​រដូវ​ភ្លៀវ​ធ្លាក់​លិច​ក្រុងព្រះសីហនុ​ដោយសារ​ប្រព​ន្ធ័​លូ​រូ​ញ​តូចចង្អៀត

0


​ខេត្ត​ព្រះសីហនុ​៖​ឲ្យ​តែ​ដល់​រដូវវស្សា​ឈានចូល​មកដល់​ក្រុងព្រះសីហនុ​តំបន់​មួយ​ចំនូ​ន​តែងតែ​ទ​ទូល​រងគ្រោះ​ដោយសារ​ទឹកភ្លៀង​ជន​លិច​ជាប់​ជាប្រចាំ​បង្ករ​ផល​លំបាក​គ្រប់បែបយ៉ាង ជាពិសេស​គឺ​ប្រជាពលរដ្ឋ រស់នៅ​តំបន់ ស្ពាន​អូរ​សំអាត ស្ថិតក្នុង​សង្កាត់​លេខ​៣ .​តំបន់​អូរ​មួយ​ស្ថិតក្នុង​សង្កាត់​លេខ​៤ .​តំបន់​ក្លិប កម្សាន្ត​(​អិ​ល​វី​)​ស្ថិតក្នុង​សង្កាត់​លេខ​៤​រូ​ម​និង​កន្លែង​ផ្សេងៗ​ជា​ច្រើ​ទៀត​ក៍​ត្រូវ​ទឹកភ្លៀង​ជ​លិច​ជា​អន្លើរៗ​ផងដែរ​។​ហើយ​ទឹក​លិច​ម្តងៗ​វា​បាន​ហូរ​នាំយក​កាក់សំណល​គ្រប់​ប្រភេទ​មកជា​មួយ​ចាក់​ចូល​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក៍​ដូចជា​ទីសាធារណៈ​បំពុល​បរិ​ដ្ឋា​ន​យ៉ាង​ពេញបន្ទុក​។​IMG-20150811-WA0044 (2)
.​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​និយាយប្រាប់​ឲ្យ​ដឹងថា​ហេតុផល​ដែល​បង្ករ​ឲ្យ​ទឹក​ជន​លិច​នៅពេល​មាន​ភ្លៀវ​ម្តងៗ​ដូចនេះ​ដោយសារតែ​ប្រព​ន្ធ័​លូបង្ហូរទឹក​ក្នុង​ក្រុង​បច្ចុប្បន្ន​កន្លែង​ខ្លះ​ត្រូវបាន​រូ​ញ​តូចចង្អៀត​ព្រោះ​តែមាន​គេ​ធ្វើ​របង​ថ្ម​ហ៊ុំ​ព​ទ្ធ័​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​និង​កន្លែង​ខ្លះទៀត​ត្រូវបាន​គេ​សង់ផ្ទះ​ពីរ​លើដី​ចំណី​អ​រូ​តែម្តង​ជាហេតុ​បង្ករ​ឲ្យ​ចរន្ត​ទឹកភ្លៀង​ដែល​ហូរ​បុក​មក​ខ្លាំង​ម្តងៗ​ហូរ​មិនទាន់បាន​ហូរ​បាចសាច​ពេញ​លើ​ដងផ្លូវ​និង​ហូរ​ចាក​ចូល​លំនៅ​ដា្ឋ​ន​ពូក​គាត់ ដែល​រស់នៅ​ក្បែរៗ​អូរ​នោះ​យ៉ាង​ពេញ​បន្ទ​ក់​តែម្តង​។​IMG-20150811-WA0047
.​ដោយឡែក​សំរាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ស្ពាន​អូរ​សំអាត​បាន​និយាយ​ត្អូញត្អែ​ថា​ពូក​គាត់​មានការ​លំបាក​ខ្លាំងណាស់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​លំនៅដ្ឋាន​របស់​ពូក​គាត់​ត្រូវបាន​ជន​លិច​បង្ករ​ការខូចខាត​សម្ភារៈប្រើប្រាស់​មួយ​ចំនូ​ន​ជារឿយៗ​ហើយ​អ្វីដែល​គូរ​ឲ្យ​ចាប់ងារ​ម្ភ​បំផុត​នោះ​គឺ​ទឹក​ជន​លិច​ទាំងនោះ​មិនមែនជា​ទឹក​ល្អ​នោះឡើយ​តែ​ផ្ទុយទៅវិញ​ទឹក​ទាំងនោះ​គឺជា​ទឹក​កាកសំណល់​គ្រប់​ប្រភេទ​គ្មាន​អាម័យ​បំពុលបរិស្ថាន​ធំ​ខ្លិនស្អុយ​ឆ្អេះឆ្អាប​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត​។​សរុបសេចក្តី​មក​ប្រជាពលរដ្ឋ​រល់​នៅ​តំបន់​ស្ពាន​អូរ​សំអាត​ឲ្យ​តែ​ដល់​រដូវវស្សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​តែងតែ​ទ​ទូល​រងគ្រោះ​គ្រប់បែបយ៉ាង​ស្ទើរ​ក្លាយជា​ទំលាប់​ទៅហើយ​គ្មាន​អាជ្ញាធរ​ថ្នាក់​ណា​ចេញ​មុខជូ​យ​ដោះស្រាយ​នោះទេ​។​ជាក់ស្តែង​ដូចជា​ភ្លៀវ​សំរាប់​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៥​អញ្ចឹង​ទឹក​ភ្លៀវ​បាន​យ៉ាងគំហុក​ចាក់​ចូល​ផ្ទះ​របស់​ពូក​គាត់​ហើយ​ហូរ​បាចសាច​ពេញ​លើ​ស្ពាន​ទៀតផង ដោយសារតែ​ប្រព​ន្ធ័​អូរ​តូចចង្អៀត​ទឹក​ហូរ​មិនទាន់​។​IMG-20150811-WA0040
.​មន្ត្រី​ក្រុម​ព្រឹក្សារ​ខេត្ត​ព្រះសីហនុ​បាន​ទ​ទូល​ស្គាល់​ថា​ការ​ជន​លិច​ស្ទើរ​គ្រប់​ច្រកល្ហក់​ក្នុង​ក្រុងព្រះសីហនុ​នេះ​នៅ​រដូវ​ស្សា​បែបនេះ​វា​ជា​រឿង​ធម្មតា​ទៅហើយ​។​ហើយ​ចំពោះ​វិធាន​ដើម្បី​បញ្ជៀ​សការ​ជន​លិច​បែបនេះ​ដូចជា​មិនមែនជា​ការងាយ​ស្រូល​នោះទេ​ពីរ​ព្រោះ​ដី​អូរ​ឬ​អូរ​មួយ​ចំនូ​ន​ធំ​ត្រូវបាន​គេ​ឃុបឃិត​គ្នា​រំលោក​ភយ​ក​ជា​កម្មសិទ្ធិ​អស់​ទៅហើយ ដោយ​អូរ​ខ្លះ​រូ​ញ​តូចចង្អៀត​ស្ទើរតែ​បាត់​អត្តសញ្ញាណ​ទៅ ហើយដោយ សារ គេ​ចាក់ដី​លុយ​វាទី​យក​ដី​អូរ​និង​កន្លែង​ខ្លះ​គេ​លុប​អូរ​តែម្តង​។​សរុបសេចក្តី​មក បើ​ចង់​ឲ្យ​ក្រុង ព្រះសីហនុ​ឈប់​មានទឹក​ជន​លិច​លុះត្រាតែ​ថ្នាក់ដឹកនាំ​ក្រុង​.​ក៍​ដូចជា​ខេត្ត​មាន​ឆន្ទៈ​ពង្រឹង​និង​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធិភាព​ពាក់​ព​ន្ធ័​ការគ្រប់គ្រង​ដី​រដ្ឋ ដី​សាធារណៈ​ជាពិសេស​ដី​ចំណី​អូរ​បានល្អ​ទើប​លុបបំបាត់ ការ​ជន​លិច​របៀបនេះ​បាន តែបើ​មិន​អញ្ចឹងទេ​គ្មាន​វិធី​ដោះស្រាយ​នោះឡើយ​៕