​​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រលាប្អៀរ​យក​អំណោយ ​ផ្តល់ជូន​ជន​ចាស់ជរា​គ​មាន​ជំងឺ​ប្រចាំកាយ​និ​ន​ជនពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

0

​កំពង់ឆ្នាំង​៖ លោក​សោម​វឺ​ន​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ស្រុក​រលាប្អៀរ រួម​ដំណើរ​ដោយ​លោកស្រី វង សាត​ស៊ុន​លី ប្រធាន​អនុសាខា​កាកបាទក្រហម​ស្រុក លោក សេង វិចិត្រ ស​.​ស​.​យ​.​ក​​ស្រុក និង​អាជ្ញាធរ​ឃុំ នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចុះសាកសួរ​សុខទុក្ខ​និង​នាំយក​អំ ណោ​យ​របស់​អនុសាខា​កាកបាទក្រហម​ស្រុក និង​អំណោយ​S3120013សប្បុរសជន ទៅ​ផ្តល់ជូន​ជន​ចាស់ជរា​គ្មាន​ទីពឹង​៣​គ្រួសារ និង​ជនពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​១​គ្រួសារ​នៅក្នុង​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ ដល់​លំនៅដ្ឋាន​។​
​ ​លោកស្រី វង សាត​ស៊ុន​លី ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រលាប្អៀ រ​បានអោយដឹង​​ថា​៖​អំណោយ​ដែល​បាន​ផ្តល់ជូន​មានគ្រួសារ​លោកតា កែ ប៉ិច អាយុ​៨០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ភោគ យន់​អាយុ​៨០​ឆ្នាំ មាន​ជំងឺ​ល្មើស​ឈាម​ទាំង​២​នាក់​ប្តី​ប្រពន្ធ គ្រួសារ​លោកតា ឈឹម ណន អាយុ​៩៤​ឆ្នាំ​ជា​ជនពិការ​ចាស់ជរា​គ្មាន​ទីពឹង រស់នៅ​ភូមិ​ទួល​ខ្សាច់ គ្រួសារ​លោក គឹម ទ​ន អាយុ​៦៨​ឆ្នាំ មាន​ជំងឺ​ប្រចាំកាយ​និង​លោក ពេ​ជ អាយុ​៤៥​ឆ្នាំ ជា​ជនពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រស់នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង ដែល​នៅក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ថវិកា​៧​ម៉ឺន​រៀល​, អង្ក​៣០​គីឡូក្រាម​និង​សំភារៈ​មួយចំនួនទៀត​។​អំណោយ​ដែល​បានផ្តល់​ជូន​នៅពេលនេះ គឺជា​អំណោយ​របស់​អនុសាខា​កា ក​បាទ​ក្រហម​កម្ពុជា​ស្រុក​រលាប្អៀរ ,​អំណោយ​របស់​ព្រះអង្គ ហែម ឡូត ព្រះចៅអធិការ​វត្ត​ទួល​ខ្សាច់​និង​អំណោយ​របស់​សហ​ភាស​ហព​ន្ធ័​យុវជន​កម្ពុ​ជាព​ស្រុក​រលាប្អៀរ​។​S3120012
​ ​នៅក្នុង​ឱកាស​នោះ​លោក សោម វឺ​ន ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រលា ប្អៀ​របា​ន​មានប្រសាសន៍​ពាំនាំ នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​ផ្តល់​អំណោយ​មនុស្សធម៌ ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​ន​យោ​ការណ៍​អ្វី​ឡើយ​នៅ​គ្រប់​មូលដ្ឋាន​។​លោក សោម វឺ​ន ក៍បាន​ផ្តាំផ្ញើ​ផងដែរ​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង មាន​ជំងឺ​ប្រចាំកាយ និង​ជនពិការ​ត្រូវ​ចេះ​ថែទាំ​សុខភាព​អោយបាន​ល្អ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី ធ្វើយ៉ាងណា​ជួយ​មើល​ពួកគាត់​ទាំងអស់នេះ​អោយបាន​ល្អ​ផង ដោយ​គាត់​ចាស់ៗ​ហើយ​មាន​ជំងឺ​ប្រចាំកាយ​ទៀត បើ​មាន​ស្ថាន​ភាពមិន​ស្រួល​ត្រូវ​ជួយ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ខេ្ត​អោយបាន​ទាន់ពេលវេលា​។​ក្រោយពី​បានទទួល​អំណោយ​ខាងលើ​គ្រួសារ​ជន​ចាស់ជរា និង​ជនពិការ​បាន​លើកដៃ​សំពះ ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​និង​សប្បុរសជន​ទាំងអស់ សូម​ជួបតែ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លាត​ឡើ យ និង​ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី ដើម្បី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​អោយ​សមបូរ​សម្បាយ​រុងរឿង​៕S3120004
​ ​