​តំណាងរាស្ត្រ​ម​ណ្ឌុ​ល​បន្ទាយមានជ័យ​អញ្ជើញ​ចុះសួរសុខទុក្ខ​ពលរដ្ឋ​នៅ​ឃុំ​សំរោង​

0


​បន្ទាយមានជ័យ​:ឯកឧត្ដម ប៉ាល់ សំអឿន អ្នកតំណាងរាស្ត្រ​ម​ណ្ឌុ​ល​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: ឃុំ​សង្កាត់​នីមួយ​ត្រូវអនុវត្ត​អោយបាន គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព និង​បំរើសេវា​សា​ធា​រណះ ជូន​ប្រជាពលរដ្ឋ លើកឡើង​ដូច្នេះ​ក្នុង​ពិធី​​ចុះសួរសុខទុក្ខ​និង​សំណេះសំណាល និង​លាង​សាយ​ភោ​ជ​ជូន​ពលរដ្ឋ ក្នុង​ឃុំ សំរោង ស្រុក​អូជ្រៅ​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃទី ២១ កក្ដ​ដា ២០១៥​។​លោក ជំទាវ​នួ​ម សុភ័ណ តំណាងរាស្ត្រ​ម​ណ្ឌុ​ល​បន្ទាយមានជ័យ លោក​វិស្វករ លី សារី ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគររូបនីយកម្ម​និង សំណង់ អាជ្ញាធរ​ស្រុក ឃុំ​មេភូមិ​ទាំង​១០ យុវជន មាន​វត្តមាន​ក្នុង​ពិធី​នេះ​។​លោក អ៊ុច អាន់ មេឃុំ​IMG_5977សំរោង​រាយការណ៍​ថា​: ក្នុង​ឃុំ​ពលរដ្ឋ​ទួលបាន​សមិទ្ធផល​ជាច្រើន ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន សាលារៀន ម​ណ្ឌុ​ល​សុខភាព​តាម​តម្រូវ​ការចាំបាច់ និង​ចុះជួយ​រាល់​គ្រោះធម្មជាតិ​ផ្សេងៗ ដែល​កើតមាន​ចំពោះ​ប្រជាជន ។​មានដូចជា​ផ្លូវលំ ផ្លូវ​គ្រោះ​ក្រហម​ប្រឡាយទឹក អំណោយ​ស​ង្គោះ​បន្ទាន់​។​ល​។​ឯកឧត្ដម ប៉ាល់ សំអឿន អ្នកតំណាងរាស្ត្រ​ម​ណ្ឌុ​ល​បន្ទាយមានជ័យ​មាន​ប្រសា​ស ន៍ ថ្លែង​អំណរ​អរគុណ​ចំពោះ​ប្រជាជន ដែល​ផ្ដល់​សំលេង​ជ្រើសតាំង ជា​IMG_5984តំណាងរាស្ត្រ​ក្នុង​ម​ណ្ឌុ​ល​ខេត្តបន្ទាយមានជ័យ និង​ការជឿជាក់​ស្រលាញ់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ផ្ដល់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​ឯកឧត្ដម ប៉ាល់ សំអឿន​បាន​សំណូមពរ​ដល់​អាជ្ញាធ​ធរ​មូលដ្ឋាន យកចិត្តទុកដាក់​បំ​ើ​រ​រាល់​តម្រូវការ​ពលរដ្ឋ ក្នុង​វេទិការ​សាធារណរ ធ្វើយ៉ាងណា​អោយ​ពលរដ្ឋ​មាន​ជំនឿ​និង​គាំទ្រ រាជរដ្ឋាភិបាល​ពិសេស​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​គ្រប់ៗ​អណ​ត្តិ​។​បញ្ចប់​សំណេះសំណាល​លោក​វិស្វករ លី សារី ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគររូបនីយកម្ម​និង សំណង់​បានរៀបចំ​លាង​សាយភោជន៍​ជូន​ដល់​ក្រុមការ​ងារ​ក្នុ​ង​ពិធី​ផងដែរ​៕IMG_5986