​សមត្ថកិច្ច​ចុះ​ឆែកឆេ​ផ្ទះ​ជួញដូរ​គ្រឿងញៀន​២​កន្លែង​

0

​ ​ស្ទឹងត្រែង​៖​កំលាំង​នគរ​បាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ស្ទឹង​បាន​ចុះ​ឡោមព័ទ្ធ​ផ្ទះ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ចំនួន​២​កន្លែង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​១៨​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​។​នៅក្នុង​ការឡោមព័ទ្ធ​ឆែកឆេរ​ផ្ទះ​ទាំង​២​កន្លែង​នេះ ទីតាំង​ទី​១​ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់ ក្រុង​ស្ទឹងត្រែង សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ម្នាក់​និង​ថ្នាំញៀន​មួយចំនួន​។​ចំណែក​ទីតាំង​ទី​២​ស្ថិតនៅ​ក្នុងភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែ ស​ត្ថ​កិច្ច​ឃាត់ខ្លួន​បាន​ស្ត្រី​សង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ជាង​២០​គ្រាប់​។​សមត្ថកិច្ច​បានអោយដឹង​ថា​កា​ចុះ​ឡោមព័ទ្ធ​ផ្ទះ​២​កន្លែង​ខាងលើ​ពាក់ព័ន្ធ​និង​20150718_124921ករណី​ចែកចាយ​ជួញដូរ​គ្រឿងញៀន ក្រោយពី​ជំនាញ​បាន​ស្រាវជ្រាវ​អស់​រយះ​ជា​យូរថ្ងៃ ទើប​ឈានទៅដល់​ទៅធ្វើ​ការបង្ក្រាប ពេល​ឆែកឆេរ​ទីតាំង​ទី​១​រកឃើញរ​ត្ថុ​តាង​មួយចំនួន និង​សាកសួរ​ជនសង្ស័យ​ទើប​ឈានទៅ​ធ្វើការ​បង្ក្រាប​ទីតាំង​ទី​២ ហើយ​ពេ​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​សា​សួរ ថា​និង​ឈានទៅ​ករណី​ទី​៣​បន្តទៀត​។​​ ​បច្ចុប្បន្ន​ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ​ស​ម​ត្ថ​កិច្ច​មិនទាន់បាន​បញ្ជាក់​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ រីឯ​វត្ថុតាង​ថ្នាំញៀន​ដែល​ដកហូត​បាន ថា​មាន​ចំនួន​ពិតប្រាកដ​ប៉ុន្មាន​នៅឡើយ​ដែរ គ្រាន់តែ​ដឹងថា​បង្ក្រាប​ទាំងពី​កន្លែង​មាន​ចំនួន​ជាង​២០​គ្រាប់​រួម​និង​សម្ភារៈ​មួយចំនួន មនុស្ស​២​នាក់ ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​បំពេញ​នីតិវិធី​របស់ខ្លួន​បន្ត​ទៀត​៕20150718_123841