សិក្ខាសាលា​ផ្សព្វផ្សាយ​ជ្រើសរើស​សិស្ស​អោយចូល​រៀន​ថ្នាក់​សញ្ញាប័ត្រ​បច្ចេកទេស​និង​វិជ្ជា​ជី​វះ​១ , ២ និង​៣​សំរាប់​ឆ្នាំ​សិក្សា​២០១៥- ២០១៦

0

​កំពង់ធំ​= នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វី​ជ្ជា​ជី​វះ​ខេត្តកំពង់ធំ​នា​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ បាន​បើក​សិក្ខាសាលា​ដើម្បី​ផ្សព្វផ្សាយ​ជ្រើសរើស​សិស្ស​អោយចូល​រៀន​ថ្នាក់​សញ្ញាប័ត្រ​បច្ចេកទេស​និង​វិជ្ជា​ជី​វះ ដោយមាន​ការចូលរួម​ពី​លោក អៀង សុភាព ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះ​បណ្ដា​វិជ្ជា​ជី​វះ​ខេត្តកំពង់ធំ ព្រមទាំង​លោក អែក ហៀ​ង នាយក​មជ្ឈមណ្ឌល វិជ្ជា​ជី​វះ ខេត្តកំពង់ធំ លោកគ្រូ​អ្នកគ្រូ នាយក​សាលា មេភូមិ មេឃុំ​មកពី​បណ្ដា​ឃុំ សង្កាត់ សរុប ជាង ៥០​នាក់​។​លោក អៀង សុភាព បាន​មានមតិ​សំណេះសំណាល​ថា ការសិក្សា​ថ្នាក់​សញ្ញាប័ត្រ​បច្ចេកទេស​និង​វី​ជ្ជា​ជី​វះ កំ​រឹត ១ កំ​រឹត​២ និង​កំ​រឹត​៣​នេះ​គឺ​សិស្ស​អាច​រៀន​យក បរិញ្ញាប័ត្រ​រង អនុ​ប​ណ្ឌឹ​ត ឬ​ប​ណ្ឌឹ​ត​បាន ហើយ​ការរៀន​បច្ចេកទេស ជំនាញ នេះ​អាចធ្វើអោយ​យើង​រក​ការងារ​យ៉ាង​ស្រួល ទទួលបាន​នូវ​កំរៃ​ប្រាក់ខែ​ខ្ពស់ ប្រទេសជាតិ​រីកចំរើន លុះត្រាតែ​សំបូរ​ទៅដោយ Image95សាលា​បច្ចេកទេស មាន​អ្នកជំនាញ​ពិតប្រាកដ កាលណា​មាន​ជំនាញ​មាន​បច្ចេកទេស​ច្បាស់លាស់ ពេល​ក្រុមហ៊ុន ឬ រដ្ឋាភិបាល​ត្រូវការ​រើស​បុគ្គលិក​ត្រូវ​ជំនាញ​របស់ខ្លួន​គឺ​យើង ៗ​អាចមាន​លទ្ធភាព​ធ្វើការ​ងារ​បាន ចុះបើ​យើង​អត់​សិក្សា គ្មាន​ជំនាញ​គ្មាន​បច្ចេកទេស​តើន​រណា​គេ​ជ្រើស​រើសយក​យើង ដូច្នេះ​សុំ​សំណូមពរ អោយ​លោកគ្រូ​អ្នកគ្រូ នាយក​សាលា មេភូមិ មេឃុំ ជួយ​ផ្សព្វផ្សាយ​អោយ​ប្អូនៗ យុវជន យុវនារី ដែល​បាន​បោះបង់​ការសិក្សា​មក​រៀន​នៅ​សាលា​បច្ចេកទេស​និង​វិជ្ជា​ជី​វះ ដើម្បី​អនាគត​ន៍ ដើម្បី​ជីវភាព​គ្រួសារ និង​ដើម្បី​ជួយ​ប្រទេសជាតិ សង្គមជាតិ​អោយមាន​ភាព​រីកចំរើន គឺ​ប្រទេសជាតិ​មានការ​រីកចំរើន​លុះត្រា​ណា​តែ​សំបូរ​ដោយ​ធនធានមនុស្ស​ខាង​Image97ចំណេះដឹង ចំណេះធ្វើ រួមទាំង​បច្ចេកទេស ជំនាញ​និង​បទពិសោធន៍​ពិតប្រាកដ​នេះអែង​។​លោក អែង​ហៀ​ង បាន​អាន​របាយការណ៍​និង មានប្រសាសន៍ថា ដោយសារតែ​ប្រជា​ពល​រដ្ន​ខ្មែរ​យើង​នៅមាន​កំ​រឹត​យល់ដឹង​ទាប​ជាង​ប្រទេសជិតខាង​ធ្វើ​អោយទទួល​ប្រាក់ខែ​ក៏​ទាប​ផងដែរ ដូច្នេះ​ការជ្រើសរើស​សិស្ស​នេះ​គឺ​ក្នុង​គោលបំណង​បណ្ដុះបណ្ដាល សិស្ស ដែល​ឈប់​ពី​ការសិក្សា ឬ​រត់ចោល​ការសិក្សារ​យះ​ពេល​២​ឆ្នាំ​មកហើយ​ដោយ​គ្មាន​លទ្ធភាព​បង់​លើ​ការសិក្សារ​ឬ ឪពុកម្ដាយ​មាន​ជីវភាព​ក្រីក្រ អោយ​បានមក​បន្ដ​ការសិក្សា​រៀនសូត្រ​ថ្នាក់បរិញ្ញាប័ត្រ​បច្ចេកទេស និង​បទImage94ពិសោធន៍​ដើម្បី​ប្រកបមុខរបរ ឬ​ធ្វើ​ការបំរើ​ប្រទេសជាតិ​ដែល​កំពុងតែ​ត្រូវការ​នូវ​ធនធានមនុស្ស​ខាង​ចំណេះដឹង​ស្របពេល​ដែល​ប្រទេស​យើង​កំពុងតែ​ខ្វះ​អ្នក​ដែលមាន​បទពិសោធន៍ វិជ្ជា​ជី​វះ​បច្ចេកទេស ក្នុង​គោលបំណង់ លុបបំបាត់​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល ក្នុងនោះ​លោក ក៏បាន​សំណូមពរ អោយ​លោកគ្រូ​អ្នកគ្រូ នាយក​សាលា លោក​ភូមិ​មេឃុំ សង្កាត់ ជួយ​ស្រង់​ស្ថិតិ​Image93សិស្ស​ក្រៅ​សិក្សា ដើម្បីអោយ​ក្រុមការងារ​យើង​ចុះ​ដល់​មូលដ្ឋាន​ផ្សព្វផ្សាយ អោយ​សិស្ស​នោះ​បានមក​ចូលមក​រៀន​នៅក្នុង​សាលា​បណ្ដុះបណ្ដាល​វិជ្ជា​ជី​វះ​យើង​នេះ ម្យ៉ាង​ផ្ដល់អោយ​សិស្ស​ទាំងនោះ នូវ​ចំណេះដឹង និង​បទពិសោធន៍ បច្ចេកទេស អាច​បំរើ​ការងារ​ជួយ​អោយ​ប្រទេស​យើង​មាន​ភាព​រីកចំរើន ឬ​អាច​ប្រកបមុខរបរ​ផ្សេងៗ​បាន​កំរៃ​យ៉ាង​សមរម្យ អាច​ចិញ្ចឹមជីវិត​ដោយ​ខ្លួនអែងបាន ចុងក្រោយ​លោក​បានធ្វើ​បទ​បង្ហាញ​ស្ដីអំពី​វិស័យ TVET និង មាន​សំនួរចំលើយ​ពាក់ព័ន្ធ​ទៅ​និង​ការបង់ថ្លៃ​សេ​វ៉ា​ក្នុងការ​សិក្សា​ទៅតាម​លំដាប់ថ្នាក់​ផ្សេងៗ​និង​អ្នក​ដែល​អាច​ទទួល​របប​អាហារ​រូបករណ៍​ផងដែរ​៕ ប៊ុន​រិទ្ធីImage92 Image99 Image98