​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ឯកសារ​ព៌​ត័​មាន​ស្ថានភាព​ពិន្ទុ​វិស័យ​ដល់​មន្ត្រី​ថ្នាក់​ខេត្ត​

0


​ខេត្តបន្ទាយមានជ័យ​៖​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​បាន​បើកប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ឯកសារ​ព៌​ត​មាន​អំពី​ស្ថានភាព​ពិន្ទុ​វិស័យ​ដល់​មន្ត្រី​ថ្នាក់​ខេត្ត​។​ពិធី​នេះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​សួន​បវរ អភិបាលរង​ខេត្ត លោក​អុីឡុង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី​ព្រំ​ស៊ីណា  ប្រធាន​មន្ទី​ផែនការ​ខេត្ត​និង​មន្ត្រី​ថ្នាក់​ខេត្ត ស្រុក ឃុំ​និង​ស​មិត្ត​កិច្ច​ជាច្រើន​នាក់​ទៀត​។​លោកស្រី​ព្រំ​សី​ុ​ណា​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​ឯកសារ​ព៌​ត​មាន​ស្ថានភាព​ពិន្ទុ​វិស័យ​ថា​ពិន្ទុ​វិស័យ​ថ្នាក់​ខេត្ត​មាន​៩​វិស័យ​១​ភាពក្រីក្រ កសិកម្ម អាជីវកម្ម អប់រំ សុខភាព ភាព​ងាយ​រងគ្រោះ image (2)image (1)បរិស្ថាន រដ្ឋបាល​សន្តិសុខ និង​យេ​ឌ័​រ​។​លោកស្រី​បាន​បន្តថា​វិស័យ​ទាំង​៩​នោះ​មាន​ជាតា​រាង​ពិន្ទុ​តាម​បណ្តា​វិស័យ​សម្រាប់​ខេត្ត និង​ក្រុង​ស្រុក​ក្នុង​ខេត្ត​វា​ជា​ឧបករណ៍ប្រើប្រាស់​សម្រាប់​ការរៀបចំ​ផែនការ​អភិ​វ​ឌ្ឈ​ន៍​និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​ប្រចាំឆ្នាំ​របស់​ខេត្ត​ក្រុង​ស្រុក​សំរាប់​ផ្សារភ្ជាប់​ជាមួយនិង​កម្រង​ឯកសារ​ព៌​ត័​មាន​ស្ថានភាព​ខេត្ត​ដែល​បាន​ផលិត​ចេញពី​ទិន្នន័យ​មូលដ្ឋាន ឃុំ សង្កាត់ CDB ដែល​មេភូមិ​ស្មៀន ឃុំ សង្កាត់ ធ្វើការ​ស្រង់​ជា​រៀងរាល់ឆ្នាំ​។​លោកស្រី​បា​ន្ត​ថា​រាល់​តម្លៃ​សូចនាករ​ក្នុង​សមាសភាគ​វិស័យ​និ​មួយៗ​ត្រូវបាន​គណនា​ពិន្ទុ​ដោយ​ផ្អែកលើ​ទិន្នន័យ​គោល​គ្រប់​ពិន្ទុ​សម្រាប់​សូចនាករ​ទាំងអស់​មាន​ភាពខុសគ្នា​តាម​ទិសដៅ​រៀងខ្លួន​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះដែរ​ថា​ឯកសារ​ព៌​ត័​មាន​ស្ថានភាព​ស្តីពី​ពិន្ទុ​វិស័យនេះ​វា​មាន​សា​រះ​សំខាន់​ណាស់​សំរាប់​វិស័យ​ទាំង​៩​នេះ​វា​អាច​ផ្តល់​លទ្ធភាព​ឲ្យ​យើង​បានឃើញ​អំពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ក្នុង​វិស័យ​និ​មួយៗ​របស់​ខេត្ត​និង​ស្រុក​ក្រុង​ដោយ​ធ្វើ​ប្រៀបធៀប​ទៅ​ស្រុក​ក្រុង​ផ្សេងៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​យើង​នេះ​៕image (3)