​លោក​មន្ត្រី​សុខាភិបាល​បាន​ចុះមក​សម្ពោធ​មណ្ឌល់​សុខា​បាល​១​ខ្នង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

0

​ខេត្តបន្ទាយមានជ័យ​
​មណ្ឌល​សុខភាព​ស្ពាន​ស្រែង​មួយ​ខ្នង​ត្រូវ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចុះមក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​កក្ត​ដា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​ពិធី​នេះ​មានការ​ចូលរួម​លោក​វេជ្ជបណ្ឌិត​ជូ​យិន​សី​ុ​ម image (3)អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក​អោម​ចន្ថា​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត កែវ​សុ​ភ័​ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​។​លោក​កែវ​សុ​ភ័​ត្រា​បាន​មានប្រសាសន៍ថា​មណ្ឌល​សុខភាព​ស្ពាន​ស្រែង​នេះ​គឺ​ក្រុមហ៊ុន​DKSH.GSK​បាន​ជួយឧបត្ថម្ភ​កសាង​តាមរយៈ​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​គាំទ្រ​លើ​វិស័យ​សុខាភិបាល និង​ជួយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ដែល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ។​លោក​អោម​ចន្ថា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​ថ្លែង​អំណ​គុណ​ចំពោះ​ក្រសួងសុខាភិបាល​ដែល​បាន​ជួយ​មណ្ឌល​សុខភាព​សម្រាប់​បម្រើ​សុខភាព​ជូន​image (4)ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភ្នំស្រុក​នេះ​។​លោក​បាន​បន្តទៀតថា​ស្រុក​ភ្នំស្រុក​មាន​មន្ទី​ពេទ្យ​បង្អែ​កមួយ និង​មណ្ឌល​សុខភាព​ចំនួន​៥​កន្លែង​និង​ប៉ុស្តិ៍​សុខភាព​ចំនួន ២​កន្លែង​ដែលមាន​បុគ្គលិក​ក្របខ័ណ្ឌ​សរុប​ចំនួន ៧២​នាក់ និង​បុគ្គលិក​កិច្ច​អនុ​រដ្ឋលេខា​ក្រសួងសុខាភិបាល​សន្យា​១៤​នាក់ ។​លោក​វិ​ជ្ជៈ​បណ្ឌិត​ជូ​យិន​ស៊ីម​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ផ្លែង​អំណ​គុណ​ចំពោះ​ក្រុមហ៊ុន​ឱសថ DKSH ,GSK ដែល​បាន​ជួយឧបត្ថម្ភ​កសាង​មណ្ឌល​សុខភាព​ស្ពាន​ស្រែង និង​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បី​បម្រើ​សេ​វ៉ា​កម្ម​សុខភាព​ជូន​ប្រជាពលរដ្ឋ​តាម​ជនបទ ។​លោក​បាន​ដាស់តឿន​មន្ត្រី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ទាំងអស់​ត្រូវ​image (5)យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​និង​ថែទាំ​អ្នក​ជ​ន្ងឺ​ដែល​មក​សំរាក​ព្យាបាល​ក្នុង​មណ្ឌល​សុខ​ភា​របស់ខ្លួន​មិនត្រូវ​និយម​បក្ខពួក​នោះឡើយ​ព្រោះ​មន្ត្រី​សុខាភិបាល​មាន​ភារកិច្ច​បម្រើ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ២៤​ម៉ោង ។ លើសពីនេះទៅទៀត​លោក​បាន​ព្រមាន​ដល់​មន្ត្រី​សុខាភិបាល​មិនត្រូវ​ឃើញ​លុយ​ធំ​ជាង​អាយុជីវិត​ប្រជាពលរដ្ឋ​នោះឡើយ​ហើយ​ប្រសិន​មាននៅ​ខេត្ត​ណា​ដែលមាន​មន្ត្រី​សុខាភិបាល​យកលុយ​ពី​អ្នក​ជម្ងឺ​ដែលមាន​ជីវភាព​ក្រីក្រ​និង​ទុក​ជម្ងឺ​ដល់​ស្លាប់ មន្ទីរ​សុខាភិបាល​នោះ​ត្រូវ​ទទួលខុស​ត្រូ​មុខ​ច្បាប់ ៕ គង្គា​