​ល្បែងភ្នាល់​បាល់ និង​កន្ទុយលេខ​រីក​ដូច​ផ្សិត​នៅ​ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍​ សមត្ថកិច្ច​ប៉ូលីស​មិន​បង្ក្រាប​

0

(​ខេត្តព្រៃវែង​) ល្បែងភ្នាល់​បាល់ និង​ចាក់​កន្ទុយលេខ​បច្ចុប្បន្នកំពុង​ពេញនិយម​ពី​សំណាក់​ក្រុម​អ្នកញាណ​ល្បែង ហើយក៏​កំពុងមាន​ប្រជាប្រិយ៍ភាព​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ដែល​បើក​កន្លែង​ភ្នាល់​បាល់ និង​ចាក់ កន្ទុយលេខ​នេះ​ផងដែរ​។ ដូច្នេះហើយ​បានជា​ល្បែង​ទាំងពីរ​ប្រភេទ​នេះ កើតមាន​ជាច្រើន​កន្លែង​រីក​ដូច​ផ្សិត នៅក្នុង​ទឹកដី​ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ចំណែក​សមត្ថកិច្ច​ប៉ូលីស និង​ប៉េអឹម​មិនដែល​ខ្វល់ខ្វាយ គ្មាន​ចេតនា​ក្នុងការ​បង្ក្រាប ព្រោះ​ទទួលបាន​លាភសក្ការៈ​ពី​ល្បែងស៊ីសង​ទាំងអស់នោះ ។​20150610_020651
​ប្រជាពលរដ្ឋ​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅ​និង​សមត្ថកិច្ច​ប៉ូលីស និង​ប៉េអឹម​ស្រុក​ពាមរ​ក៍ថា បាន​ជាប់​ពាក់ព័ន្ធ​និង​អំពើពុករលួយ​ទទួល​លុយ​ប្រចាំខែ​ពី​ម្ចាស់ផ្ទះ​ដែល​បើក​ល្បែងស៊ីសង​ទាំងអស់នោះ ហើយ​បានជា​ស្រវាំង​ផ្នែក​មើលមិនឃើញ​ផ្ទះ​បើក​ល្បែងស៊ីសង​ធំៗ ហើយ​នៅ​ល្បែ​រ​ប៉ុស្តិ៍​រដ្ឋបាល​ដូច្នេះ​ទៅវិញ ។ ប្រជាពលរដ្ឋ បានលើកឡើង​ទៀតថា ដោយសារ​ល្បែងស៊ីសង​រីក​ដូច​ផ្សិត​ហើយ មាន​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ប៉ូលីស និង​ប៉េអឹម ស្រុក​ពាម​រក៍ បច្ចុប្បន្ននេះ​កើតមាន​អំពើចោរកម្ម​គ្រប់​រូបភាព មាន​ចោ​លួច ចោ​ឆក់ ចោ​ប្លន់ និង​កើតមាន​អំពើ ហឹ​ង្សា​ក្នុង​គ្រួសារ ដោយសារ​ល្បែងស៊ីសង​ទាំងអស់នេះ ស្ទើ​រាល់ថ្ងៃ ។ ពិសេស​ជាងនេះទៅទៀត កំពុង​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ។ ពាក់ព័ន្ធ​និង​ល្បែងស៊ីសង​រីក​ដូច​ផ្សិត​នៅក្នុង​ស្រុក​ពាមរ​ក៍នា​ពេលបច្ចុប្បន្ន​នេះ តើ​លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង មាន​បានដឹង​ដែរឬទេ​? បើ​មិនទាន់បាន​ជ្រាប សូម​បញ្ចេញ​កណ្តាប់ដៃ​ដែក​បង្ក្រាប​អោយ​ខាន​តែ​បាន កុំ​ទុកអោយ​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ ។