ប៉ូលិស​ប៉ុស្តិ​រដ្ឋបាល​កំ​ពង់​ស្វាយ​ឃាត់ខ្លួន​ ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​បាន​3​នាក់​

0

​ ​
​ខេត្តកណ្តាលៈ ប៉ូលិស​ស្រុក​កៀនស្វាយ​ក្រ​សោ​ប​បាន​មុខ​ស​ញ្ញ​ចែកចាយ​និង​ប្រើប្រាស់​
​គ្រឿងញៀន​ខុសច្បាប់​បាន​3​នាក់ ក្នុង​ចំ​​ណោម​បក្ខពួក​5​នាក់ ។ ករណី​ឃាត់ខ្លួន​ជន​
​សង្ស័យ​បាន​3​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​​វេលា​ម៉ោង​22​និង​10​នាទី ថ្ងៃទី 18​ខែកក្កដា​
​ឆ្នាំ​2015​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ឡេង សុភ​ណ្ឌ​ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ​ឃុំ​កំពង់ស្វាយ​ស្រុក​
​កៀនស្វាយ ខេត្តកណ្តាល ។​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​កៀន​ស្វាយបាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​1​ឈ្មោះ​​សេង រ៉ាវី ភេទ​ប្រុស អាយុ​25​ឆ្នាំ​មុខរបរ​កម្ម​​ករ​មាន​ទីលំនៅ​ភូមិ​រោង​គោ​ឃុំ​ព្រ​ងិ​ល ស្រុក​​ភ្នំក្រវាញ​ខេត្តពោធិសាត់​ទី​2​ឈ្មោះ​ថៃ ស្រ៊ី​ម​​ភេទ​ប្រុស​អាយុ​31​ឆ្នាំ​មុខរបរ​កម្មករសំណង់​​ទី​3​ឈ្មោះ ម៉ាន់ រិ​ទ្ធ ភេទ​ប្រុស អាយុ 17​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ អ្នក​ទាំងពីរ​នាក់​នេះ​​មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដកហូត​
​បាន​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​3​កញ្ចប់​តូច ម៉ូតូ​ម៉ាក​
​កុប​ជ្រុង​សេ​50​មួយ​គ្រឿ​ពាក់​ស្លាក​លេខ​ភ្នំ​​ពេញ​1AN2435 ទូរស័ព្ទដៃ​2​គ្រឿង និង​សំ​ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​ចំណែក​បក្ខពួក​2​នាក់​ទៀត​រត់គេចខ្លួន​ឈ្មោះ​IMG-20150720-WA0016_resized
​ឡេង សុភ​ណ្ឌ ភេទ​ប្រុស អាយុ 25​ឆ្នាំ​ម្ចាស់​​ផ្ទះ​និង​ឈ្មោះ វង្ស វឿន ភេទ​ប្រុស អាយុ​33​ឆ្នាំ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​- ឃុំ​កើត​ហេតុ​ខាងលើ ។ នៅ​រសៀល​ថ្ងៃទី​22​ខែ​កក្ក​​ដា នេះ​ជនសង្ស័យ​3​នាក់​នេះ​បញ្ជូនទៅ​ស្នង​​ការ​ខត្ត​កណ្តាល ចាត់​ការបន្ត​តាមច្បាប់ ។​លោក ម៉ែន សុផល នាយរង​ប៉ុស្តិ​រដ្ឋបាល​កំពង់ស្វាយ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​​កម្លាំង​ប៉ូលិស​ប៉ុស្តិ​ក្តាប់បាន​មុខសញ្ញា​គ្រឿង​​ញៀន​កំពុង​ធ្វើ​សកម្មភាព​សេព​និង​ចែកចាយ​​សារធាតុ​ញៀន​ខុសច្បាប់ ពេលនោះ​កម្លាំង​​ប៉ូលិស​មូលដ្ឋាន​ចុះទៅ​ធ្វើការ​ឡោមព័ទ្ធ​ក្រ​​បួ​ច​បាន​ជនសង្ស័យ​បាន​3​នាក់ ។ រីឯ​2នាក់​​ទៀត​រត់គេចខ្លួន ៕