​ពលករ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ចំនួន​១៣​នាក់​បាន​ត្រ​ទ្ប​ប់​មកដល់​ខេត្តសៀមរាប​នូវ​ ​រសៀល​នេះ​

0

​ខេត្តសៀមរាប ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ពលករ​ដែលរ​ង​គ្រោះ​ដោយ​មេខ្យល់​បានធ្វើការ​បោកប្រាស់ យកទៅលក់​ឲ្យ​ធ្វើ​ពលកម្ម​នៅ​ប្រទេស​ថៃ ចំនួន ១៣​នាក់ ស្រី​៧​នាក់ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា និង អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និង សមត្ថកិច្ច​ជំនាញ​ជួយ​ធ្វើ​អន្តរាគមន៍ សង្គ្រោះ​ឲ្យ​បាន​រួច​ផុតពី​ការឃុំ​ឃាំង​របស់​ប៉ូលីស នៅ​ខេត្ត សូ​ឡា​ត​ផានី នៃ​ព្រះរាជាណាចក្រ​ថៃ ហើយ​បាន​វិលត្រឡប់​មកដល់​ស្រុកកំណើត​វិញ នៅ​ភូមិ​ដូន​ទ្រ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​១១ សីហា ឆ្នាំ​២០១៥ ។ DSC_0836មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ សីហា ឆ្នាំ ២០១៥ លោកស្រី យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​គូសបញ្ជាក់ថា ការធ្វើ​ចំណាក ស្រុក​ដោយ​ការប្រថុយប្រថាន​របស់​បងប្អូន​ជនរងគ្រោះ​ទាំង​១៣​នាក់ គឺ​បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង ប៉ះពាល់​ដល់​បញ្ហា​សុខភាព និង ក្លាយខ្លួនជា​ទាសករ​ដាច់​ថ្លៃ​របស់​ក្រុម​ឧក្រិដ្ឋជន​ទៀតផង ។ DSC_0837លោកជំទាវ​ក៏បាន​បន្ត ទៀតថា មុន​ការធ្វើ​ចំណាក់ស្រុក​ទៅធ្វើជា​ពលករ​នៅក្រៅ​ប្រទេស ឬក៏​នៅក្នុង​ប្រទេស​ត្រូវតែ​ធ្វើការ​សិក្សា​ស្វែង ក្នុងការ ទំនាក់ទំនង​ពី​ព័ត៌មាន​ផ្សេងៗ ដើម្បី​ឲ្យ​ការធ្វើ​ចំណាកស្រុក​របស់​បងប្អូន ធានាបាន​នូវ​សុខ​សុវត្ថិភាព និង មាន​ប្រភព ច្បាស់លាស់​ពី​ទីកន្លែង​ដែល​យើង​ទៅ​ប្រកបការងារ​នោះ ។ លោកស្រី យូ សុភា ក៏បាន​លើក​ផងដែរ​ថា ក្រោយពី អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា បានទទួល​បាន​នូវ​ពាក្យបណ្តឹង​របស់​ឳ​ពុក​ម្តាយ ក្រុម គ្រួសារ​ជនរងគ្រោះ​ទាំង​១៣​នាក់មក យើង​បានធ្វើ​កិច្ចសហការ អន្តរ​គម​ន៍​ជួយសង្គ្រោះ​ដល់​បងប្អូន ឲ្យ​បាន​រួច​ផុតពី ការចាប់​ឃុំឃាំង​របស់​សមត្ថកិច្ច​ប្រទេស​ថៃ បាន​វិល​ត្រឡប់មក​ស្រុកកំណើត​ជួបជុំ​ក្រុមគ្រួសារ​វិញ ។ ក្នុងនោះដែរ លោកជំទាវ​ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន​ដល់​បងប្អូន​ក្រុមគ្រួសារ​ជា​ជនរងគ្រោះ ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មុន​ពេលធ្វើ​ចំណាកស្រុក ត្រូវតែមាន​ការអនុញ្ញាត​ច្បាប់​ទន្លាប់​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សំខាន់​នូវ​លិខិត​ឆ្លង​ដែរ ច្បាប់ ធ្វើ​ការងារ​ជាដើម ក្នុង​ការធ្វើ​ចំណាកស្រុក​ទៅដោយ​ស្របច្បាប់ ។ កត្តា​នេះហើយ​ដែល​យើង​គ្រប់គ្នា ត្រូវ​ចូលរួម​ក្នុង ការបញ្ឈប់​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន ព្រមទាំង​ប្រយុទ្ធប្រឆាំង​ក្នុងការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា និង ធ្វើ ការផ្តន្ទាទោស​ដល់​ឧក្រិដ្ឋជន ដែល​បានធ្វើការ​ឆបោក​បងប្អូន​នៅ​ចំពោះមុខ​ច្បាប់​ផងដែរ ។DSC_0846
​ក្នុងនោះដែរ​លោកស្រី​វរៈសេនីយ៍ទោ ដួង ថាវ​រី នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​ស្នង ការ ដ្ឋា​ន​នគរបាល​ខេត្ត បាន​បញ្ជាក់ថា ដោយបាន​ទទួល​នូវ​ពាក្យបណ្តឹង​របស់ ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំង​១៣​នាក់ ហើយ​នោះ កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​បាន​១​រូប ដែលមាន​ទីលំនៅ​ក្នុងភូមិ​ដូន​ន​ទ្រ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា ដំបូង​ខេត្ត ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​ផងដែរ ។ ដោយ​គឿន​វ៉េ​ត​