​ជនសង្ស័យ​មាន​ថ្នាំញៀន​២​ថង់​តូច​ម្នាក់​ត្រូវ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន

0

​ខេត្តបន្ទាយមានជ័យ​៖  ​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​៩​សីហា ឆ្នាំ​២០១៥
​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កំលាំង​ចុះ​ល្បាត​ការពារ​សន្តិimageសុខ​សណ្ដាប់ធ្នាប់​ក្នុងភូមិ​សាស្ត្រ​ក្រុង​ពេល​ចុះ​ទៅដល់​ចំណុច​មុខ​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​បាន​ដកហូត​វត្ថុតាង​មាន​ថ្នាំ​យ៉ាម៉ា​២​ថង់​តូច​នៅក្នុង​ហោប៉ៅ​។​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​ឨ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​ងួន រ៉ាវី ភេទ ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ ជ្រោយ​ស្ដៅ ឃុំ ជ្រោយ​ស្ដៅ ស្រុក ថ្មគោល ខេត្ត បាត់ដំបង​។​សព្វថ្ងៃ​រស់នៅ​ភូម បា​លិ​លេ​យ្យ​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឨ​បូ​រិន្ទ​បាន​និយាយ​បន្តថា​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ពេលដែល​ចុះ​ល្បាត​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឆែក​ក្នុង​ហោរ​ប៉ៅ​បានឃើញ​គ្រឿងញៀន​ខេ​ទឹកកក​ចំនួន​២​កូន​ថង់​តូច​ជនសង្ស័យ​ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​បញ្ជូនមក​អាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។ ជនសង្ស័យ ងួន​រ៉ាវី​បាន​ឆ្លើយ​សារភាពថា​រូបគេ​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ហុង ភេទ ប្រុស អាយុ ប្រហែល​២៣​ឆ្នាំមាន​ទីលំនៅ ម្ដុំ​ក្រោយ​វត្ត​បា​លិ​លេ​យ្យ​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជនសង្ស័យ ងួន រ៉ាវី បាន​បន្តទៀតថា គ្រឿងញៀន​ដែល​រូបគេ​ទិញ​ចំនួន​២​កូន​ថង់​មានតម្លៃ​១៣​ម៉ឺន​រៀល​ដើម្បី​យកមកប្រើ​ប្រាស់​ជាមួយ​មិត្តភក្តិ​។​ជនសង្ស័យ​និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕image (1)