​រថយន្ត​កាមរី​ឆ្លាម​បុក​គោយន្ត​ពីក្រោយ ស្លាប់​ស្ត្រី​ឆ្មប​បុរាណ​ម្នាក់​និង​រងរបួស​ធ្ងន់​ស្រាល​៦​នាក់​

0

​ខេត្តកំពង់ឆ្នាំង​៖​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​មនុស្ស​៦​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុ​នៅ​ង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ ខណៈ ជនរងគ្រោះ​ទាំងអស់​ជិៈ​គោយន្ត ត្រូវ​រថយន្ត​ការី​ឆ្លាម​បុក​ពីក្រោយ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង ៧​និង​៣០ នាទី​យប់ ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុង ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌​។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌​បានអោយដឹងថា​៖​ស្រី្ត​រងគ្រោះ​បាន​ស្លាប់មាន ឈ្មោះ​ផាន ហួត អាយុ​៦៩​ឆ្នាំ ជា​ឆ្មប​បុរាណ មាន​ទីលំនៅ ភូមិ​ត្រពាំង​ចាន់ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​មាន​គ្នា​៧​នា ក់ ដែល​ភាគច្រើន​មនុស្ស​ចាស់ បាន​ជិៈ​គោយន្ត ដែល​បើកបរ​ដោយ​បុរស​ឈ្មោះ តុល សុខ​ណា​ង អាយុ​៣៥​ឆ្នាំ ចេញពី​បុណ្យ​គេ​នៅ ភូមិ​ស្វាយ​គយ សំដៅទៅ​ផ្ទះ​នៅ​ភូមិ​ក្បាលដំរី ដោយមាន​ស្ត្រី​រងគ្រោះ​ឈ្មោះ ផាន ហួត អង្គុយ​នៅ​កៀន​គេ​កាន់​ពិល​បំភ្លឺ​បញ្ចាំង​ទៅក្រោយ​ផងដែរ​។IMG-20150811-WA0003
​លុះ​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កា​ម​រី​មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A.1458 បើកបរ​ដោយ​ជន​ពុំ​ស្គាលឈ្មោះ បាន​បើក​មក​បុក​និង​កៀរ​គោយន្ត​ពីក្រោយ បណ្តាលអោយ​អ្នក​ជិៈ​លើ​គោយន្ត​ទាំង​៧​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ចំណែក​ស្ត្រី ឈ្មោះ ផាន ហួត ដែល​អង្គុយ​កៀន​គេ​បាន​ស្លាប់​នៅក្នុង​កន្លែងកើតហេតុ តែម្តង​។
​ ​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ដែល​រង របួស​ទាំង​៦​នាក់​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៌ ក្នុងនោះ​៤​នាក់​បាន​រងរបួស ធ្ងន់ បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។
​ដោយឡែក​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​លំនៅដ្ឋាន​ស្ត្រី​រងគ្រោះ ចំណែក​គោយន្ត​និង​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​យកមក រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរ​ណ៌ ដើម្បី​កសាង​សំណុំរឿង​រង់​តាម​និតិ​វិធី ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕