​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំ​រិ​ស្រាល​ខេត្តកំពង់ឆ្នាំង​ ​ត្រូវបាន​ស្រី​កំណាន់​ប្តឹង​ថា​បាន​ប្រច​ណ្ឌ័​ដាល់​នាង​៣​ដៃ​ប៉ោង​មុខ​ប្តឹង​ទារ​ជម្ងឺ​ចិត្ត​២០​លាន​រៀល​

0

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​មេម៉ាយ​កូន​៣​ម្នាក់ បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការខេត្ត នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា​ឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់ថា លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ខេត្តកំពង់ឆ្នាំង ដែល​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​យូរ​ខែ​មកហើយ បាន​ដាល់​នាង​៣​ដៃ​ប៉ោង​មុខ​ដោយសារតែ​ការ​ប្រច​ណ្ឌ័​ថា​នាង​មាន​ប្រុស​ថ្មី និង​បាន​ប្តឹង​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​២០​លាន​រៀល​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ង​ធ​ទី​២៤ ខែ​កក្ដ​ដា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ដីឡូត៍ ភូមិ​ប្អេ​រ សង្កា ត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​DSC06943
​ ​ស្ត្រី​រងគ្រោះ​ឈ្មោះ ឌុ​ក ឌី​ឡុ​ម អាយុ​៤២​ឆ្នាំ មានកូន​៣​នាក់ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់​ឆ្នាំ​​ង ក្រុង​កំពង់ឆ្នាំង ប​ច្ប្ប​ន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ភូមិ​ប្អេ​រ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ នាង​និង​លោក ទេព សារ៉ាត់ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ខេត្តកំពង់ឆ្នាំង បាន​មាន​ទំនាក់ទំនង​ស្នេហា​គ្នា​ជាង​៧​ខែ​មកហើយ​។​នៅ​ថ្ងៃ​កើត​ហេ​​តុ វេលា​ម៉ោង​១១​និង​៤០​នាទី មិត្ត​ភ័​ក្រ​នាង​៣​នាក់​បាន​មកលេង​ដល់ផ្ទះ ក្រោយពេល​ហូបបាយ​រួច មិត្ត​ភ័​ក្រ​២​នាក់​បាន​ត្រឡប់​ទៅវិញ នៅសល់​ម្នាក់​ឈ្មោះ ផូ ធី​រ៉ា​ក់ នៅ​ជិះ​អង្រឹង​លេង​ក្រោម​ដើម​ស្វាយ​ក្នុងភូមិ​។​DSC06945
​ ​នៅ​ម៉ោង​១​និង​៤០​នាទី លោក ទេព សារ៉ាត់ បានមក​ដល់​ហៅ​អោយ​នាង​បើកទ្វារ​របងភូមិ ហើយ​ពេលនោះ​ក៏បាន​ដាល់​នាង​៣​ដៃ​ជា​បន្តបន្ទាប់​ចំ​ភ្នែក និង​ច្រមុះ ពេល​នាង​ដួល​ក៏បាន​ចាប់​បោចសក់​នាង​​អោយ​ក្រោកឈរ​ហើយ​ដាល់​នាង​បន្ថែមទៀត គឺ​ពិតជា​សាហាវ​ណាស់​ដោយសារតែ​ក្តី​ប្រច​ណ្ឌ័​ថា​រូបនាង​មាន​សា​ហាយ​ក្បត់​រូបគេ​។​នៅក្នុងពេល​នោះដែរ លោក ផូ ធី​រ៉ា​ក់ ជា​មន្ត្រី​ស៊ីម៉ាក់ ក៏បាន​ស្ទុះ​មកឃាត់ ក៏ត្រូវ​លោក ទេព សារ៉ាត់ ក្របួច​ក៏​អាវ​ប្រុង​វាយ​គេ​ទៀត តែ​ត្រូវ​លោក ផូ ធី​រ៉ា​ក់ រើបំរះ​រួច​។​DSC06940
​ ​ក្រោយពេល​កើតហេតុ នាង​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការខេត្ត ភ្លាមៗ​នៅ​ល្ងាច​ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ​២០១៥ ដោយ​ប្តឹង​ទាមទារ​សំណង​ចំនួន​២០​លាន​រៀល និង​ប្តឹង​សុំអោយ​តុលាការ​ផ្តន្ទាទោស​​លោក ទេព សារ៉ាត់ តាមផ្លូវ​ច្បាប់ ព្រោះ​នាង​មានការ​ឈឺចាប់​ខ្លាំងណាស់ ដោយ​ត្រូវគេ​វាយ​ធ្វើបាប​ដូច​សត្វ​ធាតុ​បែបនេះ​។ ម្យ៉ាងទៀត​កន្លងមក​នា​ង​ធ្លាប់​សុំ​ចែកផ្លូវ​គ្នា ដោយសារតែ​លោក ទេព សារ៉ាត់ ស្រ​ឡា ញ់​បាន​ខ្លួនប្រាណ​នាង​មិនដែល​អោយ​អ្វី​នាង​ទេ ហើយ​គេ​ក៏មាន​ប្រពន្ធ​មានកូន នាង​ខ្លាច​ប្រពន្ធ​កូន​គេ​មក​ធ្វើបាប តែ​លោក ទេព សារ៉ាត់ មិន​ព្រម​បែក​ទេ បែរជា​សង្ស័យថា​នាង​មាន​សា​ហាយ​ក្បត់​គេ​ទៅវិញ​។​DSC06932
​ ​ដោយឡែក លោក ទេព សារ៉ាត់ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ លោក​បាន​និយាយ​អោយ​
​ដឹងថា​៖ លោក​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​នាង ឌុ​ក ឌី​ឡុ​ម ជាង​២​ឆ្នាំ​មកហើយ រស់នៅ​ជាមួយគ្នា​ដូច​ប្តី​
​ប្រពន្ធ​អញ្ចឹង​។​រឿងហេតុ​ខាងលើនេះ លោក​បាន​ទះកំភ្លៀង​នាង​តែមួយ​ដៃ​គត់ ចំណែក​មុខ​និង​ភ្នែក​ជាំ​នោះ គឺ​ដោយសារ​លោក​កញ្ឆក់​ទាញ​ដៃ​នាង​ខ្លាំងពេក ពេល​បើកទ្វារ​របងភូមិ​ចូលក្នុង​ផ្ទះ ធ្វើអោយ​នាង​ដួល​ចំ​បង្គោល​ឈើ​មួយ​ដើម ទើប​ជាំភ្នែក​និង​មុខ​បែបនេះ​។​
​ ​ស្ត្រី​រងគ្រោះ​បានអោយដឹងថា​៖​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៥​នេះដែរ នាង​ត្រូវបាន​មន្ត្រី​កា​រិ​DSC06938
​យា​ល័យ​បុគ្គលិក​ស្នងការ​នគរបាល​ខេត្ត ហៅ​នាង​ទៅ​សាកសួរ​ដំណើរ​រឿងហេតុ​រួចហើយ និង​នៅ​ល្ងាច​ថ្ងៃនេះ នាង​និង​ធ្វើ​ពាក្យបណ្តឹង​ដាក់ជូន​លោកស្នងការ​ខេត្ត អោយជួយ​ផ្តល់​យុត្តិធម៌​ដល់​នាង​។​ប៉ុន្តែ​បើ​លោកស្នងការ​ខេត្ត និង​តុលាការខេត្ត​មិន​ផ្តល់​យុត្តិធម៌​ដល់​នាង​ទេនោះ នាង​និង​ដាក់​បណ្តឹង​ទៅ​ឯកឧត្តម អគ្គស្នងការ​នគរបាល​ជាតិ ជា​បន្តទៀត​។​ដោយឡែក លោក ទេព សារ៉ាត់ វិញ​មកដល់រ​សៀ​ស​ថ្ងៃទី​២៥ នេះ​មិនទាន់​សមត្ថកិច្ច​ណា​ចាត់ការ​នៅឡើយ​ទេ​គឺ​នៅមាន​សេរីភាព​ជាធម្មតា​៕