នារី​រងគ្រោះ​ប្តឹង​តុលាការខេត្ត​ថា​លោក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​ចាប់រំលោភ​នាង ប្តឹង​ទាម​ទារជំងឺចិត្ត​៣ ម៉ឹ​ន​ដុល្លា និង​ប្តឹង​សុំអោយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​ចាត់ការ​សំណុំ​រឿងនេះ​វិញ​

0

​កំពង់ឆ្នាំង​៖​សំណុំរឿង​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច ចាប់រំលោភ​នារី​ជា​សិ ស្ស​វិទ្យាល័យ​ម្នាក់​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច នៅ​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥​នេះ នារី​រងគ្រោះ​បានដាក់​បណ្តឹង​ជា​ផ្លូវ​ការចូលទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ទាមទារ​សំណង​រដ្ឋប្បវេណី​និង​ជំងឺ​ចិត្ត​ចំនួន​៣​ម៉ឹ​ន​ដុល្លា ដោយ​ចោទ​ពី​ប​ទៈ​ចាប់រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើ​ហឹ​ង្សា និង​ដោយ​ប្រើ​អាវុធ​។​
​ ​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ យុវនារី​ឈ្មោះ យ ស ភ អាយុ​១៩​ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់​តិ​១២​នៅក្នុង​វិទ្យាល័យ​មួយ​ក្នុងស្រុក​កំពង់ត្រឡាច មាន​ទីលំនៅ​ក្នុងស្រុក​ជ​ល​គី​រី ខេត្តកំពង់ឆ្នាំង បាន​រៀបរាប់​អំពី​ហេតុការណ៍​ដែល​កើតឡើង​ចំពោះ​រូបនាង ក្នុងករណី​ចាប់រំលោភ​ខាងលើនេះ​ថា​៖​លោក ហ៊ុល វាសនា បាន​សុំ​រាប់អាន​នាង​ជា​ពូ​និង​ក្មួយ​កាលពី​download (2)ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ តាម​ការ​បង្ហោះ​រូបភាព​ក្នុង​ហ្វេ​ស​បុក បន្ទាប់មក​ក៏បាន​សុំ​ឪពុកម្តាយ​នាង​ធ្វើជា​បងធម៌​។​​ ​លោក ហ៊ុល វាសនា បានធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​ចំនួន​៣​ដង លើក​ទី​១. នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ លើក​ទី​២.​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ដូចគ្នា​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​បន្ទប់​របស់លោក ក្នុង​អធិការដ្ឋាន ដោយ​ប្រើ​ហឹ​ង្សា​និង​អាវុធខ្លី​ភ្ជុង​ចាប់បង្ខំ​រំលោភ​ប៉ុ ន្តែ​មិនបាន​សម្រេច​ដោយបាន​នាង​រើបំរះ រួច លើក​ទី​៣.​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥ នាង​បាន​ទៅយក​ម៉ូតូ​ពី​លោក ហ៊ុល វាសនា ជិះ​បំណង​ទៅសួរសុខទុក្ខ​យាយ​ឈឺ​នៅផ្ទះ ពេលនោះ​លោក ហ៊ុល វាសនា បាន​ចាប់​រូបនាង​រំលោភ​ដោយ​ប្រើ​ហឹ​ង្សា download (1)វាយដំ​និង​ប្រើ​អាវុធ​ភ្ជុង​គំរាម​រហូត​បានសម្រេច ហើយ​គំរាម​ថាបើ​ហ៊ាន​និយាយប្រាប់​គេ និង​តាម​បាញ់សម្លាប់​មួយ​គ្រួសារ ហើយ​រូបនាង​ក៏បាន​បង្ហាញ​ខោ​លី​អូ និង​អាវ​រហែក ដែលជា​ភ​ស្តុ័​តាង​ក្នុង​សកម្មភាព​ចាប់រំលោភ​ផងដែរ​។​នៅក្នុង​ពាក្យបណ្តឹង​នោះដែរ​នារី​រង​ក្រោះ​បាន​ប្តឹង​ទាមទារ​សុំអោយ​តុលាការខេត្ត ផ្តន្ទាទោស​លោក ហ៊ុល វាសនា ទៅតាម​ផ្លូវច្បាប់ និង​អោយ​លោក ហ៊ុល វាសនា បង់​សំណង​រដ្ឋប្បវេណី និង​ជម្ងឺ​ចិត្ត​ចំនួន​៣​ម៉ឹ​ន​ដុល្លា​។​ដោយឡែក​នារី​រងគ្រោះ​ក៏បាន​បង្ហាញ​ពាក្យបណ្តឹង​មួយទៀត ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ដាក់ជូន​ឯកឧត្តម​អគ្គស្នងការ​20150723_164153នគរបាល​ជាតិ ដោយបាន​បញ្ជាក់ថា លោក ហ៊ុល វាសនា ជា​អធិការនគរបាល​ស្រុក​កំពង់​ត្រ​ឡា ច មាន​ឥទ្ធិ​ល​ពល​ទៅលើ​សាក្សី ទៅលើ​មន្ត្រីនគរបាល​នៅក្នុង​ស្រុក និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយមាន​បងថ្លៃ​ម្នាក់​ជា​ស្នងការរង​នគរបាល​ខេត្ត ទទួល​បន្ទុល​សន្តិសុខ មាន​ឥទ្ធិពល​ទៅលើ​មន្ត្រី​ចុះ​កសាង​សំណុំរឿង និង​ក៏មាន​ភាព​ស្និត​ស្នាល​ជាមួយ​មន្ត្រី​សាលាដំបូង​ខេត្ត​ផងដែរ​។​ដោយ​ហេតុផល​ខាងលើនេះ ទើប​នាង​ស្នើសុំ​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ចាត់​បញ្ជារ​នាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួង ចុះ​ស្រាវជ្រាវ កសាង​សំណុំរឿង​របស់​នាង ទើប​នាង​មាន​ទំនុកចិត្ត​។​នៅក្នុង​សមាគម​សិទ្ធមនុស្ស​អាដ​ហុក​ខេត្តកំពង់ឆ្នាំង ក្រុមគ្រួសារ​នារី​រងគ្រោះ​បានអោយ20150723_164207ដឹងថា​៖ សំណុំ​រឿងនេះ​បើ​តុលាការខេត្ត​មិន​ផ្តល់​យុត្តិធម៌​អោយ​ទេនោះ ពួកគាត់​និង​ប្តឹង​ដឹ​ត​ចិត្ត ស្នើ​សុំអោយ​តុលាការ​រាជធានី​ភ្នំពេញ ស៊ើបអង្កេត​ស្រាវជ្រាវ និង​ជំនុំ​ជំ​រៈ​សំណុំ​រឿងនេះ​វិញ​។​
​ ​ចំណែក​ការស្រាវជ្រាវ​បឋម​ក្នុង​សំណុំ​រឿងនេះ​រយៈពេល​២​ថ្ងៃ សមត្ថកិច្ច​ជំនាញ​បានបញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ដោយបាន​រកឃើញ​កំហុស​លោក ហ៊ុល វាសនា មាន​២​ចំណុច​ដែល​អាចដាក់​បន្ទុក​បាន​គឺ​៖ ១.​រំលោភ​ទៅលើ​វិន័យ​កងកម្លាំង​នគរបាលជាតិ​លេខ​០០៦ ដោយ​យក​នារី​ភេទ​មក​រស់​និង​ចាប់រំលោភ​នៅក្នុង​កន្លែងធ្វើការ យក​ម៉ូតូ​អង្គភាព​ដោះ​ស្លាក​លេខ​នគរបាល​ចេញ ប្រគល់អោយ​ស្រី​ស្នេ​ហ៏​ប្រើប្រាស់ ទី​២.​រកឃើញ ស្លាកស្នាម​របួស​នៅលើ​ចង្កេះ​ខាងស្តាំ​របស់លោក ហ៊ុល វាសនា ដែល​ជនរងគ្រោះ​បាន​ខ្វាច​ពេល​លោក​ចាប់​រំ​លោ ភនាង​ដែល​អាចដាក់​បន្ទុក​បាន​។​ទាក់ទង​និង​រឿង​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ20150723_164019កក្កដា ឆ្នាំ​២០១៥ លោក ហ៊ុល វាសនា ត្រូវបាន​លោកស្នងការ​ខេត្ត ដក​បញ្ឈរជើង​មក​នៅក្នុង​ស្នងការ​ខេត្ត ហើយ​បានប្រកាស​លោក​វរៈសេនីយត្រី មាស សុ​ភិន ជា​អធិការរង ឡើងជា​អធិការ​ស្តីទី​ទទួល​រួម នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច​។​​ទាក់ទង​និង​ស្លាកស្នាម​របួស​នៅលើ​ចង្កេះ លោក ហ៊ុល វាសនា បានបញ្ជាក់​អោយដឹងថា​៖​គឺជា​ស្នាម​ខ្វារ​ដែល​នាង​និង​លោក​បាន​ប្រឡែង​គ្នា​លេង​ពេល​ថ្ងៃ​នៅក្រៅ​បន្ទប់​លោក ដោយ​ពេលនោះ​គឺមាន​កូនចៅ​លោក​ជាច្រើន​នាក់​បានឃើញ​និង​ដឹងឮ និង​អាច​ធ្វើជា​សាក្សី​បាន​៕
​ ​