គ​ណះ​អភិបាល​ស្រុ​ជីក្រែង​បានរៀបចំ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អាគារ​រដ្ឋបាល​និង​សាលប្រជុំ​សាលាស្រុក​

0

.​សៀមរាប​៖ លោក​ពៅ ប៊ុនធឿន​អភិបាល​នៃ​គ​ណះ​អភិបាលស្រុក​ជីក្រែង និង ភរិយា លោក​ប្រធាន​ក្រុម​ព្រឹក្សា​ស្រុក​ព្រមទាំង​ប​ន្ត្រី​រាជការ អ្នក​មុខ អ្នកការ​ជុំវិញ​ស្រុក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អាគារ​រដ្ឋបាល​និង​សាលប្រជុំ​សាលាស្រុក​ជីក្រែង ស្ថិតនៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ក្រោម​ជុំនួយ​ឧបត្ថម្ភ​របស់​ធានា​គារ​អភិវឌ្ឍ​ន៏​អាស៊ី​ហៅ​កាត់​ថា​(A.D.B))​ដែលមាន​ថវិការ​ដេញថ្លៃ បាន ២៧.៤៣០៥.៤១​ដូ​លា​នៅ​ព្រឹក​ថ្ងៃទី​១២​សីហា​ឆ្នាំ​២០១៥​។ ក្រោយពី​ព្រះសង្ឃ​នមស្សការ​ព្រះ​រត​ន៏​ត្រៃ​ធ្វើ​ពិធីបួងសួង​បញ្ចុះបឋមសិលា​រួចមក លោក​ប៉ោក​សេរី​រត​ន៏​មុនី ប្រធាន​ក្រុម​ព្រឹក្សា​ស្រុក​ឡើង​មានមតិ​IMGP1072សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ដោយ​លោក​លើកឡើងថា​ប្រទេស​កម្ពុជា​យើង​មាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេសជាតិ ចាប់តាំងពី​បាត​ដៃទទេ​រហូតដល់​ប្រទេស​យើង​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​។ ជាងនេះទៅទៀត​ប្រមុខ​រដ្ឋបាល​យើង​បាន​ខិតខំ​ប្រឹងប្រែង​រក​ជុំនួយ​ពី​ខាងក្រៅ​យកមក​កសាង​ប្រទេសជាតិ​ឲ្យ​មាន​ភាពស្រស់​បំព្រង ។​IMGP1061ជាក់ស្តែង​ស្រុក​ជីក្រែង​យើង​ក្នុងថ្ងៃនេះ​រដ្ឋាភិបាល​បាន​ផ្តល់ជុំនួយ​ជាថ​វិការ​កសាង​អាគារ​រដ្ឋបាល​មួយ​ខ្នង​កំពស់​ពីរ​ជាន់​មាន​ទំហំ​១០​គុណ​២៨ នឹង​សាលប្រជុំ​មួយ​ខ្នង​មាន​ទំហំ​១២​គុណ​២០​ដែលជា​គុណបំណាច់​ដ៏​ធំធេង​ដែល​យើងទាំងអស់គ្នា​នឹកស្មាន​មិន​ដល់​។​(​ដោយ​ព្រំ​.​សុ​.​ខា​)IMGP1077IMGP1063IMGP1071