​អាសូរ​ព្រះ​ថ្ម​ផង គេ​យកទៅដាក់​ចោល​ហាលភ្លៀង​ហាលខ្យល់​គូរ​ឲ្យ​ស្រណោះ​បំផុត​

0

​ខេត្ត​ព្រះសីហនុ​៖​រូបសំណាក​ព្រះពុទ្ធ​រូប​សាងសង់​ពី​ថ្ម​យ៉ាង​ធំ​មួយអង្គ​ត្រូវបាន​គេ​នាំយកទៅ​ទុកចោល​ហាល ភ្លៀង ហាលខ្យល់ ជិត​ផែ​ចតទូក​មួយកន្លែង​តំបន់​ទំនប់រលក ហើយ​បើតាម​ការកត់សម្គាល់រ​ហូត មកដល់ពេលនេះ​មាន​រយៈពេល​ជាង​៣​ខែ​កន្លងមកហើយ គេ​មិនដែល​ឃើញ​ន​ណា​ម្នាក់​រវីរវល់​ជាមួយ ព្រះ​ពុទ្ធរូប​មួយអង្គ​នេះ​ទេ គឺ​ទុក ចោល​ដូច នេះ​មើលទៅ​គូរ​ឲ្យ​សង្វេក​ណាស់​។​ដោយ​គេ មិន ដឹង ថា​អ្នក​ដែល​នាំ​រូបសំណាក់​ព្រះ​ពុទ្ធរូប​យកទៅដាក់​ចោល បែបនេះ គេ​មានបំណង់​យ៉ាងណា​នោះទេ​។ ទង្វើ​បែបនេះ​ត្រូវបាន​មហាជន​ទូទៅ​ធ្វើកា​រិះគន់ថា​នេះ​ជាការ​មិន​ទ​ទូល​ខុសត្រូវ​ដ៍​ធំ​មួយ​របស់​អជ្ញាធរ​មូលដ្ឋាន​ក៍​ដូចជា​អាជ្ញាធរ​ក្រុង​.​ខេត្ត ជាពិសេស​គឺ​មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តែម្តង ដែល​មិន​គូរ​ធ្វើ មិនដឹង​ធ្វើ​មិនឮ​ចំពោះ​បញ្ហារ​នេះ នោះឡើយ ពីព្រោះ​រូបសំណាក់​ព្រះពុទ្ធ​រូបនេះ​គឺជា​អត្តសញាណ​ដ៍ សំខាន់​នែ​ការ គោរពបូជា​ប្រ​ពែ​ណី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​កាន់សាសនា​ព្រះពុទ្ធ​។​
​ ​.​ពាក់​ព​ន្ធ័​និង​ព្រះ​ពុទ្ធរូប​ខាងលើនេះ​ត្រូវបាន អ៊ុំ​ប្រុស​ឈ្មោះ លី មាន​មុខរបរ​នេសាទ​រស់នៅ​តំបន់ ទំនប់រលក​បាន​និយាយប្រាប់​ឲ្យ​ដឹងថា រូបសំណាក់​ព្រះពុទ្ធ​រូប​មួយអង្គ​ដ៍​ធំ​នេះ​គឺជា​របស់​អ្នករកស៊ី​ដីធ្លី ម្នាក់​នៅ​ក្រុងព្រះសីហនុ ជាវ​ក្នុង​គោលបំណង​នាំយកទៅ​ដាក់​នៅ​វត្ត​តំបន់​កោះរុង ដើម្បី​ទុកជា​កា​គោរព បូជា​តាម​ប្រ​ពែ​ណី​សាសនា ប៉ុន្តែរ​គោលបំណង់​អ្នករកស៊ី​ដីធ្លី​នោះ​ត្រូវបាន​អាក់ខាន​ដោយសារតែ មួយ រយៈ​នេះ រូបគាត់​ហាក់​មាន​បញ្ហារ​ដីធ្លី​នៅ​តំបន់​IMG-20150806-WA0047កោះរុង​ដោះស្រាយ​មិន​ចេញ ជាហេតុ​ធ្វើ​ឲ្យ​ទុក​ព្រះ​ពុទ្ធរូប ខាងលើនេះ​ចោល​បែបនេះ​តែម្តងទៅ​។​លោក កង ឌី​ណា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រះសីហនុ បាន បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា ព្រះ​ពុទ្ធរូប​មួយអង្គ​ខាងលើ​គឺ​ប្រជាពលរដ្ឋ​ជាវ​ក្នុង​តំ​ម្លែ​៧០០០​ដុល្លា​សហរដ្ឋអាមេរិក​ក្នុង​គោលបំណង់​នាំយកទៅ​ប្រគេន​នៅ​វត្ត​(​គី​រី​ជល់សា​)​សង្កាត់​កោះរុង​ខេត្ត​ព្រះសីហនុ​។​ពាក់​ព​ន្ធ័​ការ​ទុក​ព្រះពុទ្ធ​រូប​ចោល​នៅ​កណ្តាល វា​ហាល ភ្លៀង ហាល់ខ្យល់​ក៍​ដូច​ជាការ យឺតយ៉ាវ​ក្នុង​ការនាំ ព្រះ​ពុទ្ធរូប​ខាងលើ​ទៅកាន់​វត្ត (​គី​រី​ជល់សា​) នោះ​ដោយ​តែ​តំ​ម្លែ​ក្នុងការ​ដឹកជញ្ជូន​ពីរ​ដីគោក​ក្រុងព្រះសីហនុ​ទៅកាន់​ដី​កោះ​(​វត្ត​គី​រី​ជល់សា​)​ថ្លៃ​ពេក​គឺ​តំ​ម្លែ​ទៅដល់​៧០០០​ដុល្លា​ឯ​ណ្ណុះ ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​ជាវព្រះពុទ្ធរូប​នោះគេ​ចេញ​តែ​ថ្លៃ​ជាវព្រះពុទ្ធរូប តែ​ប៉ុ​ណ្ណុះ​រីឯ​ថ្លៃ​ដឹកជញ្ជូន​បន្ត​ពីរ​ដីគោក​ទៅកាន់​ដី​កោះ​(​វត្ត​គី​រី​ជន​សា​)​ជា​បន្ទុក​របស់​គណៈកម្មកា​រ​វត្ត ហើយ គណៈកម្មការ​វត្តមាន​ការខ្វះខាត​មិនអាច​ធ្វើការ​ដឹកជញ្ជូន​បានក៍​ទុកចោល​ទីនេះ​ជា​បណ្តោះអាសន្ន​តែម្តងទៅ​។​លោក កង ឌី​ណា​ជា​ចុងក្រោយ​បាន​បញ្ជាក់ថា​ព្រះពុទ្ធ​រូបនេះ​និង​ដឹកជញ្ជូន​ទៅ​កោះរុង​ឆាប់ៗ​នេះ ហើយពី​ព្រោះ​ត​ម្លែ​នែ​កា​ដឹកជញ្ជូន​គេ​ចុះមក​ត្រឹមតែ​៤៥០០​ដុល្លា​សហរដ្ឋអាមេរិក​វិញ​៕