គ្រោះថ្នាក់​ចរាចរ​មួយ​យ៉ាង​រន្ធត់​រត់​យន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ឈ្មោះ​ថោង ស៊ីន​ប្រ​លះ​ជាមួយ​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

0


.​សៀមរាប​៖ នៅ​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០១៥​វេលា​ម៉ោង​១០​នឹង​១៥​នាទី​ព្រឹក មាន​គ្រោះថ្នាក់​ចរាចរ​មួយ​យ៉ាង​រន្ធត់ រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ថោង ស៊ីន​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​សរ​លាយ​ក្រហម​ពាក់​ស្លាក​លេខ​(​ភ្នំពេញ​.)៣​អា​៤៣៨៨​ទឹ​សដៅ​ពី​លិចទៅ​កើត បាន​ប្រលេះ​ជាមួយ​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​នៅ​ចំណុច​ភូមិ​កកោះ ឃុំ​គោគធ្លក​ក្រោម ស្រុក​ជីក្រែង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​
.​លោក​អនុ​សេនី​យ៏ ឯក​គង់ អឿន​នាយផ្នែក​ចរាចរ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ជីក្រែង ប្រាប់​អ្នក​សារពត៌មាន​យើង​ថា ជនរងគ្រោះ​ឈ្មោះ ពេញ ហឿន​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំមាន​ទីលំនៅ ភូមិ​កំពង់​ម្កាក់ ឃុំ​គោគធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​បរ​ម៉ូតូ​ដឹកស្រូវ​មួយ​IMGP1537 IMGP1535ការ​រុង​ចេញពីផ្ទះ​កូនប្រសារ​ឆ្លងកាត់​ថ្នល់ជាតិ​ពី​ជើង​មក​ត្បូង​ត្រូវបាន​រថយន្ត​ដឹក​អ្នកដំណើរ​មាន​ទឹ​សដៅ​ពី​លិចទៅ​កើតមាន​ល្បឿន​លឿន​បុក​ចំ​ពីក្រោយ​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ អ្នកបើកបរ​រថយន្ត​បាន​ឈប់​រថយន្ត​ចុះ​រត់​បាត់ស្រមោល ចំពោះ​សាកសព​លោក​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក រង់ចាំ​ការដោះស្រាយ​។​IMGP1533 IMGP1528