រថយន្ត​ព្រះវិហារ​ជី​ង​ប៉ោ​វ​បុក​ម៉ូតូ​បុរស​ម្នាក់​ដើរ​សំលៀងកាំបិត​រងរបួស​ស្រាល ​ច​ចារ​គ្នា​សង​ជនរងគ្រោះ​អស់​៣០០​ដុល្លា​បញ្ចប់រឿង​

0


​ខេត្តកំពង់ឆ្នាំង​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​ប្រកបមុខរបរ​ដើរ​សំលៀងកាំបិត បាន​រងរបួស​មធ្យម​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ត្រូវ​រថយន្ត​របស់​ព្រះវិហារ​ជី​ង​ប៉ោ​វ បើក​បុក​ចំ​ពីក្រោយ ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០ ១៥ លើផ្លូវ​ជាតិ​លេខ​៥៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​២​និង​លេខ​៣ ដែល​ស្ថិតនៅ​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​ ​លោក ស សារិទ្ធ នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ស្រែ​ថ្មី​បានអោយដឹងថា​៖​បុរសរ​គ្រោះ​មានឈ្មោះ ពី​ម ប៊ិច អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​គក ឃុំ​ចូក​កឹង ស្រុក​កំចាយមារ ខេត្ត​ព្រៃ​វែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រៃវែង 1F- 2063 ប្រកបមុខរបរ​ជិះ​ម៉ូ​
​តូ​ដើរ​សំលៀងកាំបិត​ពូថៅ តាម​ភូមិ​។​DSC06832
​ ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​លិចទៅ​កើត ដល់​ចំណុចកើតហេតុ មាន​រថយន្ត​ម៉ាក​តូ​យូ​តា ១​គ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2B- 2316 របស់​ព្រះវិហារ​ជី​ង​ប៉ោ​វ មាន​ទីតាំងនៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដឹក​បរិស័ទ​បាន​បើក​មកពី​ក្រោយ​ស្រប​ទិស​គ្នា និង​បានគេច​ពី​ម៉ូតូ​១​គ្រឿង​នៅខាងមុខ មក​បុក​ចំ​កន្ទុយ​ម៉ូតូ​ជនរងគ្រោះ បណ្តាលអោយ​បុរសរ​គ្រោះ ដួល​ម៉ូតូ​ត្រឡប់ត្រឡិន​សន្លប់​និង​រងរបួស​ជា​មធ្យម​។​DSC06822
​ ​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត និង​មិត្ត​ភ័​ក្រ​របស់គេ​បាន​ជួយសង្គ្រោះ​លា ងរ​បួស​អោយ​ជនរងគ្រោះ និង​បាន​សម្របសម្រួល​ជាមួយ​បុរសរងគ្រោះ ដោយបាន​ច​ចារ​ត្រូវរ៉ូវ​គ្នា​ក្នុង​ទឹកប្រាក់​៣០០​ដុល្លា ជូន​បុរសរងគ្រោះ​ដើម្បី​ព្យាបាល​របួស​បញ្ចប់រឿង​។​
​ ​បុរសរងគ្រោះ​បាន​និយាយ​អោយដឹងថា​៖​ពួកគាត់​មាន​គ្នា​៣​នាក់​គឺ​គាត់ ប្អូនប្រុស​ប​
​ង្កើ​ត និង​ក្មួយ​ម្នាក់ទៀត បាននាំគ្នា​ជិះ​ម៉ូតូ​មកពី​ផ្ទះ​នៅ​ខេត្តព្រៃវែង ប្រកបមុខរបរ​ដើរ សំ លៀង​កាំបិត​ពូថៅ​អោយ​ប្រជាពលរដ្ឋ​តាម​មូល​ដ្នា​ន រហូតមកដល់​ខេត្តកំពង់ឆ្នាំង​មាន​រយះពេល​៦​ថ្ងៃ​មកហើយ ក៏​ជួប​គ្រោះថ្នាក់​ខាងលើនេះ​តែម្តង​។​ក្រោយពី​ព្យាបាល​របួស​រួច​នៅ​ព្រឹក​នេះ​គាត់​និង​ត្រូវ​ជួល​រថយន្ត​១​គ្រឿង ដឹក​ម៉ូតូ​៣​គ្រឿង​របស់គាត់ ប្អូន​គាត់ និង​ក្មួយ​គាត់ និង​រូបគាត់ ធ្វើដំណើរ​ទៅ​លំនៅដ្ឋាន​ក្នុង​ខេត្តព្រៃវែង​វិញ​។​DSC06816
​បុរសរងគ្រោះ ក៏​សូម​អរគុណ​ផងដែរ​ដល់​អ្នកយកព័ត៌មាន​យើង​ដែល​បាន​ជួយ​ឌុប​រូបគាត់​តាម​ម៉ូតូ​មក​ព្យាបាល​របួស​នៅផ្ទះ​ពេទ្យ​ឯកជន​មួយ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​អរគុណ​ផងដែរ​ដល់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដែល​បាន​ឃាត់​រថយន្ត​បង្ក​អោយ​ពួកគេ​ទទួលខុសត្រូវ ចេញ​ប្រាក់​ដ៏​សមរម្យ ជួយ​ព្យាបាល​របួស​អោយ​គាត់​៕