​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​រៀមច្បង​និវត្តន៍​ជន គ្រួសារ​របស់​កងរាជអាវុធហត្ថ ពលី មរណៈ ពិការ មាន​ជម្ងឺ និង​បាត់បង់​សមត្ថភាព​ការងារ រំលឹក​អំពី​ស្នាដៃ និង​វីរភាព​កន្លងមក !

0

​ខេត្តសៀមរាប នៅក្នុង​ឱកាស​ដែល​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តសៀមរាប ប្រារព្ធ​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​វគ្គ​ទី​២ ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៥ នៅក្នុង​ចំណោម​សិក្ខាកាម​ចំនួន ១៧១​នាក់ គេ​ឃើញ​មានការ​ចូលរួម​ផងដែរ ពី​សំណាក់​ជន​ស៊ីវិល​ចំនួន​៣៥​នាក់ ដែល​នោះ​គឺជា​ជន​ពិសេស​ជាងគេ​នៅក្នុង​កម្មវិធី​នោះ ។​គណ​ចាត់តាំង​កម្មវិធី បានប្រកាស​ឲ្យ​ដឹង​នៅក្នុង​ពិធី​នោះ នា​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ ដោយ​បញ្ជាក់ថា ស្របពេល​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បិទ​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆមាស​ទី​២​នេះ គឺ​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​ការអបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​២២ ទិវា​កងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣ -១៤ កក្កដា ២០១៥ ) ដែល​ក្នុងនេះ អង្គពិធី​មាន​កិ​ក្តិ​យស ដោយបាន​ជួប​សំណេះសំណាល​ជាមួយ រៀមច្បង​និវត្តន៍​ជន គ្រួសារ​របស់​កងរាជអាវុធហត្ថ ពលី មរណៈ ពិការ មាន​ជម្ងឺ និង​បាត់បង់​សមត្ថភាព​ការងារ ដែលជា​ជន​មានគុណ​បំណាច់​ចំនួន ៣៥ នាក់ ។​AA105201.Still002
ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត បានបង្ហាញ​នូវ​ការកោតសរសើរ និង​ដឹងគុណ​ចំពោះ​និវត្តន៍​ជន ជន​បាត់បង់​សមត្ថភាព​ការងារ ដែលជា​អតីត​កងរាជអាវុធហត្ថ ព្រម​ជាមួយនឹង​ការគោរព​ដឹងគុណ ចំពោះ​វីរភាព​របស់​កងរាជអាវុធហត្ថ​គ្រប់​ជំនាន់ ដែល​បាន​ពលី មរណៈ ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន
ជាមួយ​ឱកាស​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ បាន​ថ្លែង​នូវ​ការកោតសរសើរ​ផងដែរ ចំពោះ​នាយទាហាន នាយទាហានរង និង ពលទាហាន​កងរាជអាវុធហត្ថ​ទាំងអស់ ដែល​បាន​រួបរួមសាមគ្គី​គ្នា បំពេញភារកិច្ច​ដោយ​ជំហរ​ទទួលខុសត្រូវ​ខ្ពស់ សម្រេចបាន​ស្នាដៃ​និង​សមិទ្ធផល​ជាច្រើន នាំមក​នូវ​កិត្តិយស កេរ​ឈ្មោះ និង សេចក្តីថ្លៃថ្នូរ ធ្វើ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន មានការ​ជឿជាក់ ទទួលស្គាល់​ពី​ភាពចាំបាច់ និង​មិនអាច​ខ្វះ​បាន នូវ​វត្តមាន​របស់​កងរាជអាវុធហត្ថ ។​AA105201.Still001
ជាមួយនឹង​ការជួប​សំណេះសំណាល​សួរសុខទុក្ខ​និវត្តន៍​ជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​គ្រួសារ​កងរាជអាវុធហត្ថ ដែលមាន​គុណបំណាច់​ចំពោះ​បុព្វហេតុ​ជាតិ កម្មវិធី​បាន​នាំយកទៅ​ជាមួយ​នូវ​អំណោយ​មួយចំនួន​ផងដែរ ដែលជា​សក្ខីកម្ម​បង្ហាញថា ជានិច្ចកាល រាជរដ្ឋាភិបាល ក៏ដូចជា​អង្គភាព​ដែល​ធ្លាប់​រស់នៅ​បំពេញភារកិច្ច មិន​ឃ្លាតឆ្ងាយ​ពី​បងប្អូន​នោះឡើយ ៕
​ដោយ​គឿន​វ៉េ​ត​