​CPP​បន្ទាយមានជ័យ​ចុះ​ពង្រឹង​យុវជន និង​សមាជិក​បក្ស​ឃុំ​ទាំង​៣​ក្នុងស្រុក​មង្គល​បូរី​

0

​បន្ទាយមានជ័យ​: ឯកឧត្ដម អ៊ុង អឿន ប្រធាន​គ​ណះ​បក្ស​ប្រជាជន ខេត្តបន្ទាយមានជ័យ​មាន ប្រសាសន៍ថា​: យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​កម្លាំងចលក បំផុស​និង​អប់រំ​យុវជន​ដើម្បី​យល់ដឹង​កាន់តែច្បាស់ ពី​គោលនយោបាយ​បក្ស ការអភិវឌ្ឍន៍​ប្រទេសជាតិ សមិទ្ធផល​ដែល​បក្ស​និង​រាជរដ្ឋាភិបាល បង្កើតឡើង និង​រួមចំណែក​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​មូលដ្ឋាន ដើម្បី​សុ​វត្តិភាព​សង្គម​។​IMG_6680
លើកឡើង​ដូច្នេះ​ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក និង​សំណេះសំណាល​ជាមួយ សមាជិក​បក្ស ឃុំ​ទាំង​៣​និង​ក្រុមយុវជន គឺ​ឃុំ​រហាត់ទឹក ឃុំ​ចំណា​ម និង​ឃុំ​សឿ ស្រុក​មង្គល បូរី​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១២​សីហា​២០១៥ ក្នុង​ទីធ្លា​វត្ត​ស៊ិន​សួ​ន្នា​រាម (​ចំណោម​)​។IMG_6665
ឯកឧត្ដម ប៉ាល់ សំអឿន លោកជំទាវ នួ​ម សោភ័ណ អ្នកតំណាងរាស្ត្រ​ម​ណ្ឌុ​ល បន្ទាយមានជ័យ សមាជិក​បក្ស​ឃុំ និង​ក្រុមយុវជន​ទាំង​៣​ចូលរួម​។​
លោក បេ ឪ​គីម អនុប្រធាន​គណបក្ស​ស្រុក​មង្គល​បូរី​ថ្លែងថា​: ក្រុមការងារ​បក្ស​ស្រុក បានរៀបចំ​ខ្នង​ផ្ទះ ក្រុមការងារ​យុវជន​ពី​ថ្នាក់ស្រុក​ដល់​ភូមិ បំផុស​ចលនា​និង​គោលនយោបាយ​បក្ស ដើម្បី​បង្កើន​ការជឿជាក់ រដ្ឋាភិបាល​និង​គាំទ្រ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី តែ​នៅមាន​សកម្ម​គណបក្សប្រឆាំង បំផុស​ចលនា​បំប៉ោង​សភាព​ការ ធ្វើអោយ​ពលរដ្ឋ នៅមាន​មន្ទិល​ដែល​ត្រូវអោយ​ក្រុមការងារ​បក្ស​ស្រុក ឃុំ និង​យុវជន​ពង្រឹង​បន្ថែម​។​IMG_6683
ឯកឧត្ដម អ៊ុង អឿន​ប្រធាន​គ​ណះ​បក្ស​ប្រជាជន​ខេត្តបន្ទាយមានជ័យ បាន​លើ​ឡើង​ពី​សមិទ្ធផល​ជាច្រើន​និង​ការអភិវឌ្ឍន៍​សុទ្ធសឹងតែ​កើតឡើង​ពី​ស្នាដៃ​រដ្ឋាភិបាល និង​គាំទ្រ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីIMG_6686 IMG_6662
ឯកឧត្ដម អ៊ុង អឿន​បន្តថា​:​ការពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​គ្រប់​មូលដ្ឋាន​ផ្សារភ្ជាប់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល និង​ការបោះឆ្នោត​នៅ​អណ​ត្តិ​ក្រោយៗ ឱយសម្រេចបាន​ជោគជ័យ​៕