មហាសន្និបាត បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពង់ឆ្នាំង អណ​ត្តិ​៦​ឆ្នាំ លើក​ទី​៣

0

​ខេត្តកំពង់ឆ្នាំង​៖ « គ្រូពេទ្យ​ត្រូវមាន គុណធម៌ សីស​ធម៌ វិជ្ជាជីវៈ និង​សមត្ថភាព​មាំទាំ ដើម្បី​ព្យាបាល​អ្នក ជម្ងឺ​អោយ​បានជា » ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា គណៈ​គ្រូពេទ្យ​ជាតិ បានលើកឡើង​បែបនេះ នៅក្នុង​មហាសន្និបាត​DSC07175បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា គណៈ​គ្រូពេទ្យ​ខេត្តកំពង់ឆ្នាំង អណ​ត្តិ​៦​ឆ្នាំ​លើក​ទី​៣ នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នា​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី ឯកឧត្តម ឈួ​រ ច័ន្ទ​ឧឿ​ន អភិបាលខេត្ត នៃ​គណៈ​អភិ បាល​ខេត្តកំពង់ឆ្នាំង និង​ក្រុមប្រឹក្សា សមាជិក​គណៈ​គ្រូពេទ្យ​ខេត្ត ចំនួន​៧០​នាក់​ចូលរួម​បោះឆ្នោត​។​​ ​ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា គណៈ​គ្រូពេទ្យ​ជាតិ​បានលើកឡើង​ទៀតថា​៖ ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជា​ស្ថាប័ន​ជាតិ ដែល​បង្កើតឡើង​ដោយ​ព្រះរាជ​ក្រិ​ត្យ ដើម្បី​គ្រប់គ្រង​ចុះបញ្ជី​ការ គ្រូពេទ្យ​គ្រប់​ទីកន្លែង និង​ចេញ​អាជ្ញា​ប​ណ្ណ័​បញ្ជាក់ថា គ្រូពេទ្យ​ទាំងអស់​​នោះ​ជា​គ្រូពេទ្យ​គុណា​វុ​ធ​មាន​សញ្ញាប័ត្រ និង​មាន​វិជ្ជាជីវៈ​យ៉ាងពិត​ប្រាកដ មាន​សមត្ថភាព​អាច​ព្យាបាល​អ្នក​ជម្ងឺ​បាន​ទៅតាម​ជំនាញ​នៃ​វិជ្ជាជីវៈ​។​គណៈ​គ្រូពេទ្យ ត្រូវ​លុបបំបាត់ចោល​អោយអស់​គ្រូពេទ្យ គ្មាន​ស ញ្ញា​ប័ត្រ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាយុជីវិត​អ្នក​ជម្ងឺ​។​ត្រូវ​ប្រុង​ប្រ​យ​ត្ន័​កុំអោយ​​ដូច​ករណី​គ្រូពេទ្យ​ឃុំ​រកា ខេត្តបាត់ដំបង មក​លង​យើង​ទៀត​បាន​អោយសោះ​។​DSC07169
​ ​ឯកឧត្តម​បាន​គូសបញ្ជាក់​ទៀតថា​៖​គ្រូពេទ្យ​ត្រូវតែ​គុណធម៌ កុំ​លោភលន់​លុយ​អ្នក​ជម្ងឺ ត្រូវ​ចាត់ទុក​​អ្នក​ជម្ងឺ​ដូចជា​ប្អូនបង្កើត ឬ​ម្តាយបង្កើត​របស់​យើង បើ​យើង​គ្មាន​សមត្ថភាព ឬ​គ្មាន​ឧ​បរ​ណ៍​ទំនើប​ព្យាបាល​​ទេនោះ​ត្រូវបញ្ជូន​អ្នក​ជម្ងឺ ទៅ​គ្រូពេទ្យ​ឬ​មន្ទីរពេទ្យ​ជំនាញ​ដែលមាន​សមត្ថភាព​កុំ​លោភលន់​ទុក​អ្នក​ជម្ងឺ​អោយមាន​គ្រោះថ្នាក់ និង​ត្រូវ​យកចិត្តទុកដាក់​ព្យាបាល អោយ​ក្រុមគ្រួសារ​អ្នក​ជម្ងឺ​អស់ចិត្ត ស្ងប់ចិត្ត និង​អរគុណ​ដល់​គ្រូពេទ្យ​យើង ទោះបី​ប្រពន្ធ​កូន​គាត់​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏ដោយ ក៏​ពួកគាត់​បាន​ស្ងប់ចិត្ត​ព្រោះតែ​បានឃើញ​យើង​ជា​គ្រូពេទ្យ​បាន​ប្រឹងប្រែង​អស់​សមត្ថភាព​ហើយ​នោះ​។​DSC07117
​ ​នៅក្នុង​ពិធី​នេះដែរ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​ថ្លែងថា​៖​វិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានចាត់ទុក សុខភាព​ប្រជាពលរដ្ឋ​ជា​ស្នូល នៃ​ការអភិវឌ្ឍន៍​ធន ធាន​មនុស្ស ដើម្បី​សំរេចបាន​វឌ្ឍនភាព សេដ្ឋកិច្ចសង្គម ប្រកបដោយ​ចេរភាព​។ ស្រប​តាមន័យ​ខាងលើនេះ វិស័យ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​កែ​ទំរង់ និង​អភិវឌ្ឍន៍​ការកសាង​ធ​ម​ធាន​មនុស្ស និង​បន្ត​ស្តារ​​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវ័ន្ត រំលេច​ចេញ​ជា ការិយាល័យ​ស្រុក​ប្រតិ​ប្តិ​ចំនួន​៣ មន្ទីរពេទ្យបង្អែក​ចំនួន​៣ ម​ណ្ឌ ល​សុខភាព​ចំនួន​៥០ និង​ប៉ុស្តិ​សុខភាព​ចំនួន​២ នៅពេល​ខាងមុខ​យើង​និង​ខិតខំ​ពង្រីក​បន្ថែមទៀត ដើម្បី​អោយដល់​ប្រជាពលរដ្ឋ​តាម​ជនបទ​មាន​ភាពងាយស្រួល​ក្នុងការ​ព្យាបាល​ជម្ងឺ​។​DSC07103
​ ​នៅក្នុង​មហាសន្និបាត​នេះដែរ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ដែល​បាន​ចាត់តាំងឡើង បាន​ដំ ណើ​រ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត អណ​ត្តិ​៦​ឆ្នាំ លើក​ទី​៣​តាម​និតិ​វិធី ដោយ​មា ន​ការចូលរួម​ពិនិត្យ​និង​ដឹកនាំ​បោះឆ្នោត​ពី ឯកឧត្តម ឡាំ អេង​ហួរ គណៈ​គ្រូពេទ្យ​ជាតិ និង​មាន​បេក្ខជន​​ឈរឈ្មោះ​ចំនួន​២១​រូប ដែល​រើសយក​៩​រូប​ជា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត និង​៩​រូប​ជា​សមាជិក​បំរុង​។​
​ជា​លទ្ធផល​គឺ​៖ ១​លោក សូ​រិន្ទ ទី​រ៉ា​វុ​ឌ្ឍី ជា​ប្រធាន , ២​លោក មុំ ហៀ​ង​ហេង , ៣​លោក គង់ ច័ន្ទ​ធា (​ជា​អនុប្រធាន​ទាំង​២​រូប​) . ៤​លោក ងិន ចាន់​សារ៉េត អគ្គលេខាធិការ , ៥​លោក លឹម លៀង​ងួន , ៦​លោក ផាន់​ច័ន្ទ​តារា រង​ទទួល​ភូមិភាគ , ៧​លោក ញូ​ង ឃោ​សុខ , ៨​លោក សុខ​គង់ និង​៩​លោក មាស ឌុ​តទី (​ទាំង​៣​នាក់​ជា​ហិ​រញ្ញឹក​)​។​នៅក្នុង​ពិធី​នោះដែរ​ឯកឧត្តម ធា គ្រុយ បានប្រកាស​ទទួលស្គាល់​និង​ប្រគល់​ត្រា​ជូន​គណៈ​គ្រូពេទ្យ​ខេត្ត​ថ្មី និង​ក៏បាន​ជូនប​ណ្ណ័​សរសើរ​ដល់​គណៈ​គ្រូពេទ្យ​ខេត្ត​ចាស់​ទាំង​៩​រូប​ផងដែរ​៕DSC07129