​ពលករ​ខ្មែរ​ចំនួន​១៣​នាក់ ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​ឃាត់ខ្លួន​ជំរិត​ទា​ប្រា​ក់ជាង​២​ខែ​បាន​មកដល់​ទឹកដី​កំណើត​វិញ​ហើយ​

0

​បន្ទាយមានជ័យ​ពលករ​ខ្មែរ​ចំនួន​១៣​នាក់ ដែល​អាជ្ញាធរ​ថៃ បាន​ចាប់​ឃាត់ខ្លួន តាំងពី​ខែមិថុនា​កន្លងមក (២​ខែ​១០​ថ្ងៃ​) បាន​មកដល់​ទឹកដី​កំណើត​វិញ​ហើយ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​១៣៖១០​នាទី នៅ​ចំណតរថយន្ដ​ផ្សារ​មង្គល ភូមិ​ក្បាលកោះ​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
ប្រាប់​អ្នកយក​ព័ត​មាននៅ​ថ្ងៃ​ដែល ពលករ​ទាំង​១៣​នាក់​ថា ពួកគេ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ គឺ​ដោយសារ​មេខ្យល់ ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ បាន​នាំទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​ម្នាក់​២៥០០​បាត ទៅដល់​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥ ត្រូវបាន​តម្រួត​ថៃ ចាប់ខ្លួន​តែម្ដង​។IMG_6660 រហូតមកដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៥ ទើប​ក្រុមគ្រួសារ នៅ​ភូមិ​ដូន​ទ្រ ឃុំ​ល្វា ស្រុក​ពួក​ខេត្តសៀមរាប បានទទួល​ព័ត៌មាន ហើយ​បាន​សុំ​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ ហើយ​ក្រុមគ្រួសារ​ពលករ បាន​បង់ប្រាក់​ក្នុង​មួយ​នាក់ ចំនួន​៦៥០០​បាត ឲ្យ​ទៅ​សមត្ថ​កិ​ច្ទ​ថៃ​ទើប​គេ​ព្រម​ដោះលែង​។​IMG_6657
សូម​ជំរាប​ថា ថ្មីៗ​នេះ​ឪពុក​ជនរងគ្រោះ​ក្នុងចំណោម​ពលករ​ទាំង ១៣​នាក់ បាន​អំពាវនាវ​សុំ​ការអន្តរាគមន៍ ដើម្បី​ជួយ​រំដោះ​កូន​គាត់​ចេញពី​ទឹកដី​ថៃ និង​ចៀសវាង​ការបង់ប្រាក់ ៨០០០​បាត ទៅ​ឲ្យ​តម្រួត​ថៃ ហើយ​នៅពេល​ពលករ​ទាំងនោះ បាន​មកដល់​កម្ពុជា​ដោយ​សុវត្ថិភាព​។​IMG_6659
បញ្ជាក់ថា ក្នុងចំណោម​ពលករ​ទាំង ១៣​នាក់ កំពុង​ជាប់ឃុំ​នៅ​ខេត្ត​ផា​ធូ​ម​ថា​នី ប្រទេស​ថៃ​នោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ​តែ​៦​នាក់​ទេ ទី​១ ឈ្មោះ គឹម តែម ភេទ​ប្រុស អាយុ ២២​ឆ្នាំ​, ទី​២ ឈ្មោះ ទាវ រ៉ា​ន់ ភេទ​ស្រី អាយុ ១៩​ឆ្នាំ​, ទី​៣ ឈ្មោះ កែវ ស្រស់ ភេទ​ស្រី អាយុ ២៥​ឆ្នាំ​, ទី​៤ ឈ្មោះ កែវ ស្រី ភេទ​ស្រី អាយុ ១៨​ឆ្នាំ​, ទី​៥ ឈួន គង់ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ និង​ទី​៦ ឈ្មោះ ឌឹ​ង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ អ្នក​ទាំងអស់នេះ រស់នៅ​ភូមិ​ដូន​ទ្រ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​៕IMG_6658