សមត្ថកិច្ចស្រុកព្រៃកប្បាសចាប់បានយុវជន៣នាក់ពេកកំពុងសេពគ្រឿងញៀន

0

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចស្រុកព្រៃកប្បាសធ្វើការឃាត់ខ្លួនបានភ្លាមៗខណៈពួកគេកំពង់ប្រើប្រាស់គ្រឿងញៀននៅក្នុងមុង។ ហេតុការនេះកើតឡើងកាលពីថ្ងៃទី២៦ខែកក្កដាវេលាម៉ោង១៧និង០០នាទីស្ថិតនៅក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុក11778208_1620926884859910_1703685878_nព្រៃកប្បាសខេត្តតាកែវ។ ជនសង្ស័យទាំង៣នាក់១ឈ្មោះស្រ៊ាង ឡៅប៉ិភេទប្រុសអាយុ២៣ឆ្នាំ ២ឈ្មោះហាក់ បញ្ញាហៅ(ហើម)ភេទប្រុសអាយុ២៤ឆ្នាំ៣ឈ្មោះឌឹប ភៀន ភេទប្រុសអាយុ៣៥ឆ្នាំ ជនសង្ស័យប្រើប្រាស់ថ្នាំញៀនទាំង៣នេះរស់នៅភូមិឃុំកើតហេតុខាងលើ។ យោងតាមសម្ដីលោកអ៊ូ វណ្ណារឹទ្ធ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌស្រុកព្រៃកប្បាសបានឲ្យដឹងថាក្រោយពេលកម្លាំងរបស់លោកទទួលបានព័ត៌មានថាមានករណីប្រើប្រាស់គ្រឿងញៀននៅចំនុចខាងលើរួចមក លោកបានដឹកនាំកម្លាំងចុះទៅធ្វើការបង្កា្របបានភ្លាមៗពេលជនទាំង៣កំពង់ធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀននៅក្នុងមុងលើផ្ទះរបស់ឈ្មោះឌឹប ភៀន។ លោកបានបន្ដទៀតថាក្រោយពេលកម្លាំងរបស់លោកធ្វើការឃាត់ខ្លួនរួមនិងវត្ថុតាងមួយចំនួនដូចជាម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគី11798374_1620926874859911_1624813296_nស្មាស់ពណ៌ខៀវចាស់១គ្រឿង ពាក់ស្លាកលេខនគរបាល១ ៧៧៧៨ជារបស់ឈ្មោះហាក់ បញ្ញាហៅ(ហើម) គ្រឿងញៀនប្រភេទម៉ាកទឹកកក១ថង់តូច ទូរសព្ទ័២គ្រឿងរួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្រោយពេលកម្លាំងសមត្ថកិច្ចសាកសួរជនសង្ស័យទាំង៣នាក់នោះបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាកទឹកកកពិតមែន។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាសកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តតាកែវនិងបន្ដបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។11798383_1620926938193238_757900225_n