​មួយ​ព្រឹក​សោះ​នគរបាល​យុ​ត្តិ​ធ​ម៏​ក្រុង​ពោធិ៍សាត់​និង​ស្រុក​ក្រគរ​ចាប់បាន​ពួក​ញៀន​ថ្នាំ​ពី​នាក់​បន្តបន្ទាប់​

0

​ខេត្តពោធិ៍សាត់៖ រយះពេល​មួយ​ព្រឹក​សោះ​បុរស​ញៀន​ថ្នាំ​ចំនួន​ពី​នាក់​ត្រូវបាន​នគរបាល​ក្រុង​ពោធិ៍សាត់​​និង​ស្រុក​ក្រគរ តាម​ចាប់​និង​ឃាត់ខ្លួន បានជា​បន្តបន្ទាប់ ។ ខ​ណះ​ដែល​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចាស់​ញៀន​ថ្នាំ​ដាច់​លុយ​ទៅ​ប្រព្រឹត្ត​អំពើចោរកម្ម​លូច​ទ្រព្យសម្បត្តិ​អ្នកដ៍ទៃimage (2)​មក​ទិញ​ថ្នាំញៀន​មក​ជក់​និង​បុរស​ម្នាក់ទៀត​នៅ​ស្រុក​ក្រគរ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បន្ទាប់ពី​ដាក់​កា​សង្ស័យ​មុខសញ្ញា​ចាស់​ដែល​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​យកមក​ពិនិត្យឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​។​បើតាម​លោក ឈន រិ​ទ្ធិ អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ហៃ ភី អាយុ ៣២​ឆ្នាំ នៅ​ភួ​មិ​លាវ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់​ជា​មុខសញ្ញា​ញៀន​ថ្នាំ​ដែល​ធ្លាប់​ចូលដេក​ក្នុង​ក្នុង​ម្ដង​ហើយ​នោះ បាន​រូ​ច​ទោស​ទាន់​មិន​ព្រម​កែខ្លួន​ឡើយ​។ ដោយ​នៅវេលា​មោ​៉​ង​ប្រមាណ​ជា​១០​និង​៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ នោះ​ត្រូវបាន​នគរបាល​ក្រុង​ពោធិ៍សាត់​ជាមួយ​នគរបាល​សង្កាត់​ចំរើន​ផល ចាប់បាន​នៅ​ភួ​មិ​កើតហេតុ​ខាងលើ ដែល​គេ​រស់នៅ ជាមួយនិង​វត្ថុ​តាំង​អាគុយ​មួយគ្រឿង​របស់​ជនរងគ្រោះ​ឈ្មោះ ម៉ា​ប់ ភេទ​ប្រុស​នៅ​ភួ​មិ​ជាមួយគ្នា​បានមក​ប្ដឹង​នគរបាល​យុ​ត្តិ​ធ​ម៏​ក្រុង​ពោធិ៍សាត់​រូ​ចមក​។ លោក​អធិកា​បន្តថា​ជនសង្ស័យ​នេះ​ជា​មុខសញ្ញា​ចាស់​ប្រព្រឹត្ត​អំពើចោរកម្ម​ផង​និង​ជក់​គ្រឿងញៀន​ផង ដែល​នគរបាល​ធ្លាប់​ចាប់បញ្ជូន​ទៅ​តុ​កា​ដាក់គុក​ម្ដង​ហើយ តែ​គេ​មិន​ព្រម​រា​ង្គ​ចាល​នៅ​យប់​ថ្ងៃទី​០៩​ខែសីហា​នោះ​អត់​ទិញ​ថ្នាំញៀន​ជក់​ក៍​ទៅ​លូច​អាគុយ​អ្នក​ភួ​មិ​ជាមួយ​ក៍​ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​តែម្ដង​។​​មួយ​ករណី​ទៀត​លោក អែម រុន អធិកា​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​អ្នកយក​ព័​ត៍​មាន​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ អឹម កុសល ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅ​ភួ​មិ​ផ្សា ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជា​មុខសញ្ញា​ចាស់​ដែលមាន​ផ្ទុក​សារធាតុ​គ្រឿងញៀន ហើយ​នគរបាល​ស្រុក​ក៍បាន​ហៅ​មក​ធ្វើកា​អប់រំ​ឲ្យ​ឈប់​ប្រព្រឹត្ត​បទល្មើស​ជក់​គ្រឿងញៀន​នេះ​ម្ដង​រូ​ច​ហើយ ។ លោក​អធិការ​បន្តទៀតថា ស្រាប់តែ​រំលង​បាន​បី​បួន​ខែ​ជនសង្ស័យ​មុខសញ្ញា​ចាស់​នេះ​ត្រូវបាន​ភ្នាក់ងារ​សំងាត់​រាយការណ៍​ថា នៅតែ​ប្រើប្រាស់​ជក់​ថ្នាំញៀន​នេះ​ដដែល​ក៍​កំលាំង​នគរបាល​ប៉ុ​ស្ត៍​អន្លង់ត្នោត ជាមួយ​កំលាំង​អធិការដ្ឋាន​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​កាលពី​វេលា​មោ​៉​ង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥​នៅ​ភួ​មិ​រស់នៅ​ខាងលើ ធ្វើកា​ពិនិត្យ​នៅក្នុង​ខ្លួន​រូ​ច​ឃើញ​មា​នវ​ជ្ជ​មាននៃ​សារធាតុ​ញៀន​ដដែល​ក៍​ធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន​បញ្ជូន​កា​រិ​យា​ល័​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្តពោធិ៍សាត់​ចាត់កា​បន្តទៅ​តុលាកា​តាម​និតិ​វិធី​៕image (3)