​ក្រុម​កសិករ រារាំង​សន្ដិសុខ​ក្រុមហ៊ុន​សិលា​ដា​មិច​ខ​ណះ​ចូល​ចំការ​ ​ឃាត់​គ្រឿងចក្រ​និង​រឹបអូស​ឈើ​ដោយ​មិនមាន​អាជ្ញាធរ​ចូលរួម​

0

​ខេត្តព្រះវិហារ​ តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​កំលាំង​សន្តិសុខ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​សិលា​ដា​មិច​និង​អេប​ភល​ហ្វ័​រ​ខា​ស់បាន​ចូល​ទន្ទ្រាន​ដីចំការ​ប្រជាពលរដ្ឋ​ដែល​នៅ​ផុតពី​ព្រំប្រទល់​ដី​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការឃាត់​គ្រឿងចក្រ​របស់​ប្រជាកសិករ​មិនអោយ​ភ្ជួរ​រាស់​ធ្វើ​ចំការ​និង​បាន​យក​គ្រឿងចក្រ​សា​ហ្ស័​រ​ទៅ​ដឹក​គ្រឿង​ឈើ​សំរាប់ធ្វើ​ផ្ទះ​របស់​ពលរដ្ឋ​ថែមទៀត​។​​ភ្នាក់ងារ​បាន​រាយការណ៍​អោយដឹងថា​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥​កក្កដា​២០១៥​ស្ថិតនៅ​ឃុំ​ស្តៅ​ស្រុក​សង្គម​ថ្មី​មាន​កំលាំង​សន្ដិសុខ​ក្រុមហ៊ុន​ដាំ​កៅស៊ូ​សិលា​ដា​មិច​រាប់សិប​នាក់​បាន​ចូល​ទន្ទ្រាន​និង​ឈ្លានពាន​ដីចំការ​របស់​ប្រជាកសិករ​ក្នុងការ​ឃាត់​គ្រឿងចក្រ​ភ្ជួរ​ដី​ធ្វើ​ចំការ​វិលជុំ​និង​ដើ​ប្រមូល​គ្រឿង​ឈើ​អារ​សំរាប់​សង់​លំនៅដ្ឋាន​ថែមទៀត​ផង​។​ការចូលទៅ​បង្ករឿង​ជាមួយ​កសិករ​មិនឃើញ​ខាង​ក្រុមហ៊ុន​សិលា​ដា​មិច​សហការ​ជាមួយ​មន្ដ្រី​អាជ្ញាធរ​មូលដ្ឋាន​នោះទេ​។​P2
​ប្រភពព័ត៌មាន​បន្តថា​ដោយ​ឃើញ​សកម្មភាព​រំលោភ​សិទ្ធ​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាកសិករ​ក្នុង​មូលដ្ឋាន​ប្រមាណ​១០០​នាក់​បាននាំគ្នា​ទៅ​ហ៊ុមព័ទ្ធ​និង​រារាំង​កំលាំង​សន្តិសុខ​ខាងលើ​មិនអោយ​ចាកចេញ​ពី​កន្លែង​បង្កហេតុ​នោះ​ទ្បើ​យ​។​កំលាំង​សន្ដិសុខ​ក្រុមហ៊ុន​សិលា​ដា​មិច​បាន​ចុះទៅ​បង្កហេតុ​ដល់​ដីចំការ​ប្រជាកសិករ​ដោយ​តាំង​ខ្លួនឯង​ជា​កំលាំង​អាជ្ញាធរ​ដែនដី​តែម្ដង​។​
​ប្រជាពលរដ្ឋ​និយាយថា​ក្រុមហ៊ុន​អេប​ភល​ហ្វ័​រ​ខាស់​បំបែក​ខ្លួន​ចេញពី​ក្រុមហ៊ុន​សិលា​ដា​មិច​ព្រោះ​ផ្ទៃដី​ព្រៃ​នៅ​ទីនោះ​មាន​ទំហំ​ជិត​២​ម៉ឺន​ហិកតា​ដោយ​នាយក​ក្រុមហ៊ុន​សិលា​ដា​មិច​ជាម​ន្ដ្រី​យោធា​ពាក់​ផ្កាយ​៣​ឈ្មោះ​សំណាង​។​កម្មវិធី​វិនិយោគ​ហាក់ដូចជា​មិន​រីកចំរើន​ទៅមុខ​សោះ​ពិសេស​ឧស្សាហ៍​មាន​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​ទីតាំង​ដី​ក្រុមហ៊ុន​ខ័​ណ្ឌ​ចែក​ដោយ​បង្គោល​ព្រំដី​។​P1
​ប្រភពព័ត៌មាន​ពី​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​បាន​បង្ហើប​អោយដឹងថា​ក្រុមហ៊ុន​អេប​ភល​ហ្វ័​រ​ខាស់​១​នេះ​មិនសូវ​ឮឈ្មោះ​លេចមុខ​នោះទេ​ហើយ​បាន​បង្កក​ផ្ទៃដី​វិនិយោគ​ទុកចោល​មិន​អនុវត្ត​កម្មវិធី​វិនិយោគ​ជិត​១០​ឆ្នាំ​មកហើយ​បើតាម​ផ្លូវច្បាប់​រដ្ឋ​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​មកវិញ​។​អ្នកសារព័ត៌មាន​បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន​សិលា​ដា​មិច​ខាងលើ​ប៉ុន្តែ​មិនអាច​ទាក់ទង​បាន​ដោយសារ​ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទ​ពី​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​។​អ្នកសារព័ត៌មាន​រង់​ចាំ​ការបំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន​សិលា​ដា​មិច​ជានិច្ច​៕