ជនសង្ស័យ​ម្នាក់​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ពី​ករណី​រំលោភ​អ​និតិ​ជន​

0

ខេត្តបន្ទាយមានជ័យ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កងកំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​អំពី​ករណី​ល្បួង​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​យកទៅ​រំលោភ​។​ជនសង្ស័យ​បាន​ល្បួង​ក្មេងស្រី​យកទៅ​រំលោភ​នៅផ្ទះ​សំណាក់​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិក​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឨ​បូរ​ន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ដា​ជនសង្ស័យ​មានឈ្មោះ សុខ​ដែន​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ គីឡូ​មែត្រ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែ​ត្រ ខេត្តបន្ទាយមានជ័យ​។​លោក​ឨ​បូ​រិន្ទ​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ ឈ្មោះ​សុខ​ដែន​បាន​នាំ​ជនរងគ្រោះ​ដើរលេង​នៅក្នុង​កា​សី​ុ​ណូ​ផ្កាយ​៥​ពេលនោះ​ឈ្មោះ​សុខ​ដែន​បាន​បបួល​នាង​ផឹកស្រា​ឡើង​ស្រវឹង​ហើយ​បាន​នាំ​នាង​យកទៅ​ដេក​នៅផ្ទះ​សំណាក់​ចាបរំលោភ​ក្នុង​យប់នោះ​ឈ្មោះ​សុខ​ដែន​បាន​រួមភេទ​ជាមួយ​នាង​បាន​៤​ដង​នៅ​ថ្ងែ​បន្ទាប់​ញ៉ាម​បាន​ទូរ​សព្ទ័​ហៅ​នាង​មក​រួមរាក់​នៅផ្ទះ​សំណាក់​បន្ត​រហូតដល់​ថ្ងៃទី​១៤​បាន​ដេក​នៅផ្ទះ​សំណាក់​ជាមួយ​នាង​ពេល​មួយទៀត​។​ក្រោយមកទៀត​ទើប​បែកការណ៍​ដល់​ម្តាយ​ទើប​ម្តាយ​ដាក់ពាក្យ​បណ្តឹង​ចូល​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ម្តាយ​ជនរងគ្រោះ​ឈ្នោះ​គិ​ន​សារិន​អាយុ​៤៦​ឆ្នាំ​ហើយ​កូនស្រី​image (1)ដែល​ត្រូវគេ​រំលោភ​មានឈ្មោះ ញាន​ដ​លីកា​ស្រី​អាយុ​១៤​ឆ្នាំ​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ហើយ​លោក​ឨ​បូ​រិន្ទ​បាន​បញ្ជា​មក​លោក​ជា​ដា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ចុះ​សើ​ប​សង្កេត​លុះ​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៥​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែក​ដឹកនាំ​ដោយ​លោក​ជា​ដា​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅផ្ទះ​រួច​បញ្ជូនមក​អាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​។​នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ល្បួង​នាង​យកទៅ​ផឹកស្រា​ក្រោយពេល​ស្រវឹង​យកទៅ​រំលោភ​នៅផ្ទះ​ណាក់​ជាច្រើនលើក​ពិតប្រាកដ​ម៉ែន​។​លោក​រិន្ទ​បាន​និយាយ​បន្តថា​ដោយមាន​ផ​ស្តុ​តាង​ពី​ជនរងគ្រោះ​ជនសង្ស័យ​ត្រូវ​អាវុធហត្ថ​កសាង​សំនំ​ុ​រឿង​បញ្ជូនទៅ​តុលាការ​ដាក់ទោស​ទៅតាម​និតិ​វិធី​ច្បាប់​៕