គ្រូពេទ្យ​ផ្នែក​វះកាត់ បាន​លួងលោម​ប្រព​ន្ឋ​អ្នកជំងឺ ចាប់រំលោភ រួច​គេចខ្លួនបាត់​

0

​ក្រចេះ : គ្រូពេទ្យ​ផ្នែក​វះកាត់​ម្នាក់ នៅ​មន្ទីរពេទ្យ បង្អែក​ខេត្តក្រចេះ ត្រូវបាន​ប្រពន្ធ​អ្នកជំងឺ​ម្នាក់ ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច ដោយ​ចោទថា បាន​រំលោភ​នាង នៅក្នុង​បន្ទប់ ប្រចាំការ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ ។​ហេតុ​ការដែល​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ពេញ​នៅក្នុង​មន្ទី​ពេទ្យ បន្ទាប់ពី​ស្ត្រី​រងគ្រោះ បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដោយ​ថា​គ្រូពេទ្យ​វះកាត់​ឈ្មោះ ហេង ម៉េង លាង បានធ្វើ​សកម្មភាព លួងលោម​នាង​អោយចូល​ទៅក្នុង​បន្ទាប់​ប្រចាំការ​រួច​រំលោភ​នាង ។​បើតាម​មន្ត្រីនគរបាល បានអោយដឹងថា ស្ត្រី​រងគ្រោះ dបានមក​ថែ​ប្តី​របស់ខ្លួន ដែល​កំពង់​សម្រាក​ព្យាបាល​ជំងឺ​ដំបៅ​ជើង​១២​ថ្ងៃ​មកហើយ នៅ​មន្ទីរពេទ្យបង្អែក លុះដល់​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា​នេះ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា មាន​គ្រូពេទ្យ ចាប់រំលោភ ប្រពន្ធ​អ្នកជំងឺ សមត្ថកិច្ច ចុះទៅ​សួរនាំ ។មន្ត្រីនគរបាល បាន​បញ្ជាក់ថា យោងតាម​កា​សាកសួរ​ស្ត្រី​រងគ្រោះ គឺ​ហាក់ដូច​ជាការ​ត្រូវរ៉ូវ​គ្នា ពីព្រោះ​គ្មាន​ការបង្ខិតបង្ខំ ឬ​គំរាមកំហែង​ណាមួយ​នោះទេ តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅ​មិនទាន់​អាចសន្និដ្ឋាន​ច្បាស់​បានទេ រងចាំ​ការចាប់ខ្លួន​គ្រូពេទ្យ​ខា​ងើ​បាន​សិន ដើម្បី​ប្រមូល កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ។​ទោះជា​យ៉ាង គ្រូពេទ្យ​វះកាត់ ឈ្មោះ ហេង ម៉េង​លាង ត្រូវបាន​គេចខ្លួនបាត់​បន្ទាប់ពី​កើតហេតុ ហើយ​កម្លាំង​សមត្ថកិច្ច ក៍​កំពុង​ព្យាយាម​តាម​ចាប់ខ្លួន ៕f