​​ស្ត្រី​រងគ្រោះ ចាញ់កល​មេខ្យល់ លង់ខ្លួន​ឲ្យ​គេ​ចាប់បង្ខំ​យកប្តី និង​បំរើ​គ្រួសារ​ខាង​ប្តី ដូចជា​ទាសករ​នៅ​ប្រទេស​ចិន​នោះ បាន​វិលត្រឡប់​មកដល់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​ហើយ !

0

ខេត្តសៀមរាប ស្រី្ត​ខ្មែរ​ម្នាក់ ឈ្មោះ ហេង សំណាង អាយុ​២៩​ឆ្នាំ មា​នទី​កំណើត​នៅ​ភូមិ​ស្វាយ ឃុំ​ស្វ៊ា​ង ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​ត្រូវបាន​មេខ្យល់​នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ហ្វូ​ជាន ត្រូវបាន​បញ្ជូន​ត្រឡប់មក​ប្រទេស​កម្ពុជា​ហើយ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ តាម​ជើងយន្តហោះ K6659 ដោយ​ចេញពី​ទីក្រុង​ក្វាង​ចូ​វ វេលា​ម៉ោង ១៣ និង ២៥​នាទី និង​បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នៅវេលា​ម៉ោង ១៥ ម៉ ០០ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​តាមរយៈ​លិខិត​របស់​អគ្គ​កុងស៊ុល​កម្ពុជា ផ្ញើជូន មក​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា ។ ការមកដល់​ប្រទេស​កំណើត​វិញ របស់​ស្រី្ត​ខ្មែរ​រងគ្រោះ​ម្នាក់នេះ ត្រូវបាន លោក ជា ហេង នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ទៅ​ទទួលយក និង​នាំសា​ម៉ី​ជនរងគ្រោះ​មកកាន់​ការិយាល័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប អនុវត្តតាម​នីតិវិធី ដើម្បី​ឲ្យ​គ្រួសារ​ជនរងគ្រោះ​មក​ទទួលយក ជួបជុំ​គ្រួសារ​វិញ ។ បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​រងគ្រោះ​នោះ បាន​ឲ្យ​ដឹងថា ៖ ខ្លួន​បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ប្រទេស​កម្ពុជា ទៅកាន់​គោលដៅ​នៅវេលា​ម៉ោង ១២​យប់ ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៤ ។ ដំណើរ​រឿងនេះ ស្រី្ត​រងគ្រោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ថា ៖ ដំបូង​មាន​ស្ត្រី​ម្នាក់​ដែល​ធ្វើការ​ជាមួយគ្នា​នៅ​រោងចក្រ​ឯ​រាជធានី​ភ្នំពេញ ថា​មាន​ចំណាប់អារម្មណ៍​ចង់ទៅ​បេះ​តែ​នៅ​ស្រុក​ចិន​ដែរឬទេ ? ប្រាក់ខែ​ពី ៣០០ ទៅ ៥០០​ដុល្លា ។ បន្ទាប់មក​មាន​បុរស​ម្នាក់​ទាក់ទង​ជាមួយ​ស្ត្រី​រងគ្រោះ រហូតដល់​មានការ​យល់ព្រម ។AA120901.Still001
ស្រី្ត​រងគ្រោះ​បាន​និយាយថា ៖ ពេលទៅដល់ សុង​ស៊ី ( គាត់​បញ្ជាក់ថា គាត់​មិន​ស្គាល់​ថា ទី​កន្លង​ដែល​ខ្លួន​ទៅដល់​នោះ ជា​ខេត្ត ជា​ស្រុក​អ្វី​ទេ គឺ​ដឹង​ត្រឹមតែ​ថា តំបន់​សុង​ស៊ី ) ។ ស្រី្ត​រង​រង​បាន​បន្តទៀតថា ៖ ពេលទៅដល់​ទីនោះ ឥតមាន​បានធ្វើ​ការងា​របេះ​តែ​អ្វី​ទេ គឺ​គេ​ចាប់បង្ខំ​ឲ្យ​ខ្លួន​យកប្តី​ជនជាតិ​ចិន​តែម្តង គឺ​យកប្តី​ឥតមាន​រៀបការ​អ្វី​ទាំងអស់ គឺ​ចូលខ្លួន​ទៅ​បំរើ​គេ​ក្នុងនាម​ជា​ប្រពន្ធ និង​បំរើ​គ្រួសា​គេ​ដូច​ទាសករ​តែម្តង ។ ស្រី្ត​រងគ្រោះ​ម្នាក់នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ៖ គាត់​បានប្រកែក ឥតមាន​យល់ព្រម​តាម​ការចាប់​បង្ខំ​នោះទេ ក៏ប៉ុន្តែ​បុរស​ជនជាតិ​ចិន​នោះ បាន​និយាយថា បើ​ចង់​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ត្រូវ​សង​សំណង ៥ ០០០​ដុល្លា ។ ដូច្នេះ​គឺ​ជនរងគ្រោះ មិនមាន​ជម្រើស​ផ្សេង​ឡើយ គឺ​ត្រូវតែ​រស់នៅ​ជា​ទាសករ​នៅក្នុង​គ្រួសារ​បុរស​ជនជាតិ​នោះ តែម្តងទៅ ។​ស្រី្ត​រងគ្រោះ ហេង សំណាង បាន​និយាយ​បន្តថា ៖ ទីបំផុត​ក៏​ដាច់ចិត្ត​លួច​រត់ទៅរក​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ​ឲ្យ​ជួយ ដោយ​ជិះឡាន​ធ្វើដំណើរ​អស់ ១០០០​លុយ​ចិន ។ ដោយ​ការជួយជ្រោមជ្រែង​អន្តរាគមន៍​ពី​សំណាក់​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ ជា​ចុងបញ្ចប់ ក៏ត្រូវ​បានមក​ដល់​ប្រទេស​កម្ពុជា​វិញ នា​រសៀល​ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០១៥ ។លោក ជា ហេង នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់ថា ករណី​បញ្ជូន​ស្រី្ត​រងគ្រោះ​ទៅកាន់​ក្រុមគ្រួសារ​វិញ តាមរយៈ​មន្ទីរ​សង្គម​កិច្ច​នោះ មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប​ពុំបាន​ទទួលយក​ទេ ព្រោះ​ជាប់រវល់​ថ្ងៃ​សៅរ៍ ដូច្នេះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​ស្ត្រី​រងគ្រោះ​ដោយផ្ទាល់ ដើម្បី​រង់ចាំ​ទទួលយក ។ ស្ត្រី​រងគ្រោះ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង ទៅ​ជួប​ក្រុមគ្រួសារ​ខ្លួន​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ៕