អភិបាលខេត្តស្ទឹងត្រែងដាក់បទបញ្ជាក្តៅឲ្យផ្នែកជំនាញបង្ក្រាបការដឹកជញ្ជូនលើសទំងន់

0

ស្ទឹងត្រែង៖អភិបាលខេត្តស្ទឹងត្រែងដាក់បទបញ្ជាក្តៅឲ្យពង្រឹងការទប់ស្កាត់ឡើងវិញទៅលើរថយន្តធំៗដឹកទំនិញបំផ្លាញផ្លូវ ដោយសារខេត្តខិតខំធ្វើជនល្មើសចេះតែផ្គើនមិនចូលរួមអនុវត្តច្បាប់ផ្លួវជាតិចេះតែខូចធ្វើឲ្យបាលប្រយោជន៏ជាតិ។ក្នុងកិច្ចប្រជំស្តីពីការត្រួត3_13.36ពិនិត្យយានយន្តដឹកជញ្ជូនលើសទំងន់នៅសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៣កក្កដាឆ្នាំ២០១៥កន្លងមកនេះលោកកុល សំអុលអភិបាលខេត្តមានប្រសាសន៏ថា៖ផ្លូវជាតិនៅក្នុងក្រុងក៏ដូចជានៅក្រៅក្រុងវាជាបន្ទុកនៃការថែទាំទាំងអស់គ្នាមិនមែនតែសមត្ថកិច្ច មន្ត្រីជំនាញ ឬប្រជាពលរដ្ឋនោះទេពីព្រោះរាជរដ្ឋាភិបាលបានចំណាយថវិកាប់ងសង់ឲ្យយើងប្រើប្រាស់តែខ្វះការចូលរួមនៃការថែរក្សារ។លោកអភិបាលខេត្តមានប្រសាសន៏ថា៖ច្បាប់សារាចររបស់រាជរដ្ឋាភិបាលទាំងច្បាប់ចរាចរណ៏ថ្មីក៏មាននៅក្នងដៃតែវាស្ថិតនៅត្រង់ថា៖មន្ត្រីទាំងអស់ធ្វើឬមិនធ្វើតែប៉ុណ្ណោះ មន្ត្រីអនុវត្តច្បាប់ត្រូវខិតខំ ធ្វើទាំងអស់គ្នាហើយធ្វើអ្វីក៏ដោយបើគ្មានការដាច់ខាតទេ គឺថាមិនទទួកបានជោគជ័យទេ ច្បាប់មានឲ្យយើងធ្វើហើយអញ្ចឹងយើងគិតថាផ្លូវសំខាន់ៗទាំងអស់ហ្នឹង ជារបស់ជាតិអញ្ចឹងមានសារាចរ ច្រើនដែលកំណត់ដោយរដ្ឋាភិបាល អញ្ចឹងត្រូវតែDSCN9952ថែទាំទ្រព្យសម្បត្តិជាតិ លុយជាតិយើង គិតមើលគ្រាន់តែផ្លូវសៀមបូក១០០០លាន ហើយអញ្ចឹងយើងទៅរកអីណាបាន ដែលរដ្ឋបានចំណាយលុយ ដ៏ច្រើនសំរាប់ខេត្តយើងហើយ បើងាកទៅនោះខ្លាចទៅខាងណុះខ្លាចមិនមានការអភិវឌ្ឍន៏ទេ ហើយខេត្តយើងមានតែដើរដីក្រហមផុតពីដី ទៅដល់ដីខ្មៅវិញទេពញរោះអត់ថែទាំអត់ម្ចាស់ការទាំងអស់គ្នា។លោកសគឺមណាតប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានទទួលស្គាល់ថាផ្លូវជាតិបានរងការខូចខាតជាបន្តបន្ទាប់ក្រោយពីបានបញ្ឈប់ការដាក់ជញ្ជីងថ្លឹងលើសទំងន់មួយរយៈកន្លងមកដោយក្រុមអ្នកប្រើប្រាស់ឡានដឹកទំនិញធំៗដាក់លើសទំងន់កាន់តែខ្លាំង។លោកអះអាងថា៖យន្តការទប់ស្កាត់ការដឹកលើសទំងន់នេះមន្ទីរសាធារណៈការបានស្នើសុំទៅក្រសួងសាងសង់ស្ថានីដាក់ជញ្ជីងអចល័តចំនួនពីរកន្លែងនៅលើកំណាត់ផ្លូវជាតិលេខ៧មួយកន្លែងនិងនៅលើកំណាត់ផ្លូវជាតិលេខ៩មួយកន្លែងនៅក្នុងពេលឆាប់ៗនេះ។លោកវរៈសេនីយ៏ឯកឌៀបចាន់ ធីស្នងការរងនគរបាលខេត្តទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចណ៏ផ្លូវគោកបានគាំទ្រចំពោះយន្តការនេះដោយសារបច្បុប្បន្នការអនុវត្តច្បាប់ចរាចរណ៏យើងបានត្រឹមតែហៅរថយន្តដឹកទំនិញធំៗនោះមកណែនាំនិងធ្វើកិច្ចសន្យាតែប៉ុណ្ណោះមិនបានធ្វើការផាក់ពិន័យឲ្យរាងចាលនោះទេ។ លោកស្នងការរងបញ្ជាក់ថា៖ សមត្ថកិច្ចអនុវត្តច្បាប់ត្រៀមកំលាំងជានិច្ចដើម្បីចូលរួមជាមួយវិធានការទប់ស្កាត់បទល្មើសដឹកលើសទំងន់នេះប្រយោជន៏ចូលរួមការពារផ្លួវជាតិយើងសំរាប់ប្រើប្រាស់ឲ្យបានយូរអង្វែង៕DSC7.23_13.35