​​ប្រធាន អនុប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ចុះ​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​សមាជិក​បក្ស ចំនួន​៣០០​នាក់ ក្នុង​ឃុំ​អូរអណ្តូង​

0

​ខេត្ត​ប៉ៃលិន​៖ ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ដឹកនាំ​ដោយ លោក កើត សុធា ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ,​លោក ឡី ចាន់​ឆាយ អនុប្រធាន​គណៈបក្ស បាន​ចុះ​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​សមាជិក សមាជិកា គណៈបក្ស​ឃុំ​អូរអណ្តូង ដោយមាន​ការចូលរួម​ពី​សំណាក់​ក្រុមការងារ​គណបក្ស​ខេត្ត ,​គណបក្ស​ស្រុក និង​សមាជិក សមាជិការ សរុប​៣០០​នាក់ ។ ពិធី​សំ​ណោះ​សំ​ណា​ល​នេះដែរ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​អូរអណ្តូង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។download (6)
​ ​បន្ទាប់ពី​គណៈ​ចាត់តាំង​កម្មវិធី​ធ្វើ​សេចក្តី​រាយ​ការ​ណ៏​រួចមក លោក ឡី ចាន់​ឆាយ អនុប្រធាន​គណៈបក្ស​ខេត្ត ក៏បាន​អាន​នូវ​គោល​ការ​ណ៏​បក្ស ដោយ​ឈរ​លើក​ការ​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​រឹងមាំ ដើម្បី​កា​សាង និង​អភិវឌ្ឍ​ន៏​ប្រទេសជាតិ ។​ថ្លែង​ក្នុងពេល​ជួប​សំ​ណោះ​សំ​ណា​ល​នោះដែរ លោក កើត សុធា ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​ពាំ​នាំនូវ​ការសាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ហេង សំរិន សម្តេច​តែងតែ​គិតគូរ​ពី​សុខ​ទុក និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ធ្វើយ៉ាងណា​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួមចំណែក​ស្តារ និង អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​មានការ​រីកចម្រើន​ជឿនលឿន​បន្ថែមទៀត ធានា​សុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ។ លោក​បន្តថា​៖​ពេលនេះ​យើង​មាន​សេចក្តីសុខ មាន​សន្តិភាព​ពេញលិញ តែបើ​គ្មាន​សុខសន្តិភាព download (7)យើង​ក៏​គ្មាន​ការអភិវឌ្ឍន៍​ដែរ ហើយ​សុខសន្តិភាព​នេះ ក៏បាន​មកពី​គណបក្ស​ប្រជាជន​ដែរ តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​ហ៊ុនសែន ដូច្នេះ​យើង​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព​នេះ​កុំ​ឲ្យ​របប​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ ។ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​៣៦​ឆ្នាំ​ចុងក្រោយ ដោយមាន​ការគាំទ្រ​ពី​ប្រជាជន គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ឧបសគ្គ សម្រេចបាន​សមិទ្ធផល​ធំៗ​ជូន​ជាតិ មាតុភូមិ បាន​កសាង​ពង្រឹង និង​ពង្រីក​ខ្លួន​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ​។ រាជរដ្ឋាភិបាល​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ ដោយ​ផ្តោត​អាទិភាព​លើ​កិច្ចការ​សំខាន់ៗ បន្ត​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​download (4)សាធារណៈ ការបន្ត​ជំរុញ​អនុវត្ត​គោលនយោបាយ​លើកកម្ពស់​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។ អនុវត្ត​កម្មវិធី​កែទម្រង់​នានា និង​ទទួលបាន​លទ្ធផល​រួមមាន​កែទម្រង់​កងកម្លាំងប្រដាប់អាវុធ កែទម្រង់​វិមជ្ឈការ ប្រពន្ធ​យុត្តិធម៌ និង​តុលាការ ការកែទម្រង់​ដីធ្លី ការគ្រប់គ្រង​ធនធានធម្មជាតិ ព្រៃឈើ ជលផល និង​ធនធាន​រ៉ែ បន្ត​ពង្រឹង​ស្ថាប័ន​ជាតិ និង​ពង្រឹង​អភិបាលកិច្ច ដើម្បី​ធានា​ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព សមធម៌ និង​យុត្តិធម៌​សង្គម ។ លោក​បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ទៀតថា​៖ នៅពេល​ខាងមុខ យើង​និង​មានការ​បោះឆ្នោត​២០១៧-២០១៨ ក្នុងនាម​ជា​សមាជិក និង​យុវជន​របស់​គណបក្ស​ប្រជាជន យើង​ត្រូវខិតខំ​ធ្វើការ​ងារ​ដើម្បី​គណបក្ស​ប្រជាជន ខិតខំ​ដើម្បី​ឱ្យបាន​ឆ្នោត​មួយ​download (1)សន្លឹក ដើម្បី​អាណត្តិ​៥​ឆ្នាំ​របស់​បក្ស​យើង តែ​ដល់ពេល​បោះឆ្នោត​អត់​មាន​ឯកសារ​គ្រប់គ្រាន់ អញ្ចឹង​វា​ឥតមាន​ន័យ​អ្វី​ទាំងអស់​ដែលថា ស្រឡាញ់​បក្ស ស្រឡាញ់​ប្រជាជន​នោះ ដូចនេះ​យើង​ត្រូវ​គិត​ខ្លួនឯង​ថា ត្រូវមាន​ឯកសារ​អី​ខ្លះ​សម្រាប់ធ្វើ​ការបោះឆ្នោត នៅ​កន្លែង​បោះឆ្នោត ក្នុងនាម​ជា​សមាជិក​របស់​គណបក្ស​ម្នាក់ ។ លោក​ក៏បាន​ផ្តាំផ្ញើ​ទាក់ទង​បញ្ហា​អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត មេឃុំ​ត្រូវតែ​គិតគូរ​រៀបចំ​ឡើងវិញ ដើម្បី​ត្រៀម​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​ឱ្យបាន​ទាន់ពេលវេលា​។ ចំណុច​សំខាន់​មួយទៀត​នៅក្នុង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ ធ្វើយ៉ាងណា​កុំឱ្យ​មាន​ខុស ត្រូវ​ផ្ទៀងផ្ទាត់​ឈ្មោះ អាយុ ខែ​ឆ្នាំ​កំណើត ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ការចុះឈ្មោះ​ខុស បើ​ឈ្មោះ​ខុសគេ​ក៏​មិនឱ្យ​បោះឆ្នោត​នៅ​កន្លែង​បោះឆ្នោត​ផងដែរ ។​ក្រោយ​បញ្ចប់​ពិធី​សំណេះសំណាល​រួច ថ្នាក់ដឹកនាំ​បាន​ចែក​អំណោយ​ខ្លះ​ជូន​អ្នក​ដែល​បាន​ចូលរួម​ប្រមាណ​៣០០​នាក់​ផងដែរ​៕download (5)