អាជ្ញាធរ និង​អភិបាល​ខេត្តកំពង់ធំ​ពុំមាន​ប្រតិកម្ម​ចំពោះ​ក្មេង​ហិតកាវ មុខ​ផ្សារ​កំពង់ធំ​

0

អាជ្ញាធរ និង​អភិបាល​ខេត្តកំពង់ធំ​ពុំមាន​ប្រតិកម្ម​ចំពោះ​ក្មេង​ហិតកាវ មុខ​ផ្សារ​កំពង់ធំ​
​កំពង់ធំ​៖ ករណី​ក្មេង​ហិតកាវ​នៅមុខ​ផ្សារ​កំពង់ធំ រាលពេល​រាត្រី កើនឡើង​សមត្ថកិច្ច​គ្មាន​វិអាជ្ញាធរ និង​អភិបាល​ខេត្តកំពង់ធំ​ពុំមាន​ប្រតិកម្ម​ចំពោះ​ក្មេង​ហិតកាវ មុខ​ផ្សារ​កំពង់ធំ​ធានការដែល​បាន​អង្គុយ​ត្រៀបត្រា នៅមុខ​រូប ចំណាក់​នាគ​បាញ់​ទឹក ចំ​កណ្តាល​ទីប្រជុំជន​ក្រុង​ស្ទឹងសែន អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ ហាក់បីដូចជា​គ្មាន​ការ អើពើ​និង​ឈឺក្បាល​វិលមុខ​អី​បន្តិច ទោះជា​កាសែត ទូរទស្សន៍​ចេញផ្សាយ​បែបណា​ក្តី ក៏​កំណើន​អ្នក​ហិតកាវ​នៅតែ​កើន ឡើង​ដោយ​គ្មាន​ការថយចុះ បង្ករ​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​មក ពិសារ​អាហារ​នៅពេល​រាត្រី ព្រោះ​ខ្លាច​បាត់បង់​ទ្រព្យសម្បតិ្ត​។​12
​ក្មេង​ហិតកាវ​ជាច្រើន​នាក់ បានធ្វើ​សកម្មភាព អង្គុយ​ហិត ដើរ​ហិត ពាសពេញ​ទីប្រជុំជន ដោយ​ដើរ​ធ្វើ​សកម្មភាព ដៃ​ម្ខាង​ហិតកាវ ដៃ​ម្ខាង​សុំ​លុយ ចំណែក​អ្នកខ្លះ​ដើរ​ទាញ​ទ្វារ​ឡាន បើ​ប៉ះចំ​ឡាន​ណា​មិនបាន​ចាក់សោរ ពួកគេ​និង​លួច លុយ ទូរស័ព្ទ និង​អាយ​ផេ​ត ទង្វើ​ទាំងនេះ​បានធ្វើ​សកម្ម​ភាពជា​រៀងរាល់ថ្ងៃ ចំណែក​របស់​មាន​តំលៃ​ដូចជា​អាយ​ផេ​ត និង​លុយ​មាន​ចំនួន​ច្រើន បើរ​ដឹងខ្លួន​ថា​បាត់ បើ​ទំនាក់ទំនង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្លាមៗ វត្ថុ​ទាំងនោះ​នឹង​រកឃើញ​វិញ ដោយសារតែ​កន្លងមក អ្នក​បាត់​ទ្រព្យសម្បត្តិ​បាន​រកឃើញ​វិញ ដោយសារតែ​ប៉ុស្តិ៍​បាន​ហៅ​ក្រុម​ហិតកាវ​ទាំងនេះ មក​សួរនាំ ហើយ​ចេញ​របស់​ដែល​លួច​ទៅ​។​
​សកម្មភាព​ដ៏​អាម៉ាស​បែបនេះ បាន​គ្របដណ្តប់​ប្រជាប្រិយភាព ខេត្តកំពង់ធំ ក៏ដូចជា​ក្រុង​ស្ទឹងសែន​ទាំងមូល​ហើយ ក៏​នៅតែ​អាជ្ញាធរ​ខេត្តកំពង់ធំ និង​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ នៅតែ​រក្សា និង​អភិរក្ស​ក្រុម​ហិតកាវ​ទាំងនេះ ដោយ​មិនមាន​ចំណាត់ការ ក្នុងការ​លុបបំបាត់​នោះទេ បញ្ហា​ទាំងនេះ​មិនទាន់​គោរព​បាន​ផង ចុះ​ទំរាំ​គោរព​គោល នយោបាយ​ភូមិ ឃុំ មាន​សុ​វត្តិភាព​ទាំង​៩​ចំនុច​ទៀត​នោះ តែ​ឲ្យ​ប្រជាពលរដ្ឋ​រំពឹង​អ្វី​។​
​សមត្ថកិច្ច​ប៉ូលិស ដែល​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ដឹងចិត្ត​ដឹង​ថ្លើម​ជាមួយ​ក្មេង​ហិតកាវ បាន​ឲ្យ​ដឹងថា លោក​មិនដឹងថា​ត្រូវ​ចាប់យក​ក្មេង​ទាំងនេះ​ទៅ​ទុក​នៅទីណា បើ​គ្មាន​ប​ណ្ឌ​ល​កែប្រែ តែបើ​ចាប់​យកទៅ​ទុក​នៅ​ខេត្ត​ផ្សេងៗ វា​រត់មកវិញ ដដែលៗ ។​
​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ លោក​ចៅហ្វាយ​ខេត្តកំពង់ធំ និង លោកស្នងការ មេត្តា​កំ​បន្លាច​ភ្ញៀវ​ទេសចរណ៍ ដោយ ប្រើ​រូបភាព សកម្មភាព​ក្មេង​ហិតកាវ យ៉ាង​ពពាក់ពពូន​ដូច​ច្នេះ សូម​ឲ្យ​មាន​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ខ្លះ​ផង ព្រោះ​ប្រជាពលរដ្ឋ​មាន​ភាពភ័យខ្លាច ក្មេង​ហិ​កាវ​ទាំងនេះ ហើយក៏​មិន​ចង់​ឲ្យ​មាន​រូបភាព​នេះ ឌិ​ត​ដាម​ជាប់​ក្នុង​កេរ្តិ៍ឈ្មោះ​របស់​ខេត្តកំពង់ធំ​ដែរ ។​
ដោយ ផន សុជាតិ 1a1 3