​ឯកឧត្ដម លី សារី​នាំ​អំ​ណាយ​ផ្ដល់ជូន​ស្ត្រី​ទុ​រ​គត់​ជន​គ្រួសា​១​រស់ក្នុង​ខ្ទម​ប្រក​ខ្យល់​ដណ្តប់មេឃ

0

​ខេត្តបន្ទាយមានជ័យ​ឯកឧត្ដម លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង​សិរីសោភ័ណ​និង​ក្រុមការងារ ផ្តល់​អំណោយ​ដល់​ស្ត្រី​ទុរគតជន ១​គ្រួសារ​រស់នៅ​ក្រោម​ស្ពាន ក្នុង​អូរ​ផ្លូវទឹក​ហូរ​យ៉ាង​វេទនា​បំផុត ខ្ទម​ប្រក​ខ្យល់​ដណ្តប់មេឃ ចិញ្ចឹមជីវិត​ដោយ​ដើរ​បេះ​បន្លែ​លក់ និង​ដើរ​រើស​អេតចាយ​លក់​។​
ស្ត្រី​ទុ​រ​គត់​ជន​នោះ​មានឈ្មោះ ម៉ា សុខន អាយុ​៦១​ឆ្នាំ មានកូន​ចិញ្ចឹម​ម្នាក់​ឈ្មោះ សៅ រើ​ន ស្រី​អាយុ​១៤​សព្វថ្ងៃ​រស់នៅ​ក្រោម​ស្ពាន​ទី​១ ខ្ទម​សង់​លើ​អូរ ក្នុងភូមិ​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​IMG_6650
ស្ត្រី​ទុ​គ៏​ត​បាន​និយាយ​បន្តទៀតថា​កាលពីមុន​គាត់​និង​កូនចិញ្ចឹម​ពុំមាន​ផ្ទះសំបែង​រស់ នៅឡើយ​ទើប​គាត់​ដាច់ចិត្ត​មកសុំ​គេ​រស់នៅ​ក្រោម​ស្ពាន​ទី​១​នេះ ហើយ​ចិញ្ចឹមជីវិត​ដោយ​ដើរ​បេះ​បន្លែ​លក់ និង​មុខរប​មួយទៀត​ដើរ​រើស​អេតចាយ​លក់​ក្នុង​មួយថ្ងៃ​អាច​រកចំណូលបាន​បន្តិច​ប​ន្ទួ​ច តែ​ពេលខ្លះ​រកលុយ​មិនបាន​ដេក​អត់បាយ​ក៏មាន​។​IMG_6635IMG_6643
ឯកឧត្ដម លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង​សិរីសោភ័ណ លោក អ៊ឹង វិសាល ប្រធាន​ភូមិបាល​ក្រុង​សិរីសោភ័ណ និង​ក្រុមការងារ ចុះ​ផ្ទាល់​ដោយ​នាំយក អង្ករ ៥០​គ​.​ក្រ ទឹក​ស៊ី​អី​វ​១ យួរ ទឹកត្រី​១​យួរ ទឹកក្រូច​១ កេះ មី ២​កេះ សាប៊ូ បោក​ខោអាវ ១​ថង់​៥ គ​.​ក្រ សាប៊ូកក់សក់ សាប៊ូ​ដុះ​ខ្លួន ថ្នាំដុសធ្មេញ និង​ថវិការ ១០០​ពាន់​រៀល ជូន​ដល់​គ្រួសារ​ទុ​រ​គត់​ជន នេះ​។​IMG_6634
ឯកឧត្ដម លី សារី មានប្រសាសន៍ថា​: នេះ​ជា​អំណោយ​បឋម អាចជួយ​បាន​បណ្ដោះអាសន្ន​ប៉ុណ្ណោះ តែ​ឯកឧត្ដម និង​ក្រុមការងារ និង​អំពាវនាវ​រកស​ប្បរស​ជន​ក្នុង​ខេត្ត​ជួយ​រក​ទីតាំង និង​សង់​លំនៅដ្ឋាន ជូន​គ្រួសារ​ក្រីក្រ​១​នេះ ដើម្បី​បានរស់នៅ​សមរម្យ​៕