ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​អប់រំ​ដល់​បុគ្គ​លឹក​លោកគ្រូ​និង​អ្នកគ្រូ​មាន​ចំនួន​ជិត​៤០០​នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ​

0


​ខេត្តបន្ទាយមានជ័យ​៖​នា​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​នៅ​សាលប្រជុំ​ក្នុង​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​លោកគ្រូ​និង​អ្នកគ្រូ​និង​បុគ្គ​លឹក​អប់រំ​មាន​ចំនួន​ជិត​៤០០​នាក់​មកពី​គ្រប់​ស្រុក​ក្រុង​ត្រូវបានធ្វើ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយ​ស​ការងារ​អប់រំ​។​ពិធី​នេះ​មានការ​ចូលរួម​ឯកឧត្តម ហង់​ជួនណា​រុង​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឈើ​យ​ចាន់ណា​ប្រធាន​មន្ទីរអប់រំ​ខេត្ត មន្ត្រី​អ្នកមុខអ្នកការ​និង​លោកគ្រូ​អ្នក​គ្រួ​ជាច្រើន​នាក់​ទៀត​។​លោក​ឈើ​យ​ចាន់ណា​បាន​មានប្រសាសន៍ថា​លោកគ្រូ​និង​អ្នកគ្រូ​មកពី​គ្រប់​ស្រុក​ក្រុង​ដែលមាន​ចំនួន​ជិត​៤០០​នាក់​ដែល​រយះពេល​កន្លងមក​មាន​ស្នាដៃ​ល្អ​ក្នុង​ការអប់រំ​សិស្ស​ឲ្យ​ក្លាយទៅជា​ធនធានមនុស្ស​ដ៏​ឆ្នើម កូន​ល្អ សិស្ស​ល្អ​ទើប​លោក​ហង់​ជួនណា​រុង​រដ្ឋមន្ត្រីក្រសួង​អប់រំ​បានធ្វើ​ពិធី​បំពាក់​គ្រឿង​image (4)ឥស្សរិយយស​ជូន​ដល់​ពួកគាត់​។​លោក​បាន​បន្តទៀតថា​ជានិច្ចកាល​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែង​តែ​យកចិត្តទុកដាក់​ខ្ពស់បំផុត​និង​ធ្វើការ​លើកទឹកចិត្ត​យ៉ាង​កក់ក្តៅ​ជួយឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​កិច្ច​ការអប់រំ​ទាំង​កិច្ច​ការអប់រំ​ក្នុង​ប្រពន្ធ​និង​កិច្ច​ការអប់រំ​ក្រៅ​ប្រពន្ធ​ទាំង​វិស័យ​កីឡា វិ​ស័​យុវជន​ទាំង​បច្ចុប្បន្ន​និង​ទៅ​អនាគត​ក្នុង​គោលបំណង​ជម្រុញ​ការអប់រំ​ដើម្បី​ឲ្យ​ក្លាយជា​ធនធាន​បញ្ញា​និង​ជា​ទំពាំង​ស្នង​ឬ​ស្ស​ដើម្បី​អនាគត​រុងរឿង​នៃ​ទឹកដី​មាតុភូមិ​កម្ពុជា​។​លោក​ហង់​ជួនណា​រុង​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ក្រសួង​អប់រំ​បាន​លើកទឹកចិត្ត​ក្នុងការ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​លោកគ្រូ​និង​អ្នកគ្រូ​បុគ្គ​លឹក​សិក្សា​ក្នុង​ខេត្តបន្ទាយមានជ័យ​នៅពេលនេះ​គឺ​អស់លោក​រយះពេល​កន្លងមក​បាន​បំពេញភារកិច្ច កាតព្វកិច្ច​និង​ចេះ​ស្រឡាញ់​សីល​ធ​ម៍​វិជ្ជា​ជី​វះ​ជា​អាជីប​image (3)ជា​គ្រូបង្រៀន​ប្រកបដោយ​សេចក្តីថ្លៃថ្នូ សីល​ធ​ម៍​ល្អ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ មាន​ទស្ស​នះ​សេ្ន​ហា​ជាតិ​មាតុភូមិ​ខ្ពស់​ហាន​ទទួលខុសត្រូវ​ក្នុងការ​ផ្ទេ​ចំណេះដឹង មានបទពិសោធន៍​ល្អៗ​ដល់​សិស្សានុសិស្ស​។​លោក​បាន​បន្តទៀតថា​ថ្ងៃនេះ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ក្លាយជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​សា​រះ​សំខាន់បំផុត​សម្រាប់​មន្ទីរអប់រំ​ដែល​បា​ម​ធ្វើការ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​លោកគ្រូ​និង​អ្នកគ្រូ​និង​បុគ្គ​លឹក​ដល់​ទៅ​ចំនួន​៣៩៧​មាន​ស្រី​៩៣​នាក់​ដើម្បី​បន្ត​អនុវត្ត​នូវ​គំរូ​ដ៏​ល្អ​នេះ​បន្តទៀត​៕image (2) image (5) image (5) image (1)