​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​កុងស៊ី​មួយកន្លែង ដកហូត​ម៉ូតូ​៧០ គ្រឿង​នៅក្នុង​ភូមិ​អារញ​ក្រុង​សៀមរាប​

0

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចំ​ម្រុះ​ខេត្តសៀមរាប ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​សំ​រិ​ទ្ឋ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​កុងស៊ី​មួយកន្លែង​នៅ​ខេត្ត សៀមរាប ដោយ​ដកហូត​បាន​ម៉ូតូ​ចំនួន​៧០​គ្រឿង​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​សាលា ខេត្តសៀមរាប​។​ប្រតិបត្តិការ​នេះ​ចាប់ផ្ដើម​នេះ​ចាប់​ផ្ដើមឡើង​នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ទីតាំង​ទទួល​បញ្ចាំ​មួយកន្លែង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទៅ​ភ្នំ ក្រោម ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​
​ប្រតិបត្តិការ​នេះ ធ្វើឡើង​បន្ទាប់ពី​អភិបាលខេត្ត​សៀមរាប​លោក​ឃឹម ប៊ុន​សុង និង​លោក​ញាណ​ទ្បេ​ង​អនុរដ្ឋលេខាធិការ​និង​ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​អ​ន្តះ​ក្រសួង​ដោះស្រាយ ផលប៉ះពាល់ តាម​បណ្ដោយ​ស្ទឹង ហើយក៏​ប្រទះឃើញ​ទីតាំង​ខាងលើ​គួរ​ឲ្យ​សង្ស័យ​ក៏​បញ្ជា​ឲ្យ​កម្លាំង​ចុះ ធ្វើការ​ត្រួតពិនិត្យ​តែម្ដង​។​​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើ​មាន​ម៉ូតូ​ចម្រុះ​គ្រប់​ប្រភេទ​គួរ​ឲ្យ​សង្ស័យ ទើប​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ចំនួន​៧០​គ្រឿង​DSC_0193 (1)ដើម្បី​ឲ្យ​ម្ចាស់​ទីតាំង​យក​លិខិតស្នាម ពាក់ព័ន្ធ​ជាមួយ​ម៉ូតូ​ទាំង​មក​បញ្ជាក់ថា​ពិតជា​ម៉ូតូ​ស្របច្បាប់ មិន​ពាក់ព័ន្ធ​នឹង​ការ​ទទួលផល​ចោរកម្ម មានឈ្មោះ​ទ្បា​យ​គឹម​ហួរ ភេទ ស្រី អាយុ ៦៨​ឆ្នាំ មាន​ទីលំនូវ​ភូមិ​អារញ សង្កាត់​​សៀមរាប ក្រុង​សៀមរាប ។​បើតាម​ការ​អោយដឹងពី​សមត្ថកិច្ច​បានអោយដឹង​ថា កន្លែង​កុង​សី​ប្រចាំ​ម៉ូតូ​ខាងលើនេះ​គឺ​មិន​មានច្បាប់​ទំលាប់​នោះទេ ដូច្នេះហើយ​សមត្ថកិច្ច​មា​ន​ការសង្ស័យ​ក៏​ធ្វើការ​ដកហូត​យកទៅរ​ក្សា​​ទុក្ខ​ដើម្បីអោយ​ម្ចាស់​កុង​សី​នោះ​យក​អែក ក​សារ​បស់​ម៉ូ​តូប​ញ្ជាំ​នោះមក​ពិនិត្យមើល​។​

​សូម​បញ្ច​ក់​ថា៖​ម៉ូតូ​ដែល​កន្លែង​កុង​សី​នោះ​ទទួល​ប​ញ្ជាំ​មាន​គ្រប់​ម៉ាក់​ទាំងអស់​ចាំ​ពី​សេរី​
២០១៥​ចុះមក​ក្រោម ហើយក៏​គ្មាន​លិខិត​ទទួល​ប​ញ្ចំ​នោះ​ច្បាស់លាស់​ផងដែរ ហើយ​អី​ទ្បូ​វ​នេះ​
​ត្រូវបាន​សមត្ថកិច្ច​ដឹកជញ្ជូន​ទៅកាន់​អធិការ​ក្រុង​សៀមរាប​នៅវេលា​ម៉ោង​២​រសៀល​នេះ​។​