​​គ្រោះថ្នាក់​ចំនូ​ន​២​ករណី​ផ្ទូ​នៗ​ស្លាប់​មនុស្ស​៣​នាក់​និង ២ នាក់ រងរបួស​ធ្ងន់​ស្រាល​នៅ​ ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ​

0

ខេត្ត​ព្រះសីហនុ​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​និង​បុរស​ជា​ប្តី​រងរ​បូស​ធ្ងន់​ខណៈ​ពូកគេ​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​ត្រូវ​រថយន្ត​កុង​ទី​ន័​រដឹក​ទំនិញ​របស់​ក្រុមហ៊ុន​(​ម៉ី​ង​លាំង​)​ដាក់​ហ្វាំ​ង​បើ​កបំ​បុក​។​ហេតុ​ដ៍​គូរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦​និង​១០ នាទី ព្រឹក ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៥ តាម​បណ្តោយ​វិថី​ផែ​ត្រង់​ភ្លើងស្តុប​កែង​រ៉ា ខាងមុខ​ស្ថានីយ​ប្រេង​តេ​លា ស្ថិតនៅ​ក្នុងភូមិ​លេខ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ​។​ពាក់​ព​ន្ធ័​ករណី​ខាងលើនេះ​បើតាម​សាក្សី​នៅក្បែរៗ​កន្លែងកើតហេតុ​ជាច្រើន​នាក់​បាន​និយាយប្រាប់​ឲ្យ​ថា​នៅមុខ​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ករ​ហេតុ​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គេ​ហោះ​ចុះ​ពីរ​ផ្លូវ​ចំណោទ​លោកយាយ​ម៉ៅ​ក្នុង​គោលដៅ​ចួ​ល​ទៅ​កំពង់ផែ លុះ​បើកបរ​មក​ចំណុច​ហេតុ​ក៍បាន​វ៉ា​ក​ជាមួយ​ម៉ូតូ​ជន រងគ្រោះ​ជា​ប្តី​ប្រពន្ធ​ដែល​កំពង់​ជិះ​ឌុប​គ្នា​មកពីរ​មុខ​(​បញ្ជា​ស់​ទឹ​ស​គ្នា​)​ហើយក៍​បុក​យ៉ាង​ពេញទំហឹង​ប​ណ្តោ​ល​ឲ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​(​ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្តង​ហើយ​បុរស​ជា​ប្តី​រងរ​បូស​ធ្ងន់​)​ចំណែកឯ​រថយន្ត​បង្ករ​ហេតុ​ក៍​ក្រឡាប់​ផ្ងារពោះ​ជ្រុល​ទៅបុក​បន្ត​និង​បង្គោល​ខ្សែរ​ភ្លើង​បាក់​អស់​មួយ​ដើម​ទៀត​ដាច់​ខ្សែភ្លើង​រាយ​ពេញ​ដី​20150718_080849_resizedបណ្តាល​ឲ្យ​ចរន្ត​អគ្គីសនី​ត្រូវបាន​កាត់ផ្តាច់​ទូទាំង​ក្រុង​ក្នុងពេលនោះ​ផងដែរ​ហើយ​រយៈពេល​ប្រមាណ​៤​ម៉ោង​ក្រោយ​ទើប​អា​ចត​ភ្ជាប់​ចរន្ត​អគ្គីសនី​ឡើងវិញ​បាន​។​សមត្ថកិច្ច​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹងថា​រថយន្ត​កុង​ទី​ន័​រប​ង្ករ​ហេតុ ពាក់​ស្លាក​លេខ ក្រ​.​ព្រះសីហនុ ៣A.០២៧៦ ជា​រថយន្ត​ដឹកទំនិញ​ក្រណាត់​(​ម៉ី​ង​លាំង​) បើកបរ​ដោយ​ឈ្មោះ​ឈុន ដា​លី​ត ភេទ ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ ៣ សង្កាត់ ១ ក្រុងព្រះសីហនុ (​បាន​រត់​គេចខ្លួនបាត់​) និង​មាន​អ្នករួមដំណើរ​ម្នាក់​រងរបួស​ធ្ងន់ បាក់ជើង ឈ្មោះ ឌុ​ច ពេទ្យ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​ម្ចាស់​ទំនិញ ។​ចំណែក​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ​មាន ឈ្មោះ ចាន់ ធី ភេទ ស្រី អាយុ ៣១ ឆ្នាំ ជា​កម្មករ​រោងចក្រ រស់នៅក្នុង​សង្កាត់ ៣ ក្រុងព្រះសីហនុ (​ស្លាប់​)​និង​ប្តី​ឈ្មោះ​ខេន​រងរ​បូស​ធ្ងន់​។​ហើយ​ជុំវិញ​ករណីនេះ​បើតាម សមត្ថកិច្ច​ប៉ូលិស​20150718_080812_resizedចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា​មូល​ហេតុដែល​រថយន្ត​ខាងលើ​បង្ករ​គ្រោះថ្នាក់​គឺ​បណ្តាល​ពីរ​ដាច់​ប្រពន្ធ​ហ្វាំ​ង​និង​បើ​បបរ​ក្នុង​ល្បឿន​លឿន​ហូ​ស​កំណត់​។​បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​បុណ្យ​ទៅតាម​ប្រពៃណី​រីឯ​វត្ថុតាង​ត្រូវបាន​កំលាំង សមត្ថកិច្ច​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការ ដោះ ស្រាយ ។​
​ ​.​ដោយឡែក​នៅឯ​ស្រុក​ព្រែ​នប់ ក៍មាន ករណី​គ្រោះ​ថា្នក់ ចរាចរណ៍ មួយទៀត បានកើត​ឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ ១៩៧ និង លេខ ១៩៨ ស្ថិតក្នុង​ភូមិ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ នៅវេលា​ម៉ោង ១-​និង​០០ នាទី ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៥ គឺមាន​ករណី​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មួយគ្រឿង​ម៉ាក Fuso ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ ៣A ០៨១៩ បាន​បើកបរ​បញ្ច្រាសទិស​គ្នា​បាន​រេ​ចង្កូត​ទៅបុក​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង ម៉ាក C125 គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ពី​លិចទៅ​កើត បណ្តាលអោយ​ស្លាប់​យុវជន​ពីរ​នាក់ ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។20150718_080849_resized
​ ​ជនរងគ្រោះ​ទី ១ មានឈ្មោះ អ៊ី សា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ​-​ឥស្លាម រស់នៅ​ភូមិ ដូន​លូ​យ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ២-​ឈ្មោះ អា​ម៉ាត់ សុខ​រី ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម ប្រពៃណី​ចំណែកឯ​វត្ថុតាង​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ស្រុក​យកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ដើម្បី​ធ្វើការ​រង់ចាំ​ស្រាវជ្រាវ​ដោះស្រាយ​៕
​ ​