្នាក់នៅ​សង្កាត់​បឹង​ប្រលឹត ខណ្ឌ​៧​មករា ទី​៨ ឈ្មោះ ហេង​សុ​ភី អាយុ ៣៣ ឆ្នាំ​ភេទ​ប្រុស​  មុខរបរ​អ្នករត់​ម៉ូតូឌុប ស្នាក់នៅ​សង្កាត់​ផ្ទះ​លេខ ៣៤៣E ផ្លូវ ៥ ភូមិ​

តំណាក់​ត្រលឹ​ង សង្កាត់ ចោមចៅ ខណ្ឌ ពោ​ធ៏​សែន​ជ័យ ដោយ​ក្នុង​នោះ​កងរាជអាវុធហត្ថ​ក៏​បាន​ដកហូត​ម៉ូតូ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​០៣ គ្រឿង​ផង​ដែរ​គឺ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រិ​មធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS- 7946 ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស​វិ ពណ៌ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-8896 និង​ម៉ូតូ​មួយគ្រឿង ទៀត​ម៉ាក​សង​កូរ៉េ ពណ៌​ក្រហម ស្លាក់​លេខ ស៊េរី​ចាស់ ណ ១២៣៦ ព​ភ​១ ផងដែរ ។​


​បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ទូល​គោក បាន​រៀបចំ​បែបបទ​បញ្ជូន​ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ​នេះ​ទៅកាន់​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ និង​ដើម្បី​កសាង​សំណុំ​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕

1 3 5