បទល្មើស​ឈើប្រណិត​ចរាចរណ៍​យ៉ាង​រលូន គ្មាន​ការបង្ក្រាប​នៅក្នុង​ខេត្ត​ពោធិសាត់​

​បទល្មើស​ឈើប្រណិត ដែល​ធ្វើ​ចរាចរណ៍​ជា​យូរណាស់​មកហើយ ពុំ​ដែល​ឃើញ​មាន សមត្ថកិច្ច ពាក់ព័ន្ធ​ណាមួយ ធ្វើការ​ទប់ស្កាត់​បទល្មើស​ទាំងនោះ​ឡើយ ជាពិសេស​បទល្មើស​ឈើប្រណិត​ក្នុងស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់ ទុក​អោយ​ថៅកែ​រកស៊ី​ដុះ​ស្លែ​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ

ដឹកជញ្ជូន​យ៉ាង​អាណាធិបតេយ្យ ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​រលូន ដោយ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទើប​ធ្វើអោយមាន​ភាពងាយស្រួល​ក្នុង​ការបញ្ចេញ​សកម្មភាព​ដឹកជញ្ជូន ។  ការដឹកជញ្ជូន​ចរាចរណ៍​ឈើ​នេះ មាន​នៅ​ចំណុច​ទឹកដី​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់ ដោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ឈើប្រណិត​ចេញពី​តំបន់​ខ្សាច់​ពូក   ស​ន្រែ្ត និង​ពី​តំបន់​អូរ​សោម  ដោយ​ឆ្លងកាត់​ស្រុក​វាល​វែង​មក​ស្តុប​ទុក​នៅ​ក្នុងស្រុក​ភ្នំ​ក្រវ៉ា​ញ និង​នៅ​ទី​រួម​ខេត្ត ពោធិសាត់ ទុក​លក់​បន្ត​អោយ​ឈ្មួញ​ធំៗ​ប្រចាំ​ស្រុក​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់​ដែល​គេ​ស្គាល់ឈ្មោះ ឌឿ​ម ជា​មន្ត្រី​ប៉ូលីស , ឈ្មោះ វីរៈ , ឈ្មោះ ផាន្នី ជា​មន្ត្រី​យោធា​, ឈ្មោះ ទូច ជា​មន្ត្រី​យោធា​, ឈ្មោះ និត , ឈ្មោះ សល់ , ឈ្មោះ ជ្រុយ , ឈ្មោះ វន , ឈ្មោះ ធី ឈ្មួញ​ខាងលើ​ទាំង​អម្បាលម៉ាន​នេះ សុទ្ធសឹង​ជា​ឈ្មួញ​រកស៊ី​ដឹក​ឈើ ប្រណិត​ដុះ​ស្លែ​ប្រចាំ​ខេត្ត​ពោធិសាត់ ។
​    ​ដោយឡែក​បទល្មើស​ឈើប្រណិត​ក្នុងស្រុក​ក្រគរ ក៍​កើតមាន​យ៉ាង​អាណាធិបតេយ្យ​ផងដែរ ដែល​គេ​ស្គាល់​ឈ្មួញ​ឈើ មានឈ្មោះ ហេង , ភ​ណ្ឌ​, និង​ស្រៀវ ជា​មន្ត្រី​បរិស្ថាន​ប្រចាំ​ភ្នំ​យ៉ោក​, ឈ្មោះ ពៅ , តា​យុយ , យូ​រា​, គ្រូ​ធី ហៅ​សេក​មាស​, ញ៉ាំង​និង​ឈ្មោះ ពៅ ។ ឯ​ថៅកែ​ល្បី​ឈ្មោះ​ទិញ​ឈើប្រណិត​នៅ​ស្រុក​បាកាន​មានឈ្មោះ ចែ​ផល្លី ឈ្មោះ​ស្រី និង ឈ្មោះ ស៊ុយ អាន ជា​មន្ត្រី​ប៉េអឹម ស្រុក​បាកាន ក៍​មាន​សកម្មភាព​មិន​ចាញ់​ថៅកែ​ក្នុងស្រុក​ភ្នំ​ក្រវ៉ា​ញ​ដែរ ។
​    ​ពាក់ព័ន្ធ​ពត៌មាន​ខាងលើនេះ ប្រជាពលរដ្ឋ​សំណូមពរ ដល់​អាជ្ញាធរ​ខេត្ត លោក​ព្រះរាជ អាជ្ញា​សាលាដំបូង ខេត្ត​ពោធិសាត់ មាន​វិធាន​ទប់ស្កាត់​ឈ្មួញ​ឈើ​ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ខាងលើ​ផង ។  ហេតុនេះហើយ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ទៅ​ដល់​ឯកឧត្តម ឆេង គឹម​ស្រ៊ុន ប្រតិភូ​ម​រាជរដ្ឋាភិបាល ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ តើ​មាន​វិធានការណ៍​បែបណា​ចំពោះ​ឈ្មួញ ដែល​ល្បីឈ្មោះ​ដឹក​ឈើប្រណិត​ខុសច្បាប់ ដែល​រាជរដ្ឋាភិបាល​បាន​ហាមឃាត់ និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ថា​អោយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែមាន​វិធានការ​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​ទាំងឡាយណា​ដែល​ច្បាប់​ហាមឃាត់​អោយខាងតែបាន ៕
1 3 4 5