លោក​លី​សារី​ត្រូវបាន​ប្រកាស​តែងតាំង​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ជំនួស​លោក​អ៊ឹម​ភាន់​សុផល​ត្រូវ​ឡើងទៅ​ក្រសួងមហាផ្ទៃ​

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​ល្ងាច​ថ្ងែ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ក្រសួងមហាផ្ទៃ​បានប្រកាស​លោក​លី​សារី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបណីយ៍កម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ប្រកាស​ឲ្យ​ទៅ​ទទួល​មុខតំណែង​ថ្មី​ជា​អភិបាលរង​image (3)ខេត្តបន្ទាយមានជ័យ​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។​ពិធី​ប្រកាស​តែងតាំង​និង​ទទួល​ភារកិច្ច​ថ្មី​របស់លោក​វិ​ស្វ័ក​រលី​សារី​ឲ្យ​ទៅកាន់​អភិបាលរង​ខេត្ត​នោះ​មានការ​ចូលរួម​ឯកឧត្តម​សក់​សេដ្ឋា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​សរុប​ចូល​រួមមាន​ជិត​៤០០​នាក់​។​លោក​អ៊ួ​ង​ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុគ្គ​លឹក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​បាន​ឡើង​អាន​អនុក្រឹត្យ​លេខ ៨ ៤ ១ ធ ន ក្រ .​ត ត ស្តីពី​ការផ្ទេ​ភារ​ភិ​ច្ច​និង​ត្រូវ​តែងតាំង​លោក​លី​សារី​អ​តី​តះ​ជា​ប្រ​ធា​ម​មន្ទីរ​រៀបចំ​ដែនដី​នគរូបណីយ៍កម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​ត្រូវ​ទៅ​ទទួល​មុខតំណែង​ថ្មី​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។​លោក​លី​សារី​បាន​ឡើង​ធ្វើ​image (2)ប្តេជ្ញាចិត្ត​ថា​និង​អនុវត្តតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បទ​បញ្ជា​និង​លិខិតបទដ្ឋាន​នានា​ឲ្យ​បានជា​ប់លាប់​ដោយ​ប្រកាន់​ភ្ជាប់​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​មាតុភូមិ​និង​យក​ប្រជាពលរដ្ឋ​ជាធំ​។​ឯកឧត្តម​សក់​សេដ្ឋា​រដ្ឋលេខា​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ក្នុងការ​តែងតាំង​នោះ​ថា​ការតែងតាំង​លោក​វិ​ស្វ័ក​រលី​សារី​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​នេះ​គឺ​ជំនួស​លោក អ៊ឹម ភាន់​សុផល ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ហើយដោយ​សារ​លោក​លី​សារី​មាន​ស្នាដៃ​ល្អៗ​យ៉ាងច្រើន​ក្នុងការ​បំពេញភារកិច្ច​ជា​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​អស់​រយះពេល​ជាង​២០​ឆ្នាំ​កន្លងមកហើយ​ទើប​រាជរដ្ឋាភិបាល​សំរេច​ឲ្យ​លោក​ទៅកាន់​អភិបាលរង​ខេត្ត​ជំនួស​លោក​អ៊ឹម​ភាន់​សុផល​យ៉ាង​ដូច្នេះ ៕ គង្គា​image (5)